抖阴社区

                                    

«យើងមិចនឹងអាចធ្វើបែបនេះ? នាងលេងល្បិចស្អីទៀតហើយ?» គេក្រសោបស្មានាងច្របាច់ខ្លាំងៗ ព្រោះកាលជួបដំបូងនាងរៀបគំរោងចង់ចាប់គេម្តងហើយ

«ខ្ញុំមិនបានកុហករឺលេងល្បិចអីទេ»នាងរើគេចពីគេហើយរត់ចុះពីលើគ្រែបំណងអោយគេឃើញតំណក់ឈាមពីរបីតំណក់ដែលនៅជាប់កម្រាលពូកដែលបញ្ជាក់ថាទាល់តែមានសម្ព័ន្ធភាពផ្លូវកាយទើបមានវាហើយពិសេសទាល់តែស្រីនោះជាស្រីក្រមុំបរិសុទ្ធទើបអាចមានឈាម« កាលមុនខ្ញុំរៀបផែនការបំណងចាប់លោកមែនតែខ្ញុំធ្វើតាមប្អូនប្រុសរបស់ខ្ញុំទេ តែតាំងពីលើកនោះមកខ្ញុំរាងចាលហើយខ្ញុំលេងមានគំនិតបែបនឹងហើយ...ពេលឃើញលោកនឹង ជីមីន មានក្តីសុខខ្ញុំសប្បាយចិត្តណាស់...តែយប់មិញលោកបែរជាមកបំផ្លាញខ្ញុំទៅវិញ» កំហុសគ្រប់យ៉ាងស្រស់ស្រីតែទំលាក់ដាក់អ្នកមិនដឹងអីគ្រប់ពេល បន្ទាប់មកនាងស្រក់ទឹកភ្នែក រហាមក្តោបភួយឈរក្បែរជញ្ជាំងធ្វើអោយរូបភាពគួរអោយអាណិតបំផុត

«យើង.......» គេទៅជាគាំងពេលឃើញតំណក់ឈាមជាប់កម្រាលពូកនោះ គេធ្លាប់ឆ្លងកាត់ស្រីមកជាច្រើនគេដឹងច្បាស់ថាជាអ្វី។ រូបភាពនាងនឹងសំដីនាងក៏ធ្វើអោយគេមានអារម្មណ៍ថាខ្លួនធ្វើមិនគប្បី

«លោកកុំបារម្ភអី......ទុកថាខ្ញុំសងលោកវិញនូវរឿងដែលកន្លងមក......បំភ្លេចវាចោលទៅខ្ញុំនឹងមិននិយាយប្រាប់អ្នកណាទេ....ជាពិសេស ជីមីន»

«នាងអាចធ្វើបានទេ?» គេរអៀសចិត្តជាខ្លាំងទោះជាខ្លួននាយជាបុរសដែលកន្លងមកគ្រាន់តែយកមនុស្សស្រីមកកំដរអារម្មណ៍មិនដែលគិតនឹងខ្វល់រឿងទទួលខុសត្រូវ តែចំពោះនាងយ៉ាងណាក៏នាងជាបងស្រីរបស់ក្មេងប្រុសដែលគេស្រលាញ់ បើថ្ងៃមុខបែកធ្លាយទៅតើគិតយ៉ាងមិច តើប្រុសតូចរបស់គេនឹងមានអារម្មណ៍បែបណា?

«ខ្ញុំធ្វើបាន......លោកឆាប់រៀបខ្លួនហើយត្រលប់ទៅបន្ទប់វិញទៅថ្មើរនេះប្អូនប្រុសខ្ញុំប្រហែលភ្ញាក់ហើយ.....បើគេមិនឃើញលោកគេអាចនឹងសង្ស័យ»

«ល្អ........» ថាហើយគេក៏ប្រញាប់ប្រមូលសំលៀកបំពាក់យកមកស្លៀក ហើយចាកចេញទៅទុកអោយម្ចាស់បន្ទប់នៅម្នាក់ឯង

??????????????? (End ??)Where stories live. Discover now