"សំឡេងខ្ញុំ... ខ្ញុំមានសំឡេងជ្រៅណាស់! គេនឹងដឹងច្បាស់ជាមិនខាន!" ស៊ុននូភ័យស្លន់ស្លោ ពេលគេចាប់ផ្តើមគិតដល់ចំណុចនេះ។
Baekyun ឈប់ធ្វើចលនាខណៈដែលគេឱនខ្នងរបស់គេបន្តិចដោយចង់បន្ធូរបន្ថយភាពតានតឹងដែលគេកំពុងមាន "អាល់ហ្វានឹងនៅទីនោះដើម្បីជួយឯងហើយស៊ុននូកុំបារម្ភពេកអី"
"ខ្ញុំសង្ឃឹមចឹងចុះ hyung..." ស៊ុននូដកដង្ហើមធំ ទាំងក្តីបារម្ភរបស់គេក៏ចាប់ផ្តើមចូលមកបុកពេញទ្រូងគេគ្រាន់តែចង់ឱ្យអ្នកដែលបានឃើញគេមិនសង្ស័យអ្វីច្រើនចំពោះការកុហករបស់គេទៅចុះ បើមិនដូច្នោះទេគេឆ្កួតមិនខាតទេ។
____________
ហុីសុឹងដើរតាមសុងហ៊ុនទៅក្នុងបន្ទប់បល្ល័ង្កភ្នែករបស់គេប្រាប់យ៉ាងច្បាស់ថាគេបារម្ភចំពោះអាល់ហ្វាណាស់។
"លោកមិនគួរយល់ព្រមឱ្យពួកគេឃើញគូmateរបស់លោកទេ លោកនឹងមិនអាចបោកប្រាស់ ពួកគេបានទេអាល់ហ្វា" គេនិយាយដោយសំឡេងបារម្ភ។
អាល់ហ្វាអង្គុយលើបល្ល័ង្កទាំងឈឺក្បាលក្រពុលមុខមុនមែនគេចង់ធ្វើបែបនេះទេតែបើលាក់តទៅទៀតពួគគេគង់តែសង្ស័យដដែលនឹង។
កាលពីម្សិលមិញ Jack បានប្រាប់គេថាមិត្តភក្តិរបស់គេនឹងមកលេងថ្ងៃនេះព្រោះចង់ជួបគូថ្មីរបស់គេ។
សុងហ៊ុនបានប្រាប់ Jack ឱ្យបដិសេធហើយធ្វើអ្វីគ្រប់យ៉ាងដែលគេត្រូវធ្វើដើម្បីបញ្ឈប់ពួកគេ។តែទោះជាយ៉ាងណា ការធ្វើបែបនេះនឹងធ្វើឱ្យពួកគេមើលទៅកាន់តែមានការសង្ស័យ។សុងហ៊ុនដឹងថាប្រសិនបើគេមិនអនុញ្ញាតឱ្យពួកគេឬនរណាម្នាក់ឃើញគូថ្មីរបស់គេទេពួកគេនឹងចាប់ផ្តើមសង្ស័យមកលើគេជាមិនខាតហើយវានឹងកាន់តែពិបាកជាងនេះទៅទៀត។ សុងហ៊ុនដឹងថាគេកំពុងលេងល្បែងនៅពេលនេះដោយយល់ព្រមចំពោះសំណើរនេះ ហើយនេះជាអ្វីដែលគេគិតថាល្អបំផុត។ អ្វីដែលគេត្រូវធ្វើគឺត្រូវធ្វើឱ្យពួកគេជឿថាគូថ្មីរបស់គេជាមនុស្សស្រីដែលជាអូមេហ្គា។ គេដកដង្ហើបធំដោយការខកចិត្តគេអាចមានអារម្មណ៍ថាវត្តមានដ៏ខ្លាំងរបស់ពួកគេជិតមកដល់ហើយ។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????
?????????Alpha ????26
Start from the beginning