抖阴社区

                                    

«បងដឹងរឺ?»

«មែនហើយ..យើងដឹងហើយក៏ដឹងច្បាស់.....ចំណែកឯងក៏ដឹងច្បាស់ថាយើងចង់បានគេតាំងពីដំបូង....តែឯងនៅតែមកដណ្តើមពីយើង....បានហើយចេញពីយើងទៅ» នាងដើរជុលស្មាគេហើយកាន់ឥវ៉ាន់ដែលធ្ងន់គួរសមនោះចេញទៅទាំងខឹង

«បងស្រីប្រយ័ត្នផង បងកំពុងមានកូនផង....កុំលើកធ្ងន់អី.....មកអោយខ្ញុំកាន់អោយ» ទោះមុននេះនាយលឺពាក្យមិនល្អពីមាត់នាង តែអ្នកជាប្អូនមិនប្រកាន់ហើយក៏រត់មកពាំងមុខនាងហើយស្រវ៉ាថង់ក្នុងដៃនាងទាំងអស់យកមកកាន់ដើម្បីសំរាលបន្ទុកនាង

«កុំមកធ្វើជាល្អដាក់យើង....ឆាប់អោយយើងវិញ...ឯងគួរតែធ្វើខ្លួនជាអ្នកប្រុសតូចមានអ្នកមើលថែឆ្វេងស្តាំកុំមករវល់នឹងអ្នកបំរើធន់ទាបដូចយើង» ឆារីណេ ទាញយកថង់មកវិញហើយក៏ទាញដណ្តើមគ្នាដោយម្នាក់ៗចង់បានរៀងខ្លួន សុខៗសំលេងមួយក៏មកកាន់ចង្វាក់របស់អ្នកទាំងពីរ

«ហ្វីមីន នៅធ្វើអីទីនេះបងខំរកក្នុងបន្ទប់មិនឃើញ» ម្ចាស់ផ្ទះកំលោះដើរមករកសំណព្វចិត្តខ្លួន មុននេះគេរកសឹងតែគ្រប់ កន្លែងមិនប្រទះទើបប្រទះមិនស្មានថានៅទីនេះសោះ

«ខ្ញុំទើបចេញមកទេ» កំលោះតូចងាកមកមើលមុខគេហើយឆ្លើយ ទាំងដៃកាន់ថង់រយីងរយោង

«ហើយកាន់ស្អីនឹងមិចមិនអោយអ្នកបំរើជាអ្នកកាន់» គេសំដៅលើ ឆារីណេ គេហៅនាងថាអ្នកបំរើទោះដឹងថាពួកគេជាបងប្អូននឹងគ្នា តែគេមិនខ្វល់គេខ្វល់តែពីប្រុសតូចរបស់គេ
ប៉ុនណ្ណះខ្លាចឈឺដៃ

«ខ្ញុំគ្រាន់តែចង់ជួយបងស្រីឃើញគាត់យួរឥវ៉ាន់ធ្ងន់....ខ្លាចគាត់មានគ្រោះថ្នាក់...ព្រោះគាត់កំពុងមាន....»

«មិនអីទេអោយបងមកចាំបងកាន់ខ្លួនឯងវិញឯងកុំជួយបងអី» នាងភ័យខ្លាច ជីមីន និយាយថានាងមានកូនទើបប្រញាប់និយាយកាត់សំដីគេ ហើយធ្វើជាប្រើពាក្យសំដីទន់ភ្លន់កុំអោយ យ៉ុនហ្គី ដឹងថានាងកំពុងឈ្លោះគ្នាជាមួយ ជីមីន មុននេះ

«អោយនាងកាន់ទៅ ហើយទៅទិញសំលៀកបំពាក់ជាមួយបង ចុងសប្តាហ៍នេះបងបបួលបងប្អូនរបស់បងមកជប់លៀងនឹងណែនាំគេអោយស្គាល់ឯងផង...តោះទៅជាមួយបង»

??????????????? (End ??)Where stories live. Discover now