抖阴社区

?????????Alpha ????12

Start from the beginning
                                    

ស៊ុននូក្រសោបថ្ងាសខ្លួនឯងដោយសម្លឹងមើលមិត្តល្អបំផុតរបស់គេទាំងហួសចិត្ត គេបានបើកបង្ហាញករបស់គេម្តងទៀត ដើម្បីចង្អុលថានេះគឺជាភស្តុតាង។

"វាមិនមែនជាសុបិនទេ! នេះជាភស្តុតាង! បុរសនោះខាំខ្ញុំនៅទីនេះ!" ស៊ុននូបង្ហាញកន្លែងដែលមានស្នាមខាំទាំងអន្ទះសារ។

នីគីបានមកជិតគាត់ដើម្បីពិនិត្យ គេ​សម្លឹង​មើល​ទៅ​រក​សញ្ញា​ដែលស៊ុននូកំពុង​បង្ហាញ។

"អួយ!" ស៊ុននូស្រែក

នីគីបានទះកំផ្លៀងស៊ុននូបន្តិច បន្ទាប់ពីរកអ្វីនៅកន្លែងនោះរួច

"សូម្បីតែមូសខាំនៅកន្លែងនោះក៏គ្មានផង ស៊ុននូឆ្កួតអីហ្នឹង ភ្ញាក់ឡើង! នោះគ្រាន់តែជាសុបិន្តប៉ុណ្ណោះ"

"ទេ នីគី! វាមិនអាចទៅរួចទេ! មើលអោយច្បាស់ទៅ.. គួរតែមានសញ្ញាសំគាល់នៅទីនេះ!" ស៊ុននូនិយាយដោយបន្តស្វែងរកមើលសញ្ញានោះ។
"ឬប្រហែលជាវានៅទីនេះ.." គេបានពិនិត្យផ្នែកខាងឆ្វេងនៃករបស់គេ ប៉ុន្តែនៅតែគ្មានសញ្ញាសម្គាល់នោះឡើយ។

នីគីគ្រវីក្បាល "មិនអីទេ តោះចេញទៅក្រៅឥឡូវទៅ? ខ្ញុំឃ្លានណាស់" គេបានបើកខ្សែរ៉ូតរបស់តង់មុនពេលចេញទៅក្រៅ។
"ឯងមកតាមក្រោយក៏បានរៀបចំខ្លួនឲ្យរួចរាល់សិនទៅ okay? ឯងមើលទៅដូចជារញ៉េរញ៉ៃណាស់ហើយពាក់អាវផង ខ្ញុំមិនចង់ជឿទេថាឯងគេងមិនពាក់អាវយប់មិញនៅទីនេះត្រជាក់ណាស់"

"ប៉ុន-ប៉ុន្តែ នីគី! ខ្ញុំនិយាយជាការពិត!" ស៊ុននូនៅតែព្យាយាមប្រាប់ទៅគេ ប៉ុន្តែនីគីលែងស្តាប់គេទៀតហើយ ព្រោះគេប្រញាប់ទៅកាន់កន្លែងទទួលទានអាហារពេលព្រឹកគេខាតពេលជាមួយស៊ុននូមួយព្រឹកហើយ។

"នោះមិនមែនជាសុបិនទេ... ខ្ញុំដឹងថាវាមិនមែនទេ.." គេនិយាយទៅកាន់ខ្លួនឯង អ្វី​ៗ​ដែល​បាន​កើត​ឡើង​នៅ​យប់​នោះ​នៅ​តែ​ដកជាប់នៅក្នុង​ចិត្ត​របស់​គេ អារម្មណ៍ភ័យខ្លាច និងភាពភ្ញាក់ផ្អើលនៅតែដក់ជាប់ក្នុងខ្លួនរបស់គេ ហើយអ្វីដែរសំខាន់បំផុតនោះមុខរបស់បុរសអាថ៌កំបាំងនៅតែលងបន្លាចគេឥតឈប់ កែវភ្នែកដ៏មុតស្រួចដ៏គួរឱ្យភ័យខ្លាចរបស់គេ ច្រមុះលេចធ្លោរបស់គេ បបូរមាត់ក្រហម cherry របស់គេ មើលទៅទន់ល្មើយ សក់ខ្មៅដូចរោមសត្វក្អែក និងស្នាមចង្កូមដែលបន្សល់ទុកនៅលើខ្លួនមួយនេះផងដែរ។
ហើយវាកាន់តែច្បាស់ទៀតនោះដែលថាគេអាចផ្លាស់ប្តូរពីមនុស្សទៅចចកវាជាក់ស្តែងផ្ទាល់និងភ្នែកតែម្តង។

??????????Alpha?[SUNSUN]Where stories live. Discover now