抖阴社区

?????????Alpha ????26

Start from the beginning
                                    

"ឯងគ្រាន់តែធ្វើតាមផែនការទៅហុីសុឹង" អាល់ហ្វា​បាន​បញ្ជា​ដោយ​លាង​ជម្រះ​ភាពព្រួយ​បារម្ភ​ទាំង​អស់​ពី​ចិត្ត​របស់​គេ។

"ប៉ុន្តែ ...."

"ទៅភ្លាមទៅ ទៅស្វាគមន៍ភ្ញៀវឲ្យបានល្អ" សុងហ៊ុនបញ្ឃប់ការតវ៉ាមិនឲ្យអ្នកក្រោមបង្គាប់និយាយអីច្រើនទៀតនោះទេគេសម្រេចចិត្តហើយមិនអាចប្រឆាំងជាដាច់ខាត។ ជាមួយនឹងសម្លេងមាំបន្លឺចេញទៅជាលើកចុងក្រោយរបស់អាល់ហ្វាធ្វើអោយហុីសុឹងត្រូវឱនក្បាលរបស់គេគោរពហើយធ្វើតាមបញ្ជា។

បន្ទាប់ពីគោរពទទួលយកបញ្ជារួចហើយគេក៏ដើរចេញពីបន្ទប់បល្ល័ង្កយ៉ាងលឿនដោយជំហានដើរជើងវែងៗ ខណៈគេដាក់លក្ខខណ្ឌដើម្បីទទួលស្វាគមន៍ភ្ញៀវដែលចង់ទទួលបានព័ត៌មានយ៉ាងច្បាស់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងដែនដីរបស់ពួកគេ។

មិនទាន់នឹងបានចេញទៅក្រៅប្រាសាទផងគេក៏ក្រឡេកឃើញជុងវ៉ុននិងជេយ៍ដែលប្រញាប់ប្រញាល់ដើរសំដៅមករកគេ។

"ពួកគេនៅទីនេះ" ជុងវ៉ុននិយាយទាំងភ្នែកពោរពេញទៅដោយក្តីបារម្ភ។

"ពួកគេមកជាមួយ jack " ជេយ៍បន្លឺឡើងទាំងទឹកមុខរបស់គេក៏មានភាពមាំដូចសំឡេងរបស់គេចឹង។

ភ្លាមនោះភ្នែករបស់ហុីសុឹងបានមើលរំលងអ្នកទាំងពីរនាក់ដែលនៅចំពោះមុខតាមដោយសម្លេងដែលជេយ៍និយាយមុននេះគេក៏បានឃើញបុរសបួននាក់កំពុងតែដើរមកវាមានចម្ងាយមិនឆ្ងាញពីកន្លែងពួកគេកំពុងឈរប៉ុន្មានទេ។

ឃើញបែបនេះគេបានទទួលរាក់ទាក់ Jake ភ្លាមៗដែលណែនាំភ្ញៀវទាំងបីគឺJaehyun, Mingyu និង Eunwoo  ពួកគេក៏ញញឹមមកកាន់គ្នាទៅវិញទៅមក។

ហុីសុឹង ជុងវ៉ុន និងជេយ៍ តបតទៅវិញនូវស្នាមញញឹមដែលភ្ជាប់នៅលើមុខទោះបីជាពួកគេទាំងអស់គ្នាដឹងហើយថានេះគ្រាន់តែជាការសម្តែងក៏ដោយ។ពួក​គេ​បាន​ស្វាគមន៍​ភ្ញៀវ​ដោយ​ភាព​រីករាយដោយមិនមានអ្វីត្រូវកត់សម្គាល់ឡើយ។

"វាជាកិត្តិយសរបស់ពួកយើងដែលមានអ្នកមកលេងដែនដីរបស់ពួកយើងបែបនេះ" ហុីសុឹងនិយាយទាំងចាប់ដៃបុរសទាំងបីនាក់ចំណែកជុងវ៉ុន និង ជេយ៍ក៏ធ្វើបែបនេះដូចគ្នាដែរ។

??????????Alpha?[SUNSUN]Where stories live. Discover now