"លោកមិនស្វាគមន៍យើងទេឬ?" Mingyu ញញឹមពេល សុងហ៊ុនមករកគេដោយឱបយ៉ាងតឹងចំពោះគ្នា។
"ត្រូវហើយ លោកអាចមកទីនេះបានគ្រប់ពេល ខ្ញុំស្វាគមន៍ជានិច្ច" សុងហ៊ុននិយាយភ្ជាប់ជាមួយស្នាមញញឹម ភ្នែករបស់គេក៏បានសម្លឹងទៅ Eunwoo ដែលរំពឹងថាគេនឹងធ្វើដូចដែលអាល់ហ្វាបានធ្វើចំពោះអ្នកមុនៗដែរ។ សុងហ៊ុនក៏អោប Eunwoo ដែលមានស្នាមញញឹមភ្លឺនៅតែលាបបបូរមាត់របស់គេជាប់។
"លោកគួរតែប្រាប់ខ្ញុំមុនពេលមកលេងទីនេះស្រួលខ្ញុំរៀបចំអ្វីបន្ថែមទៀតដើម្បីទទួលឲ្យបានល្អជាងនេះ" ខណៈដែលសុងហ៊ុនដកខ្លួនពីក៏អោបគេក៏បាននិយាយប្រយោគទាំងនេះទៅកាន់ពួកគេទាំងបី។
"មកពីពួកយើងចង់ surprise លោកនឹងហើយ"Mingyu និយាយបែបលេងសើចទៅកាន់សុងហ៊ុន
សុងហ៊ុនក៏មិនបានតបតអ្វីច្រើនគេក៏បាននាំពួកគេទាំងអស់គ្នាទៅអង្គុយនៅតុដ៏ធំដែលពោលពេញទៅដោយអាហារឆ្ងាញ់ៗជាច្រើនដាក់តម្រាប់គ្នាដែលអ្នកក្រោមបង្គាប់របស់គេបានរៀបចំសម្រាប់ពួកគេ។
"ចាក់ទុកទីនេះដូចជាផ្ទះខ្លួនឯងទៅមិនបាច់មានអារម្មណ៍ថាទើសទាល់អ្វីទេ" គេនិយាយបណ្តើរក៏ដើរទៅអង្គុយនៅកៅអីដែលនៅកណ្តាល។
ហុីសុឹងនិង Jack អង្គុយស្ងៀមនៅខាងស្តាំដៃរបស់គេចំណែកជុងវ៉ុននិងជេយ៍អង្គុយនៅខាងឆ្វេងរបស់គេ។ ចំណែកភ្ញៀវទាំងបីនាក់វិញអង្គុយទល់មុខពួកគេ។
"ខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នានឹងរីករាយជាមួយអាហារមួយពេលនេះ" ហុីសុឹង
អ្នកទាំងបីបានអរគុណពួកគេប៉ុន្តែគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងអាហារទាំងអស់នោះទេហើយគ្រប់គ្នាប្រាកដជារឿងនោះហើយថាពួកគេមកទៅនេះក្នុងគោលបំណងអ្វី។
"ខ្ញុំគិតថាយើងមិនគួរញាំអាហារដោយមិនចាំគូរmateរបស់លោកទេឬ?" Jaehyun
"នាងនឹងមកទីនេះឆាប់ៗនេះ នាងខ្មាស់អៀនបន្តិចនៅពេលជួបមនុស្សថ្មីដូច្នេះសូមមេត្តាយោគយល់ដល់នាងផង" សុងហ៊ុនដឹងច្បាស់ហើយវាប្រាកដជាបែបនេះបើពួកគេមិនទាន់បានឃើញវត្តមានរបស់ស៊ុននូទេនោះ។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????
?????????Alpha ????26
Start from the beginning