«ចាំបងងូតទឹកអោយ នឹងបានអោយអ្នកបំរើលើកអាហារមកអោយឯង មើលទៅឯងចុះទៅញាំុមិនកើតទេ...ហាសហាស......មកនេះចាំបងបីឯងទៅ» នាយសើចហើយត្រកងកាយដែលទន់ខ្លួនស្តូកដាក់ក្នុងរង្វង់ដៃហើយដើរតម្រង់ទៅបន្ទប់ទឹក ទាំងរាងកាយអាក្រាតដូចគ្នា
ក្នុងបន្ទប់ទឹកធំទូលាយសំលេងបុរសពីរនាក់ក៏លឺមិនដាច់ចេញមកខាងក្រៅ
«កុំប៉ះ.....ណ៎៎ែកុំលេងបែបនេះខ្ញុំទ្រាំមិនបានទេ.....ខ្ញុំមិនចេះទេ»
«បំបោលទៅ....បំបោលទៅចាំបងធ្វើសេះអោយឯងជិះ.....ឆាប់ឡើង»
ផាច់......ផាច់
«មិចមកទះគូទខ្ញុំអញ្ចឹង.....ឈឺណាស់»
«ក្មេងឆ្លាតមកពីបងក្នាញ់ឯងពេកនឹងណាក្មេងតូចរបស់បង» បទភ្លេងដ៏សែនរញ្ជួយបានប្រគុំឡើងពេញបន្ទប់ទឹកសំលេងតំណាក់ទឹកដែលខំប្រដេញស្រក់កំដរសំលេងថ្ងួចថ្ងូររបស់អ្នកទាំងពីរ តំរាំតែបញ្ចប់ក៏ដល់ពេលអាហារពេលថ្ងៃត្រង់ល្មម
អាហារមួយឈុតដែលរៀបចំប្រកបដោយសោភ័ណភាពនឹងឱជារសឈ្ងុយឆ្ងាញ់បានរៀបដាក់ថាសយ៉ាងស្រេចបំរុងនឹងលើកទៅជូនម្ចាស់ភូមិគ្រិះតាមបញ្ជាដែលគេបានដាក់កាលពីព្រឹកមិញ
«នាងយកអាហារទៅណានឹង?» ឆារីណេ សួរពេលស្រីបំរើម្នាក់កាន់ថាសរៀបនឹងដើរចេញពីផ្ទះបាយ
«គឺលោកប្រុសបញ្ជាអោយលើកអាហារទៅជូនលោកក្នុងបន្ទប់ ព្រោះលោកមិនបានមកញាំុខាងក្រោមនោះទេ» នាងប្រាប់ហើយក៏គិតថានឹងដើរទៅតែអ្នកដែលសួរក៏ឃាត់អោយឈប់
«មកចាំយើងជាអ្នកលើកទៅ...នាងទៅធ្វើការផ្សេងបានចាំយើងជួយ» ឆារីណេ ទាញថាសអាហារមកទាំងស្រីបំរើម្នាក់នោះមិនទាន់បានយល់ព្រមផង
«តែ......»
«មិនបាច់តែស្អីទេ....ចាំយើងលើកទៅ» នាងធ្វើអោយឧស្សាហ៍ណាស់តែតាមពិតគឺចង់ទៅមើលថាហេតុអីគេមិនព្រមមកញាំុនៅខាងក្រោមដូចថ្ងៃមុនៗ
ក្នុងឋានះជាស្រីបំរើម្នាក់ក្នុងផ្ទះនេះ នាងអាចស្គាល់ផ្លូវនឹងបន្ទប់ខ្លះៗបានត្បិតទើបចូលមកមិនបានប៉ុន្មានថ្ងៃ នាងដើររហូតដល់ជាន់លើហើយក៏ឈប់ពីមុខបន្ទប់ដែលទ្វាយ៉ាងធំមាន ក្បូក្បាច់រចនាយ៉ាងស្អាតធ្វើយ៉ាងសាកសមជាមួយបន្ទប់ដែលធំទោះមិនធ្លាប់បានចូលទៅក៏នាងអាចស្មានដឹងបាន ស្រីស្រស់បំរុងនឹងគោះទ្វាសុំអនុញ្ញាតទៅហើយតែសំលេងសើចក្អាកក្អាយរបស់មនុស្សដែលចេញពីបន្ទប់នាំធ្វើអោយនាងក្តៅចិត្តក្រហល់ក្រហាយជាខ្លាំង
«នេះជាសំលេងស្អី.....ពួកគេសើចមែនទេ.....អាក្មេងនោះមិចនឹងអាចសើចបាននោះ....យប់មិញវាគួរតែស្លាប់រឺត្រូវលោក យ៉ុនហ្គី ដាក់ទោសដល់វេទនាបាត់ហើយ....មិចក៏វាអាចមកសើចសប្បាយនោះ មិនបានទេយើងត្រូវតែដឹងអោយបាន» នាងអន្ទះសាចង់ដឹងហើយក៏គោះទ្វាបន្ទប់ភ្លាម
តុក....តុក...
«ប្រហែលអ្នកបំរើលើកអាហារមកហើយ» កំលោះតូចអង្គុយអៀនមុខកញ្ចក់បន្ទាប់ពីត្រូវប្រុសកំហូចបៀតបៀនរាងកាយជាច្រើនម៉ោងក្នុងបន្ទប់ទឹក ពេលសង្គ្រោមស្នេហ៍ត្រូវបញ្ចប់នាយក៏ត្រូវគេបីមកដាក់មុខតុតុបតែងខ្លួនដែលមានគេជាអ្នកជួយជូតសក់អោយ តែក៏ត្រូវខាតបង់មិនស្ទើរទេ ដោយប្រុសម្នាក់នេះបន្លំចាប់នេះថើបនោះមិនឈប់
«ប្រហែលហើយ......ឆាប់ចូលមក» ម្ចាស់បន្ទប់អនុញ្ញាតហើយក៏ថយខ្លួនចេញពីបណ្តូលចិត្តគេធ្វើដូចគ្មានអីកើតឡើង
«ខ្ញុំលើកអាហារមកជូន» ឆារីណេ សំលឹងមើលបន្ទប់ដ៏ធំនោះយ៉ាងភ្លឺតភ្លើន គ្រែដែលធំនឹងមានសភាពទក់ទីញនាំអោយនាងជ្រួញចិញ្ចើមគិត នាងរេភ្នែកក៏ចំក្មេងដែលនាងស្អប់អង្គុយដូចគ្មានរឿងអីសោះ
«បងស្រី......អ៎៎ូយ» ជីមីន ឃើញបងក៏ចង់ដើរទៅរក តែគ្រាន់តែងើបខ្លួនបន្តិចក៏ត្រូវអង្គុយចុះវិញព្រោះឈឺចំណុចសំខាន់
«ឯងមិនអីទេមែនទេ? ប្រាប់ហើយថាកុំងើបផ្តេសផ្តាស» យ៉ុនហ្គី រត់មកទប់នាយទាំងបារម្ភ តែនាយមិនបានដឹងនោះទេតែកែវភ្នែកនារីដែលមើលមកនោះវាអាចនឹងដុតបន្ទប់នេះទៅហើយ នាងទាំងខឹងទាំងគុំ ទាំងច្រណែននឹងការយកចិត្តទុកដាក់របស់ យ៉ុនហ្គី ទៅលើ ជីមីន
«បាទ...អត់អីទេ» នាយតូចខ្មាស់បងស្រីនាយជាខ្លាំង នេះបើបងគេដឹងថាគេបានគេងជាមួយប្រុសម្នាក់នេះតើបងនាយនឹងគិតបែបណា ពិសេសពួកគេជាប្រុសដូចគ្នាទៀតផង
«នាងដាក់អាហារលើតុនេះហើយចេញទៅបានហើយ» ម្ចាស់បន្ទប់បញ្ជាព្រោះចង់អោយនាងឆាប់ចេញគេនឹងអាលអោយប្រុសតូចគេញាំុបាយបន្ទាប់មកនឹងលេបថ្នាំបំបាត់ការឈឺ ចាប់រាងកាយ ដែលត្រូវតែជាគេម្នាក់គត់ជាអ្នកមើលថែផ្ទាល់
«បងស្រី....» ជីមីន មើលទឹកមុខបងស្រីហើយអាណិតពេលឃើញនាងស្ថិតក្នុងសភាពជាអ្នកបំរើ
«ច៎៎ាស! លោក» នាងមិនឆ្លើយតបនឹងប្អូន នាងដាក់អាហារចុះបន្ទាប់មកក៏ដើរចេញផុតពីបន្ទប់« ឯងដូចជាទទួលបានការមើលថែនឹងបារម្ភពេកហើយ មិនស្មានថាផែនការរបស់យើងប្រែជាផលប្រយោជន៍សំរាប់ឯងទៅវិញ យើងសន្យាថាមិនអោយឯងបានសុខទេ» នាងក្តាប់ដៃណែដោយចិត្តពុះដូចទឹក100អង្សាហើយក៏ដើរចេញបាត់ទៅ...........

Part 12
Start from the beginning