"អ៎ មិនអីនោះទេ យើងពិតជាចង់ដឹងណាស់ថាតើនារីប្រភេទណាដែលធ្វើឲ្យលោកចាប់អារម្មណ៍លើនាងម្តងទៀតនោះ" Eunwooបានបន្ថែមជាមួយសំឡេងពោរពេញដោយការចាប់អារម្មណ៍។
Mingyu ក៏ងក់ក្បាលយល់ស្រប់តាមការនិយាយរបស់Eunwoo "ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់នៅពេលដែលលឺថាលោកមានគូរmateថ្មីដែលអាចមកជំនួសជីអ៊ុនបានខ្ញុំតែងតែគិតថាប្រហែលគ្មានអ្នកណាអាចមកជំនួយនាងបាននោះទេ"
ដៃរបស់សុងហ៊ុនកោងចូលទៅក្នុងកណ្តាប់ដៃខណៈដែលគេខំប្រឹងគ្រប់គ្រងអារម្មណ៍របស់គេនៅពេលដែលនិយាយអំពីឈ្មោះអតីតគូរស្នេហ៍របស់គេ។ គេញញឹមចេញមកទាំងបង្ខំមុននឹងប្តូរប្រធានបទទៅនិយាយរឿងអ្វីផ្សេងពីនេះ។
"Mingyu ដែនដីរបស់លោកយ៉ាងម៉េចហើយ? ខ្ញុំបានលឺថាក្រុមពួក rogues ប៉ុនប៉ងវាយប្រហារមែនទេ?" សុងហ៊ុនសួរពេលគេកំពុងរៀបចំញាំអាហារដែលនៅក្នុងចានរបស់គេ។
Mingyu គ្រវីក្បាលជាការឆ្លើយតប"យើងមានសំណាងណាស់ក្នុងការទប់ស្កាត់ភាពចលាចលបែបនេះ អរគុណអ្នកទាំងពីរនេះដែលបានជួយ"គេនិយាយព្រមទាំងសម្លឹងទៅអ្នកទាំងពីរនាក់ដែលអង្គុយនៅក្បែរគេ។
"ពួកគេពិតជាលឿនណាស់ក្នុងការជួយយើងក្នុងគ្រាអាសន្នបែបនេះ" Mingyu បន្ត
"នេះជាដំណឹងដ៏ល្អណាស់ដែលគ្មាននរណាកើតអី" សុងហ៊ុន
"ពួក rogues ទាំងនោះពិតជាវាយប្រហារស្ទើរតែគ្រប់ដែនដីហើយសព្វថ្ងៃនេះចឹងពួកយើងត្រូវតែប្រុងប្រយ័ត្ន" ជុងវ៉ុនបានបញ្ចេញមតិ
Eunwoo ហៀបនឹងនិយាយឡើងទ្វារស្រាប់តែបើកឡើងបង្ករឲ្យអ្នកគ្រប់គ្នាបែរមុខទៅមាត់ទ្វារសម្លឹងមើលនារីម្នាក់ដែលដើរចូលមកទាំងស្ទាក់ស្ទើរនៅក្នុងចិត្តហាក់គ្មានភាពក្លាហានទាល់តែសោះ។
បុរសៗដែលនៅក្នុងបន្ទប់មើលទៅតាមចលនារបស់នាងយ៉ាងស្ងៀមស្ងាត់គ្មាននរណាម្នាក់និយាយពាក្យអ្វីចេញមកឡើយខណៈដែលពួកគេសម្លឹងមើលទៅនាង។នាងមានសក់ពណ៌ទង់ដែងដែលវែងជិតដល់ចង្កេះទម្លាក់សក់ខាងបន្តិចបិទបាំងមុខតូចរបស់នាងដែលគេមើលមិនឃើញទាំងស្រុងនោះទេព្រោះនាងសម្លឹងមើលទៅក្រោមមិនហានសូម្បីងើបមុខឡើង។ រូបរាងដ៏តូចរបស់នាងត្រូវបានរំលេចដោយរ៉ូបពណ៌សសាមញ្ញជាមួយនឹងការរចនាផ្កាដ៏ធំនៅចំកណ្តាលរ៉ូបត្រឹមតែពីលើជង្គង់របស់នាងបន្តិចដែលបង្ហាញឲ្យឃើញជើងដ៏ស្រឡូននិងស្បែកសថ្លាដូចព្រិលមួយគូរនោះ។
ចលនារបស់នាងយឺតៗនៅតែមានអារម្មណ៍ថាភ័យនៅពេលនាងដើរទៅជិតតុដែលមានមនុស្សអង្គុយជាច្រើននាក់ ភ្នែកនាងនៅតែសម្លឹងមើលទៅលើឥដ្ឋមិនឈប់។ នាងបានឈប់រយៈនៅចម្ងាយដែលគិតថាសុវត្ថិភាព មុនពេលដែលនាងមានភាពក្លាហានងើបមុខឡើង។
នាងងើបក្បាលយឺតៗហើយអ្នករាល់គ្នាប្រហែលជាទប់ដង្ហើមពេលមានឱកាសដើម្បីសិក្សាមុខរបស់នាងឲ្យបានច្បាស់។នាងមានភ្នែកពណ៌ត្នោតធំៗទម្រង់សត្វកញ្ជ្រោងនិងបបូរមាត់ក្រហមដូចផ្លែឈែរីជាមួយថ្ពាល់ប៉ោងៗម៉ត់រលោងពណ៍ក្រហមព្រឿងៗដែលបង្ហាញពីភាពស្រស់ស្អាតនៅលើផ្ទៃមុខធ្វើឱ្យបុរសៗដែលបានឃើញលង់ជាមួយនឹងភាពល្អគ្មានទាស់មួយនេះដោយហាមមិនបាន។
ពាក្យមួយម៉ាត់ដែលក្នុងចិត្តមនុស្សប្រុសនៅក្នុងបន្ទប់ដែលបានគយគន់ហើយនោះគឺ៖
ស្រស់ស្អាត
ហើយឥឡូវគេមិនអាចបែងចែកបានទេថាមួយណាជាផ្កាពិតប្រាកដនោះ ផ្កាដែលរចនាលើសម្លៀកបំពាក់ឬជាមនុស្សដែលនៅចំពោះមុខ។
————————
Love you 😘
By:Mey Sy

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????
?????????Alpha ????26
Start from the beginning