អាល់ហ្វាបានបោះជំហានឆ្ពោះទៅរកពួកគេ កែវភ្នែកនឹងថ្កល់សម្លឹងមុតមិនដកជាមួយស្នាមញញឹមសមចិត្តមើលទៅពួកគេពេលនេះទៅមើលថាដូចជាអ្វី? វាប្រៀបដូចជាសត្វឆ្កែអាណាថាបីក្បាលដែលត្រូវគេអូសចេញពីវិមានទាំងមានសភាពមើលមិនយល់។
" ចាំកិច្ចព្រមព្រៀងហើយមែនទេ?ឆាប់ចេញទៅកុំឲ្យយើងចិត្តអាក្រក់ជាងនេះ យើងសង្ឈឹមថាពួកឯងនិងមិនត្រឡប់មកម្តងទៀតទេ បើមិនចឹងកុំថាយើងមិនបានប្រាប់" សុងស៊ុនព្រមានទៅកាន់អ្នកទាំងបីដែលកំពុងតែឈរសម្លក់ទៅគេទាំងក្តៅងំក្នុងទ្រូងទាំងមិនអាចនិយាយអ្វីបានក្រៅពីដើរចេញទាំងកំហឹងក្តៅងំនៅកកនិងទ្រូង។
Jaehyun, Mingyu និង Eunwoo ចាប់ផ្តើមដើរចេញដោយកណ្តាប់ដៃរបស់ពួកគេបានកោងចូលគ្នាយ៉ាងណែន ពួកគេនៅតែមិនអាចទទួលយកបរាជ័យលើកនេះបានទេ។
នៅក្បែរមាត់ទ្វារស៊ុននូកំពុងតែសង្កេតមើលទិដ្ឋភាពរវាងពួកអ្នកទាំអស់នោះយ៉ាងស្ងៀមស្ងាត់។ គេមានអារម្មណ៍ធូរស្រាលពេលដែលសុងហ៊ុនបានបណ្តេញបុរសបីនោះចេញ។
មុននឹងចាកចេញJaehyun ងាកក្បាលទៅក្រោយសម្លឹងមើលទៅក្មេងដែលមានសក់ទង់ដែងកំពុងតែលួចមើលការចាកចេញរបស់ពួកគេ។ ភ្នែកក្រហមឆ្អៅពេញដោយសារកំហឹងគុំគួនកំពុងតែបាញ់ឆ្ពោះទេអ្នកដែលលប់លួចមើលគេ ខណៈកែវភ្នែកពេញដោយកំហឹងមួយគូរនោះប្រែទៅជាមានល្បិចបូករួមជាមួយស្នាមញញឹមដ៏អាក្រក់នៅលើផ្ទៃមុខជាហេតុធ្វើឲ្យអ្នកដែលបានឃើញហើយប្រែជាភ័យញ័រខ្លួនមួយរំពេច។
កែវភ្នែកអាក្រក់នោះមើលមកគេទាំងព្យាបាទហាក់ដូចជាមានគំនិតមិនល្អតាមក្រសែភ្នែកមួយគូរនោះដែលធ្វើឲ្យស៊ុននូឈានជើងថយក្រោយទាំងភិតភ័យ ជើងរបស់គេញ័រនៅពេលដែលបុរសនោះសម្លឹងមកគេ។ គេងាកមកវិញយ៉ាងលឿនទាំងចលនាប្រញេបប្រញាប់ចូលទៅក្នុងប្រាសាទវិញដោយមិនភ្លេចបិទទ្វានោះទេ។
Jaehyun ញញឹមនៅពេលពួកគេបន្តចាកចេញពីដែនដីមួយនេះ នៅពេលគេមកបានឆ្ងាយបន្តិចEunwoo បានប៉ះស្មារបស់គេហើយក៏និយាយឡើង៖
"តើយើងនឹងទទួលស្គាល់ការបរាជ័យទាំងបែបនេះឬ?"
កំហឹងនៅក្នុងសំឡេងរបស់គេបញ្ជាក់យ៉ាងច្បាស់ខណៈដែលគេនិយាយពាក្យទាំងនោះចេញមកJaehyun ញញឹមចុងមាត់ដាក់ហើយងាកមកមើលអ្នកទាំងពីរ។

YOU ARE READING
??????????Alpha?[SUNSUN]
Werewolf?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????
?????????Alpha ????29
Start from the beginning