抖阴社区

                                    

«ឯងច្បាស់ជាស្លាប់មិនខាន ឯងហ៊ានមិនស្តាប់អីដែលយើងនិយាយ ឯងត្រូវតែទទួលលទ្ធផលដែលឯងប្រហើននៅថ្ងៃនេះ» គេចាប់លើករាងកាយនោះបោះចូលទៅក្នុងឡានដោយមានគេចូលទៅជាមួយហើយដាក់គន្លឹះទ្វាជាប់

«ខ្ញុំសុំទោស....ដោះលេងខ្ញុំទៅ» ក្បាលដែលបុកនឹងទ្វាឡានមួយទំហឹងធ្វើអោយនាយឈឺតែវាមិនស្មើនឹងឈឺចាប់ដែលគេចមិនផុតពីគេនោះទេ

«ឯងចង់រត់ណាស់មែនទេ....ល្អចាំមើលយើងនឹងធ្វើអោយឯងលេងបានចេញមកក្រៅអស់មួយជីវិត»

«សូមកុំធ្វើបែបនេះអី» ជីមីន ចាប់ដៃគេជាការអង្វរតំណាក់ទឹកភ្នែកក៏ហូរហើយក៏ភ័យខ្លាច

«ឯងស្អប់យើងណាស់មែនទេហាស?» គេប្រៀបបាននឹងបិសាចពេលកំហឹងដែលមានក្នុងទ្រូវបានផ្ទុះ គេស្រវ៉ាច្របាច់មាត់តូចនោះអោយឆ្លើយនឹងសំណួររបស់គេ

«ហឹុក.....ហឹុក...ឈឺ»

«លឺយើងសួរឯងនេះ?» នាយខឹងឡើងញ័រអស់សាច់ ខឹងនឹងទឹកភ្នែករបស់ប្រុសតូចដែលស្រក់មកប៉ះដៃគេ ខឹងនឹងពាក្យដែលប្រាប់អោយដោះលេង អារម្មណ៍ដែលឆេះឈូលធ្វើអោយនាយទប់ចិត្តមិនបានក៏ឱនទៅថើបបបូរមាត់ដែលមិនព្រមប្រាប់ចំលើយនោះ ខ្លាំងៗតាមកំហឹង នាយខាំទាល់តែ ជីមីន ព្រមហាមាត់ទទួលយកអណ្តាតរស់រវើករបស់គេចូលក្នុងប្រអប់មាត់ផ្អែម

«អឹម....ហឹុក...ឈឺណាស់» បបូរមាត់ដែលជ្រសបដោយក្លិនឈាមចូលពេញប្រអប់មាត់ កំលោះតូចប្រឹងរុញគេអោយថយតែកំលាំងដែលតិចជាងមិនអាចធ្វើអីឈ្នះគេ មានតែបណ្តោយអោយគេខាំបឺតជញ្ចក់តាមទំនើងចិត្តរបស់គេ

«ឈឺហើយត្រូវចាំ ហើយយើងនឹងធ្វើអោយឯងចាំថ្ងៃនេះច្បាស់អស់មួយជីវិត» គេដកបបូរមាត់ចេញទាំងស្តាយតែ

«ឈប់ទៅ...»

«យើងនឹងធ្វើអោយឯងចាំ» យ៉ុនហ្គី ស្រាយក្រវ៉ាត់កខ្លួនយកមកចងដៃតូចស្អាតនោះជាប់មិនអោយរើទៅណាបាន នាយចងយ៉ាងណែចងរហូតអ្នកដែលទទួលរងអំពើត្រូវស្រក់ទឹកភ្នែកមកដូចទំនប់ទឹកដែលទប់លេងជាប់

«ឈឺណាស់...ហឹុក....សូមស្រាយចេញទៅ» ជីមីន យំសុំទាំងចិត្តដែលកំពុងឈឺចាប់មិនចាញ់រាងកាយ

«គ្មានផ្លូវទេ» បុរសកំណាចញញឹមឡកឡឺយដាក់ រួចសំលឹងមើលផ្លូវដៃកាន់ចង្កូតបើក
ឡានយ៉ាងលឿនសំដើរឆ្ពោះទៅភូមិគ្រិះវិញ

អ្នកបំរើប្រុសស្រីរួមជាមួយ ឆារីណេ និង
ដេគីន គ្រប់គ្នាឈររងចាំយ៉ាងអន្ទាសាជាខ្លាំង មិនដឹងថាចៅហ្វាយគេយ៉ាងមិចទៅហើយ គ្រប់គ្នាពិតជាបារម្ភអស់ពីចិត្តលើកលេងតែ ឆារីណេ ដែលឈរបន់ស្រន់អោយប្អូនប្រុសសម្អប់របស់គេកុំមកវិញ បើមកវិញសុំត្រឹមជាសំបកនៃសាកសពគ្មានវិញ្ញាណគឺបានហើយ។ មួយសន្ទុះក្រោយមកឡានទំនើបបានបើកចូលមកយ៉ាងលឿនឈប់ចតជាស្រេច

«ឯងឆាប់មកនេះ» ម្ចាស់ភូមិគ្រិះបើកទ្វានាំរាងកាយដែលសង្ហារបស់ខ្លួនចេញមកដោយប្រញាប់ហើយ បើកទ្វាឡានម្ខាងទៀតចាប់អូសជនដែលជាប់ចំណងដៃចេញមកតាមខ្លួនទាំងបង្ខំ នាំអោយគ្រប់គ្នានៅទីនេះភ្ញាក់ផ្អើលជាខ្លាំង

«ចៅហ្វាយមិនអីទេរឺទាន?» ដេគីន ដែលស្រឡាំងគាំងនឹងទង្វើម្ចាស់ខ្លួនក៏ឆាប់ចូលទៅសួរនាំ ដើម្បីកុំអោយគេធ្វើបាបរាងកាយតូចនោះខ្លាំងជាងនេះ ព្រោះពេលនេះមើលទៅនាយតូចដូចជាឈឺខ្លាំងណាស់ហើយ

«អាចង្រៃនេះមិនទាន់ស្លាប់ទៀត» ឆារីណេ ខឹងចិត្តជាខ្លាំង ស្មានថាគេបាញ់ ជីមីន ស្លាប់បាត់ហើយមិនស្មានថានាំមកវិញសោះ តែពេលឃើញសភាពគេពេលនេះនាងក៏លួចសប្បាយចិត្តតិចតួចព្រោះមើលទៅមិនយូរទេទោះគេរស់ក៏វេទនាដែល

«ឆាប់ថយចេញអោយអស់ពីទីនេះ ហាមអ្នកណាមកផ្ទះធំ....ឆាប់ចេញអោយអស់ទៅ..»

«ចៅហ្វាយ ត្រជាក់ចិត្តសិនទៅ» ដេគីន ចង់ចូលទៅនិយាយអោយគេស្ងប់ចិត្តជាងនេះ ដោយសារឃើញ ជីមីន យំរហាមខ្លួនក៏ញ័រដូចកូនចាបធ្លាក់ទឹក តែអ្វីៗគ្មានប្រសើរនោះទេមានតែទទួលបានពាក្យគ្រកគ្រៀតត្រលប់មកវិញ

«ឆាប់បាត់ក្បាលអោយអស់ មិនលឺទេរឺយ៉ាងមិចហាស»

«បាទ....ច៎៎ាស» គ្រប់គ្នាចាកចេញដោយម្នាក់ៗមិនហ៊ានជំទាស់ ប្រសិនបើរឹងទទឹងច្បាស់ជាមានបញ្ហាកាន់តែធំ មានតែជ្រើសរើសចេញសិន

«បងស្រីកុំទៅអី» នាយមើលស្រីម្នាក់ដែលនាយគោរពដើរចេញដោយមិនងាកមើលនាយសូម្បីតែបន្តិច ទឹកភ្នែកកូនប្រុសក៏ហូរ បេះដូងតូចក៏ចាប់ចំហដូចស្ថិតនៅកណ្តាលកោះម្នាក់ឯង

«គ្មានអ្នកណាអាចជួយឯងបានទេ....ឆាប់មកនេះ» យ៉ុនហ្គី ចាប់លីរាងកាយស្រាលដាក់លើស្មាហើយដើរសំដៅទៅបន្ទប់ដេករបស់ខ្លួនដែលមានទំហំធំធេង រាងកាយតូចតែត្រូវក្រវាត់ទៅលើពូកមួយទំហឹងតាមកំលាំងនៃចិត្តដែលខឹងតែមិនស្អប់

ព្រូស....

??????????????? (End ??)Where stories live. Discover now