抖阴社区

                                    

«ពិតជាគេមែន......ខ្ញុំថាមាននិស្ស័យគឺមាននិស្ស័យហើយ» អ្នកប្រុសតូចញញឹមពេលឃើញមុខម្នាក់នោះច្បាស់ហើយគេក៏ស្គាល់ច្បាស់ដែល

«មានអ្វីមែនទេ...អ្នកប្រុស?»

«គ្មានទេ អរគុណបងហើយ....រំខានបងហើយខ្ញុំសូមលាហើយ» គេដើរញញឹមចាកចេញក្នុងខួរក្បាលដ៏ឆ្លាតក៏នឹកចេញផែនការចាប់កណ្តុរអោយចូលមាត់ឆ្មា

ចំណែកដេគីន ពេលឃើញអ្នកម្ខាងទៀតចាកចេញនាយក៏ចាកចេញទៅដូចគ្នា

{បច្ចុប្បន្ន}

«នាងយ៉ាងមិចទៅហើយ?» ដេគីន សួរស្រ្តីម្នាក់ដែលអង្គុយស្ងៀម ពោះដែលប៉ោងតិចៗដោយសារមានក្មេងតូចដែលកំពុងលូតលាស់ត្រៀមនឹងចេញមកមើលពិភពលោកនេះនៅរយះពេលច្រើនខែខាងមុខនេះ

«សក់ខ្ញុំចាប់ផ្តើមជ្រុះហើយ» នាងលើកដៃប៉ះសក់ខ្លួនឯងតិចៗហើយក៏មានសសៃសក់ជ្រុះមកតាមដៃជាច្រើនខុសធម្មតា

«នាងនឹងមិនអីទេ ឆារីណេ កុំបារម្ភអីមើលថែកូនអោយតែបានល្អទៅ» គេដើរមកប៉ះស្មានាងដើម្បីផ្តល់កំលាំងចិត្ត។ ពិតណាស់រឿងដែលកើតឡើងកាលពីមួយខែមុនពេលនាងទំលាក់ខ្លួនពីលើជណ្តើរ ចៅហ្វាយគេបានបញ្ជាអោយនាំនាងចេញទៅអោយឆ្ងាយកុំអោយគេឃើញ នាយក៏រៀបនឹងបញ្ចូលនាយចាកចេញពីប្រទេសនេះទៅហើយ ស្រាប់តែគ្រូពេទ្យដែលពិនិត្យអោយនាងបានហៅគេអោយទៅជួបនឹងប្រាប់ថានាងកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយ នាងមានពេលមិនយូរទេក្នុងការរស់រានមានជីវិត ណាមួយនាងកំពុងមានកូនវាពិតជាគ្រោះថ្នាក់ណាស់ប្រសិនបើធ្វើការវះកាត់ នាងមានជំរើសពីរគឺបើចង់រក្សាជីវិតខ្លួនត្រូវតែបោះបង់ក្មេងក្នុងផ្ទៃ តែបើចង់រក្សាក្មេងនាងនឹងស្លាប់ព្រោះពេលវេលានាងនៅប្រហែលអាចបង្កើតគេបានប៉ុនណ្ណះ។ ដេគីន បានប្រាប់នាងគ្រប់យ៉ាងនឹងប្រាប់ពីជំរើសទាំងពីរនោះអោយនាងរើស នាងក៏សុខចិត្តរើសកូន ដោយហេតុថាក្មេងមិនអ្វីនោះទេ គេគួរតែមានជីវិត នេះប្រហែលជាកម្មពារនាងហើយនាងគួរតែសងទៅគេព្រោះកន្លងមកនាងអាក្រក់ពេកហើយ ដោយសារឃើញនាងដឹងខុសហើយសុខចិត្តលះបង់ដើម្បីកូនទើប ដេគីន មានអារម្មណ៍ថាអាណិតនឹងមិនអោយនាងចាកចេញ សុខចិត្តនាំនាងមកមើលថែ ហើយលាក់បាំងពីចៅហ្វាយខ្លួន

«អរគុណណាស់ដែលមើលថែខ្ញុំ កន្លងមកខ្ញុំអាក្រក់ណាស់ចំពោះជីមីន ប្អូនប្រុសដែលខ្ញុំគិតថាគេតែងដណ្តើមគ្រប់យ៉ាងពីខ្ញុំ តែពេលនេះខ្ញុំដឹងហើយថាខ្ញុំទេជាអ្នកព្យាយាមដណ្តើមរបស់ដែលជាកម្មសិទ្ធិរបស់គេ»

«បានហើយនាងស្លេកស្លាំងខ្លាំងណាស់ឆាប់ទៅសំរាកទៅ»គេគ្រានាងចូលបន្ទប់ព្រោះមិនចង់អោយនាងគិតច្រើន ដោយសាររាងកាយនាងពេលនេះស្គមហើយស្លេកស្លាំងណាស់។ ដេគីន មើលថែនាងរហូតពោះដែលតូចនោះក៏ចាប់ផ្តើមធំឡើងបន្តិចម្តងៗរហូតដល់ជិតគ្រប់ខែ គេមានអារម្មណ៍ល្អចំពោះនាងគេក៏មិនដឹងថាជាអារម្មណ៍អ្វីដឹងត្រឹមថាបារម្ភនឹងចង់ក្បែរហើយមើលថែនាង។

«អ៎៎ូយ....ឈឺពោះណាស់»

«នាងកើតអី? ជិតសំរាលហើយទេដឹង?» ដេគីន រត់មកក្រសោបនាងពេលបានលឺនាងស្រែក គេឃើញទឹកថ្លាសហូរមកពីចន្លោះជើងរបស់នាងនាំអោយគេដឹងភ្លាមថាក្មេងដែលគេចង់ឃើញមុខមកជាយូរពេលនេះគេនឹងចេញមកហើយ តែពេលនឹកដល់ពេលវេលាដ៏ខ្លីរបស់អ្នកជាម្តាយនាំអោយនាយអោបនាងជាប់ទ្រូងហើយលើកបីដាក់ឡានបើកចេញទៅមន្ទីរពេទ្យយ៉ាងប្រញាប់

{មន្ទីរពេទ្យ}

«នាងនឹងមិនអីទេ» គេចាប់ដៃនាងក្តោបជាប់ហើយ រត់តាមគ្រែរុញដែលរុញចូលបន្ទប់សំរាល

«ឈឺណាស់.....ហឹុក....ហឹុក»

«ប្រឹងម្តងទៀតអ្នកម៉ាក់....1,2,3»

«អឺក.....ហឺយ.....ហឹុក....ហឹុក....អឺក» ទាំងសំលេងយំទាំងកំលាំងដែលនាងខំប្រឹងនាងបានបញ្ចេញមកអស់ហើយដើម្បីកូន

«ល្អណាស់....នាងអាចធ្វើបាន»ដេគីន ចាប់ដៃនាងជាប់ដោយដៃម្ខាង...ដៃម្ខាងទៀតអង្វែលក្បាលនាងជាការលួងលោមនឹងផ្តល់កំលាំងចិត្ត

«ម្តងទៀតអ្នកម៉ាក់....ជិតចេញហើយ» គ្រូពេទ្យនិយាយ

«អឺក.....»

«ង៉ា.....ង៉ា» សំលេងក្មេងតូចបានយំឡើងជាការស្វាគមន៍មកកាន់ផែនដីរបស់មនុស្សជាតិ

«អបអរសាទរ....អ្នកទាំងពីរបានកូនស្រី»ពេទ្យនិយាយអបអរហើយហុចក្មេងអោយទៅអ្នកជាម្តាយអោបជាប់ទ្រូង

«ហឹុក....ហឹិុក......កូនម៉ាក់» ឆារីណេ យំអោបកូនតែនាងមិនអាចបំបៅគេបានព្រោះនាងមានជំងឺនាងមិនចង់ចំលងវាទៅកូននោះទេ

«គេគួរអោយស្រឡាញ់ណាស់» មិនត្រឹមតែឆារីណេ ទេដែលរំភើបស្រក់ទឹកភ្នែក ដេគីន ក៏សប្បាយចិត្តខ្លាំងបំផុត នាយអោបនាងនឹងកូនប្រៀបបាននឹងគ្រួសារតែមួយ

??????????????? (End ??)Where stories live. Discover now