វាមិនមែនជាសុបិនទេ!
វាមិនមែនជាសុបិនទេ!
ស៊ុននូមិនដឹងទៀតទេថាត្រូវធ្វើអ្វីនៅពេលនេះទោះប្រាប់អ្នកណាក៏គ្មានអ្នកជឿគេដែរថាមានរឿងបែបនេះកើតឡើងនោះ។គេបានបើកភួយចេញហើយងើបឡើងទាំងខ្ជិលនិងហត់នឿយ គ្រាន់តែគេប្រុងនឹងក្រោកឈរគេក៏ដួលមកវិញម្តងទៀត មានអារម្មណ៍ថាឈឺជើងខ្លាំងណាស់ព្រោះតែកាលពីយប់គេរត់រយៈពេលយូរហើយមិនដឹងថាទៅបុកអ្វីមុតអ្វីមកខ្លះទេ។ ស៊ុននូបានក្រឡេកមើលខ្លួនឯង ហើយបានដឹងថាគេមានស្នាមរបួស និងស្នាមជាំគ្រប់កន្លែង គេបានពិនិត្យលើដងខ្លួនរបស់គេបន្តទៀតហើយក៏រកឃើញមានស្នាមរបួសនៅដៃផងដែរ។
«វាមិនមែនជាសុបិនទេ!»
" YES !" ស៊ុននូស្រែកដោយបោះកណ្ដាប់ដៃឡើងទៅលើ
សម្រាប់អ្នកដែលស្ទើរតែជួបប្រទះនឹងសេចក្តីស្លាប់គ្រប់គ្នានឹងខ្លាចរអា តែចំពោះស៊ុននូគឺជាអ្នកដែរសប្បាយចិត្តជាងគេ។
ទីបំផុតគេបានដឹងថាបុរសនោះមានពិត ហើយមិនមែនគ្រាន់តែជាការសុបិនរបស់គេនោះទេ។ បុរសនោះមានរូបរាងពិត ហើយក៏អាចមានឱកាសដែលគេនឹងជួបគាត់ម្តងទៀតដែរ។
——————
អ្នករាល់គ្នារវល់រៀបចំរបស់របររៀងខ្លួនហើយត្រៀមខ្លួនដើម្បីត្រឡប់ទៅផ្ទះវិញសឹងតែគ្រប់គ្នា។
"នែ! ស៊ុននូ ម៉េចក៏នៅតែមិនទាន់រៀបចំអីវ៉ាន់ចឹង?"
ស៊ុននូមិនបានឆ្លើយតបទេ គេសម្លឹងមើលលើដីទាំងទឹកមុខមិនស្រស់ធ្វើឲ្យអ្នកជាបងចម្លែកចិត្តបន្តិចដែរ។
"នែ!មើលបងមក... ឯងមានបញ្ហាអ្វីមែនទេ?"
ស៊ុននូគ្រាន់តែគ្រវីក្បាល ហើយដកដង្ហើមធំ ទីបំផុតគេទទួលយកការពិតហើយថា គេប្រហែលជាមិនបានឃើញបុរសនោះម្តងទៀតទេ។
យប់មិញបន្ទាប់ពីសកម្មភាពថ្ងៃទីពីររួចរាល់ស៊ុននូបានលួចចេញពីតង់ដោយសង្ឃឹមថានឹងត្រលប់ទៅកន្លែងដែលគេបានឃើញបុរសនោះម្តងទៀត។គេមិនខ្វល់ទេថាមានឱកាសតិចតួចក្នុងការជួបគាត់ម្តងទៀតទេ ហើយហានិភ័យខ្ពស់នៃការមានបញ្ហាក៏គេមិនខ្វល់ដែរអ្វីដែរគេចង់បាននោះគឺបានជួបគាត់ ទោះយ៉ាងណាក៏ដោយគេនៅតែព្យាយាម សូម្បីតែគេអាចដើរបាន 10 ជំហានពីតង់ក៏ដោយមន្ត្រីអនុរក្សព្រៃឈើម្នាក់បានឃើញគេហើយបានស្តីបន្ទោសដល់គេដែរចាកចេញពីតង់នៅពេលយប់បែបនេះ។ស៊ុននូសង្ឈឹមថានឹងបានជួបគាត់ម្តងទៀតមុនពេលចាកចេញទៅ តែប្រហែលជាមិនអាចទេគេគ្មានជម្រើសអ្វីក្រៅពីចូលទៅក្នុងតង់វិញគេងវិញនោះទេ។
ឥឡូវនេះគេបានចាកចេញទៅហើយ ស៊ុននូកាន់តែពិបាកចិត្ត គេចង់នៅទីនេះបន្ត តើមើលទៅគេល្ងង់ណាស់ឬ? គេពិតជាចង់ស្វែងរក និងជួបគាត់ម្តងទៀតពិតមែន"
" ហេ! Baby បងមិនធ្លាប់ឃើញឯងបែបនេះទេមានរឿងអីកើតឡើងមែនទេ?" ជីនមើលមុខប្អូនទាំងបារម្ភ
ស៊ុននូនៅតែសម្លឹងមើលទៅក្រោម ហើយខាំអណ្ដាតរបស់ខ្លួនឯងតិចៗ ដើម្បីការពារខ្លួនឯងពីការនិយាយអ្វីមួយចេញទៅទាំងដែលគ្មាននរណាម្នាក់ជឿគេ។ គេគ្រាន់តែគ្រវីក្បាលម្តងទៀត ដោយព្យាយាមបង្ហាញស្នាមញញឹមនៅលើមុខរបស់គេទាំងបង្ខំ។
"ឯងប្រាកដទេ?" ជីនសួរនៅតែបារម្ភពីអាកប្បកិរិយារបស់ប្អូនប្រុសរបស់គេ
"បាទបងប្រុស ខ្ញុំពិតជាមិនអីពិតមែន" ស៊ុននូតបទាំងញញឹមក្លែងក្លាយលាបនៅលើមុខរបស់គេ។
"ខ្ញុំនឹងរៀបចំអីវ៉ាន់របស់ខ្ញុំឥឡូវនេះហើយ"
ជីនសម្លឹងមើលប្អូនរបស់ខ្លួនទាំងបារម្ភ មុននឹងត្រលប់ទៅក្នុងតង់របស់គេវីញដែលមានណាមជូបរវល់រៀបចំអីវ៉ាន់របស់ពួកគេដូចគ្នា។
បន្ទាប់ពីរង់ចាំអស់ប៉ុន្មាននាទី ទីបំផុតឡានក្រុងក៏មកដល់។
សិស្សានុសិស្សបានជំរាបលា និងថ្លែងអំណរគុណដល់មន្ត្រីអនុរក្សព្រៃឈើដែលបានឱ្យកន្លែងស្នាក់នៅនិងអាហារដល់ពួកគេឲ្យមានភាពសប្បាយរីករាយខណៈដែរពួកគេនៅទីនេះ។អ្នកទាំងបីរកកន្លែងអង្គុយនៅក្នុងរថយន្តក្រុង ដោយស៊ុននូសុំអង្គុយក្បែរបង្អួច។ស៊ុននូគ្រាន់តែសម្លឹងមើលទៅខាងក្រៅ ទាំងចិត្តរបស់គេកំពុងតែគិត ខណៈដែលរថយន្តក្រុងបានបន្តចេញដំណើរចាកចេញពីទៅកន្លែងបោះជំរុំសន្សឹមៗ។ ស៊ុននូក្រឡេកមើលទៅខាងក្រៅមើលព្រៃនៅជុំវិញនោះ ទើបដឹងថាគេបានទុករបស់សំខាន់នៅកន្លែងនោះបាត់ទៅហើយ។
នោះគឺបេះដូងរបស់គេ
~~~~~~
«តើនេះជានិស្ស័យឬជាវាសនាដែរធ្វើឲ្យចិត្តរបស់ក្មេងម្នាក់នេះនៅជាប់ជំពាក់ជាមួយបុរសដែរអាថ៌កំបាំងដែរអាចធ្វើឲ្យមនុស្សគ្រប់គ្នាខ្លាចរអា តែគេបែរជាចង់ជួបចង់ឃើញនិងចង់ស្គាល់ឲ្យកាន់តែច្បាស់ទៅវិញ?»
————————
Love you 😘
By:Mey Sy

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????
?????????Alpha ????12
Start from the beginning