«ជារឿងរបស់បង»
«បងប្រុស....បងមកផ្ទះរបស់ខ្ញុំមក....ចាំខ្ញុំបបួលបង ជីន និងបង ហ៊ូសុក មកជុំគ្នាហើយពួកយើងនឹងជួយស្វែងរកក្មេងប្រុសម្នាក់នោះអោយបង»
«វាគ្មានប្រយោជន៍ទេ»
«មិចក៏ថាគ្មាន មួយខែមកនេះរកគេមិនឃើញក៏ដោយសារតែបងគិតតែពីសំងំក្នុងបន្ទប់ផឹកស្រាស្អុយ ពួកខ្ញុំខលទៅក៏មិនលើក....តាមពិតពួកខ្ញុំមានគំនិតបែបនេះយូរហើយ តែមកពីបងខ្លួនឯង»
«ឯងចង់ថាអោយយើងរឺ?»
«បងប្រុសមកផ្ទះខ្ញុំមក»
«បានយើងនឹងទៅ»
គេអស់ជំរើសហើយគេខំរកហើយតែមិនឃើញប្រហែលនេះជាជំរើសចុងក្រោយហើយដែលអាចរកក្មេងតូចរបស់គេឃើញ។ អាចថាកន្លងមកដោយសារខឹងចិត្តដែលរកគេមិនឃើញទើបនាយលេងចង់ទៅណាគិតតែពីផឹកស្រារាល់ថ្ងៃ ទើបមកដល់ពេលនេះហើយរកក្មេងម្នាក់នោះមិនឃើញ។ យ៉ុនហ្គី ស្លៀកពាក់អោយតែរួចពីដៃរួចចាកចេញទៅទាំងមុខមាត់ស្រមោម
ម៉ោង23:00ពេលយប់ខ្យល់អាកាសនៅតែត្រជាក់លើសកាលពីខែមុនទៅទៀត ឡានទំនេររបស់យ៉ុនហ្គី ក៏ឈរចតពីមុខភូមិគ្រិះដ៏ស្កឹមស្កៃរបស់ប្អូនពៅរបស់គេដោយគេជាអ្នកបើកឡានមកខ្លួនឯងផ្ទាល់ ដោយសារដេគីន សុំច្បាស់សំរាកមួយសប្តាហ៍ដោយមានមូលហេតុបន្ទាន់
«ព្រះជាម្ចាស់នេះជាបងប្រុសខ្ញុំរឺជាស្អីអោយប្រាកដ?» ជុងហ្គុក ផ្អើលនឹងរូបរាងគេពេលនេះ
«ឯងចង់ថាអីក៏ថាទៅ» គេមិនខ្វល់ហើយក៏ដើរចូលខាងក្នុង
«សភាពបងពេលនេះបើក្មេងនោះបានជួបច្បាស់ជារត់ទៀតជាមិនខាន»
«យើងលេងអោយគេរត់ចេញពីយើងទៀតហើយ បើជួបគេសារជាថ្មីយើងនឹងអោបគេជាប់ទ្រូងមួយជីវិត» មួយខែមកនេះគេទទួលបានមេរៀនច្រើនណាស់
«សូមអោយបងជួបគេឆាប់ៗ»
«បានហើយខលហៅពួកគាត់មក»
«បាទ.....» ជុងហ្គុក ងក់ក្បាលហើយក៏លើទូរស័ព្ទទំនាក់ទំនងទៅភ្លាម តែគេក៏ជ្រួញចិញ្ចើមតិចៗរួចក៏ដាក់ទូរស័ព្ទចុះ
«យ៉ាងមិច?»
«គឺពួកគាត់រវល់ចាំបាច់......គាត់ថាស្អែកទើបមកបាន»
«ចឹងយើងទៅវិញហើយ...បើដឹងថាបែបនេះយើងមិនមកទេ.......ស្អែកចាំមក» គេប្រុងនឹងដើរចេញតែប្អូនប្រុសក៏ឃាត់
«កុំអោយខាតជើងអីបង បងគេងនៅទីនេះតែម្តងទៅ ស្អែកជួបជុំគ្នាតែម្តង» គេឃាត់ព្រោះវាយប់ហើយ ណាមួយបើគេទៅវិញច្បាស់ជាផឹកស្រាទៀតមិនខាន
«តាមចិត្តឯងម្តងចុះ» គេក៏មិនចង់ប្រកែកព្រោះដឹងចរិកប្អូន ណាមួយក៏ហត់នឿយរាងកាយព្រោះរាល់ថ្ងៃគេងមិនសូវលក់ប៉ុន្មាននោះទេ
យ៉ុនហ្គី ត្រូវបានប្អូនជូនទៅបន្ទប់ធំទូលាយមួយក្នុងចំណោមបន្ទប់ជាច្រើនក្នុងភូមិគ្រិះនេះ បន្ទាប់មកម្ចាស់ផ្ទះក៏ចាកចេញទុកអោយគេងូតទឹកសំអាតខ្លួនដើម្បីសំរាក
«ជីមីន.....»
«បាទលោក»
«រំខានឯងយកសំលៀកបំពាក់នេះទៅជូន បងប្រុសខ្ញុំផង....គាត់នឹងសំរាកនៅទីនេះមួយយប់» គេហុចសំលៀកបំពាក់មួយឈុតអោយទៅ ជីមីន
«បាទលោក»
«ល្អ...អោយគាត់ហើយឯងអាចទៅសំរាកបានហើយ យប់ជ្រៅណាស់ហើយ»
«បាទខ្ញុំសុំទៅសិនហើយ» កំលោះតូចកាន់ខោអាវនោះជាប់ហើយដើរតំរង់ទៅរកបន្ទប់របស់ភ្ញៀវដែលខ្លួនមិនស្គាល់ហើយក៏លើកដៃគោះទ្វាសុំការអនុញ្ញាត តែគ្មានសំលេងឆ្លើយតបសោះទើបនាយប្រថុយមួលគន្លឹះទ្វាដែលមិនបានជាប់សោរហើយចូលទៅ
«លោកប្រុស...ខ្ញុំយកសំលៀកបំពាក់មកជូន» គ្មានពាក្យឆ្លើយតបពីម្ចាស់បន្ទប់មានតែសំលេងទឹកដែលលឺចេញពីបន្ទប់ទឹក
«ប្រហែលគាត់កំពុងងូតទឹកហើយ» ជីមីន និយាយតិចហើយស្មានលេង រួចក៏ដាក់សំលៀកបំពាក់នោះលើពូក ហើយបំរុងនឹងបែរមុខចាកចេញ ស្រាប់តែជើងទាំងទ្វេវាគាំងឈានទៅមិនរួចពេលម្ចាស់រាងកាយមាំដែលមានត្រឹមកន្សែងមួយជាប់ខ្លួន ផ្នែកខាងលើអាក្រាតហើយមានកំណក់ទឹកហូរមកតិចៗ ផ្ទៃមុខរបស់គេដែលមើលមកនាយក៏ភ្ញាក់ផ្អើលមិនចាញ់គ្នាទេ
«ជីមីន»....................

Part 22
Start from the beginning