"ពួកយើងក៏រីករាយដូចគ្នា" Mingyu និយាយជាមួយកែវភ្នែករបស់គេភ្លឺដោយភាពរីករាយ។
"សូមអភ័យទោសចំពោះការឈ្លានពានរបស់ពួកយើង" Jaehyun សុំទោសខណៈដែលគេចាប់ដៃជុងវ៉ុនដែលប្រញាប់ឆ្លើយតបទៅវិញ។
"អូ អត់ទេ! កុំប្រកាន់អី យើងពិតជាចូលចិត្តការដែលមានអ្នកមកទីនេះណាស់ បើអាចមកទីនេះឲ្យញឹកញាប់ក៏បានដែរ" ជុងវ៉ុនប្រហែលជាស្តាប់ទៅមិនពិតពេលដែលគេនិយាយពាក្យទាំងនោះតែយ៉ាងហោចណាស់ក៏និយាយឲ្យវាល្អស្តាប់សម្រាប់ជេយ៍និងហុីសុឹងដែរ។
"បាទ? វាជាការល្អបើតាមដែលបានដឹង" Eunwoo ងក់ក្បាលយល់ព្រមទាំងញញឹមយ៉ាងស្រស់ទៅកាន់ជុងវ៉ុន។
អ្នកទាំងបីបានត្រឹមតែសើចជាការឆ្លើយតបខណៈ ដែលJack លួចលាក់បិទភ្នែកដោយការរំខាននិងធុញទ្រាន់ចំពោះរឿងនេះ។
" មកតាមផ្លូវនេះ អាល់ហ្វារបស់យើងកំពុងរង់ចាំពួកលោក" ហុីសុឹងនាំផ្លូវទឡកាន់គ្រប់គ្នាឲ្យដើរតាមគេ។
ភាពស្ងៀមស្ងាត់ដ៏គួរឱ្យភ្ញាក់ផ្អើលខណៈដែលពួកគេដើរកាត់សាលទៅកាន់បន្ទប់បល្ល័ង្ក។គ្មាននរណាម្នាក់និយាយអ្វីនោះទេ មានតែសំឡេងនៃជំហានរបស់គេដែលឮតាមស្បែកជើងតែប៉ុណ្ណោះ។
ទីបំផុតពួកគេបានឈប់នៅមុខបន្ទប់បល្ល័ង្ក ហើយហុីសុឹងបានគោះភ្លាមៗមុនពេលបើកទ្វារចូលទៅខាងក្នុង។
"ពួកគេបានមកដល់ហើយ អាល់ហ្វា" ហុីសុឹងនិយាយទាំងដោយភ្នែកសម្លឹងមើលអាល់ហ្វាដែលអង្គុយលើបល្ល័ង្ករបស់គេ។
អ្នកទាំងបីនាក់បានដើរចូលទៅខាងក្នុងដោយស្នាមញញឹមយ៉ាងភ្លឺចំពោះអាល់ហ្វាដែលញញឹមត្រឡប់មកវិញដូចគ្នា។
"សុងហ៊ុន! "Jachyun ស្វាគមន៍នាយអាល់ហ្វាដែលលាតដៃបើកចំហចាំទទួល សុងហ៊ុនក្រោកឈរពីបល្ល័ង្ករបស់គេហើយដើរឆ្ពោះទៅកាន់ Jachyun ខណៈដែលគេផ្តល់ឱ្យគេឱបយ៉ាងកក់ក្តៅចំពោះគ្នា។
"Jachyun ល្អណាស់ដែលលោកមកទៅនេះ" សុងហ៊ុនលែងពីការអោបសម្រាប់ទទួលរាក់ទាក់ជាមួយ Jachyun គេក៏ក្រឡេកទៅមើលអ្នកទាំងពីនាក់ទៀតដែលកំពុងតែលាតដៃចាំទទួលគេដូចគ្នា។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????
?????????Alpha ????26
Start from the beginning