"..... វ៉ុននី" ស៊ុននូខ្សឹបខ្សាវភ្នែកនៅតែបិទដដែល។
"ហឹម?" ជុងវ៉ុនសម្លឹងមើលមុខដ៏គួរឱ្យស្រលាញ់របស់ស៊ុននូទាំងដៃនៅតែចាប់ដៃស៊ុននូជាប់ដដែល។
"តើមនុស្សដូចខ្ញុំអាចក្លាយជាគូmateរបស់សត្វចចកបានដោយរបៀបណា?" ស៊ុននូបើកភ្នែកហើយសម្លឹងមើលមកភ្នែកពណ៌ត្នោតរបស់ជុងវ៉ុនជាមួយកែវភ្នែកពោលពេញទៅដោយសំណួរ
"ហេតុអ្វីបានជាខ្ញុំនៅតែមានសញ្ញារបស់គេ? ខ្ញុំមិនមែនជាមនុស្សទេឬ?"
ជុងវ៉ុនគ្រាន់តែសម្លឹងមើលស៊ុននូដោយមិននិយាយអ្វីទាំងអស់ ភ្លាមៗនោះដៃរបស់គេក៏ដកចេញពីស៊ុននូ។
អ្នកទាំងពីរបានត្រឹមសម្លឹងមុខគ្នារហូតដល់ស៊ុននូមិនអាចប្រើភាពស្ងៀមស្ងាត់បានទៀតទេ។"... វ៉ុននី.." គេស្រែកឡើង ធ្វើឲ្យជុងវ៉ុនព្រិចភ្នែកពីរបីដងហាក់ដូចជាភ្ញាក់ពីដំណេកយ៉ាងចឹង។
".. ហឹម? ឯងកំពុងនិយាយអី?"
ខ្នើយទន់មួយបានហោះមកប៉ះមុខជុងវ៉ុនយ៉ាងត្រង់មិនខុសអីបន្តិច
"យ៉ា! វ៉ុននី បងមិនស្តាប់ខ្ញុំទេ?!" ស៊ុននូចាប់ខ្នើយមួយទៀតនៅខាងមុខគេ គប់វាទៅលើជុងវ៉ុនដែលកំពុងសើចឡើងកខឹក។
"ខ្ញុំកំពុងតែនិយាយណា តែបងមិនស្តាប់ខ្ញុំសោះ!"
"ម៉េចក៏ខ្ញុំត្រូវស្តាប់ឯងដែរ តែថាពេលនេះឯងស្អាតម្ល៉េះ?" ជុងវ៉ុនចាប់ទាញថ្ពាល់របស់ស៊ុននូម្តងទៀត តែស៊ុននូគិតតែខំប្រឹងរើចេញ។
"ឈប់សិន វ៉ុននី!" ស៊ុននូសើច ព្រោះដៃរបស់ជុងវ៉ុននៅមិនស្ងៀមសោះចេះតែចង់ទាញថ្ពាល់របស់គេ។
"ខ្ញុំមិនឈប់ទេ លុះត្រាតែឯងមកជាមួយខ្ញុំ ទៅខាងក្រៅ!" ជុងវ៉ុននៅតែបន្តរញ៉េរញ៉ៃជាមួយស៊ុននូមិនឈប់
"OKAY!.. OKAY! HAHAHA" ស៊ុននូស្រែកឡើង សើចខ្លាំងៗ ពេលដែលគេព្យាយាមទប់ដៃជុងវ៉ុនទាំងរញ៉េរញ៉ៃ
"ខ្ញុំនឹងចេញទៅ! ខ្ញុំនឹងចេញទៅ!"
"ល្អ... " បានចម្លើយភ្លាមជុងវ៉ុនក៏ក្រោកឈរ ហើយរៀបចំសក់និងសម្លៀកបំពាក់រញ៉េរញ៉ៃឲ្យស្អាតឡើងវិញ។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????
?????????Alpha ????22
Start from the beginning