បន្ទប់អ្នកជម្ងឺ វីអាយភី....
<ក្រាក>"លោកប៉ា!!"។ សម្លេងហៅព្រមចេញពីមាត់របស់កម្លោះសង្ហានិងក្រមុំដែលមានរូបរាងស្រស់ស្អាតនោះដើរមកដំណើគ្នាតម្រង់ទៅកាន់បុរសចំណាស់ពីអ្នកដែលគេងលើគ្រែអ្នកជំងឺទន្ទឹមគ្នានោះឯងហើយនាំឲ្យគ្រួសារទាំងសងខាងក៏សម្លឹងមើលពួកគេទើប ជីមីន នឹង ម៉ារៀ ចូលទៅរកលោកប៉ារបស់ពួកគេរៀងខ្លួន។
"បានធូរខ្លះនៅប៉ា?"។ ជីមីន ក៏សួរហើយប៉ារបស់គេក៏ញញឹមខណះមានប្អូនប្រុសគេនៅក្បែរនោះចាំមើលជាមួយនឹងម្ដាយគេ។
"លោកប៉ាឯងបានធូរស្រាលហើយទើបតែផ្លាស់មកស្នាក់នៅបន្ទប់ជាមួយលោក យ៉ូហា តែម្តងព្រោះទើបដឹងថាគាត់ចូលមកសម្រាកមន្ទីរពេទ្យដែលក៏ចង់នៅក្បែរគ្នាងាយស្រួលបានគ្នាជជែកផង!"។ ម៉ាក់របស់ ជីមីន ក៏និយាយហើយនាយក៏ងាកសម្លឹងហើយឱនក្បាលដាក់លោក យ៉ូហា ប៉ារបស់នាងក្រមុំ។
"នេះយើងជាមនុស្សចាស់មានសុខភាពបន្ទាយទ័ពតែងចឹងឯង! មិនរំខានទេដែរធ្វើឲ្យកូនៗភ័យមិនឈប់អញ្ចឹង?"។ លោក យ៉ូហា ក៏និយាយហើយ ម៉ារៀ ក៏មានទឹកមុខស្រពោនខណៈ ជីមីន ក៏ដើរមកក្បែរ ម៉ារៀ ហើយដៃក្រាស់ស្រវាកាន់ដៃនាងទើប ម៉ារៀ ត្រូវក្រលេកកែវភ្នែកស្អាតដែលមានបំពាក់រោមភ្នែកបែបធម្មជាតិហើយលើត្របកភ្នែកមានការផាត់គ្រឿងសំអាងតិចៗមុននឹងសម្លឹងទៅកំលោះសង្ហាដែលមានកម្ពស់ខ្ពស់ជាងនាង។
"សុខភាពរបស់អ្នកទាំងពីរមិនល្អក៏ដោយសារមកពីកូនៗទាំងពីរបំពេញភារកិច្ចមិនល្អនាំឲ្យលោកទាំងពីរត្រូវឈឺក្បាលនិងបារម្ភច្រើន! ពេលនេះពួកយើងក៏នៅជុំគ្នាទើបខ្ញុំនឹង ម៉ារៀ សម្រេចចិត្តផ្ដល់នូវចំលើយសំខាន់ដល់អ្នកទាំងអស់គ្នា!"។ សម្តី ប្រាកដប្រជាជាមួយនឹងទឹកមុខមាំនាំឲ្យជះភាពសង្ហាបន្ថែមធ្វើឱ្យ ម៉ារៀ ដែលឈរក្បែរក៏មានអារម្មណ៍ថាអៀនខ្លះដែរហើយនាងក៏អោនមុខចុះមុននឹងសំរួលដង្ហើមខ្លួនឯងហើយងើបមុខឡើងដោយមាំទាំសម្លឹង ជីមីន ដែលកាន់ដៃនាងយ៉ាងណែន។
"ពួកយើងទាំងពីរនាក់នឹងសម្រេចចិត្តរៀបការជាមួយគ្នាហើយ!"។ សម្ដីច្បាស់ៗរបស់កម្លោះសង្ហាមួយឃ្លានេះហាក់នាំឲ្យគ្រប់គ្នានៅទីនេះមានពន្លឺរស្មីលើផ្ទៃមុខខ្លះដែលញញឹមញញឹមហាក់ទន្ទឹងចាំចម្លើយនេះយូរណាស់មកហើយតែមិនមែនជា ម៉ារៀ ក្រមុំរូបស្រស់ដែលញញឹមទាំងមិនសមនោះទេ។
"នែ! មិននិយាយអីខ្លះទេរឺ?"។ ជីមីន កាលបើឃើញ ម៉ារៀ មិនមាត់ករបែបនេះក៏អង្រួនដៃដែលកាន់នាងតិចៗមុននឹងខ្សឹបតិចបំផុតល្មមឮតែ 2 នាក់ហើយទើបកែវភ្នែកស្អាតមួយគូនោះមើលគេមុននិងនាងក៏ប្រឹងញោចស្នាមញញឹម។
"អ៎!!! កូនសុំទោសដែលធ្វើឱ្យបារម្ភហើយលោកពូពិបាកចិត្ត! ពួកយើងនឹងសម្រេចចិត្តរៀបការជាមួយគ្នាហើយមើលចិត្តគ្នាតាមដំណើរចុះតែខ្ញុំ សុំអ្វីបានយ៉ាងពីគ្រប់គ្នាបានទេ?"។ ម៉ារៀ ក៏ចាប់ផ្ដើមដាក់សំណើហើយលោក យ៉ូហា ជាប៉ារបស់នាងក៏ងក់ក្បាល។
"បាន! កូននិយាយមកប៉ាស្ដាប់ហើយនិងគិតរួមគ្នាជាមួយដន្លងតែម្ដង!"។ សព្វនាមហៅសម្លាញ់គាត់ត្រូវប្ដូរមហាវបែបនេះពេលដែលកូនកូនយល់ព្រមរៀបការហើយ ម៉ារៀ ក៏ខាំបបូរមាត់នាងបន្តិចទើបនិយាយ។
"ពួកយើងសុំទៅរៀបចំចុះអេតាស៊ីវិលវិញបានទេ! រឿងរៀបចំពិធីគឺខ្ញុំគិតថាត្រូវការពេលវេលាយូរជាងនេះព្រោះពួកយើងក៏មិនទាន់មានចិត្ត 100% លើគ្នាទើបត្រូវមើលចិត្តគ្នាក្នុងឋានៈជាប្ដីប្រពន្ធដែលចុះអេតាស៊ីវិលសិន! តើលោកប៉ានឹងលោកពូគិតបែបណាដែរ?"។ ទឹកមុខប្រាប់មកថានាងសង្ឃឹមថាសំណើនេះនិងជោគជ័យធ្វើឱ្យប៉ា ជីមីន នឹងប៉ានាងក្រមុំក៏មើលមុខគ្នាបន្តិចទើបលោកប៉ា ជីមីន ជាអ្នកញញឹមហើយតប។
"បាន! សម្រេចតាមកូនប្រសាស្រីប៉ាទៅចុះតែប៉ានិងដន្លងក៏មានរឿងចង់ប្រាប់កូនដូចគ្នាថាមរតកគ្រួសារនិងតំណែងគ្រប់យ៉ាងដោយពួកយើងត្រៀមនឹងប្រគល់ឱ្យពួកកូនគឺពួកយើងទទួលយកមកទុកហើយត្រូវស្ថិតក្រោមការគ្រប់គ្រងនិងក្រោមឈ្មោះរបស់ពួកយើងជាបណ្ដោះអាសន្នក្នុងពេល 1 ឆ្នាំ! បើពួកកូនរៀបការជាមួយគ្នាហើយមានរឿងរ៉ាវមិនល្អរកាំរកូសមុនពេល 1 ឆ្នាំនោះពួកកូននឹងមិនទទួលបានអ្វីទាំងអស់ពីពួកយើងតែបើពួកកូនរួមរស់ជីវិតនៅជាមួយគ្នាលើសពីមួយឆ្នាំនោះគឺគ្រប់យ៉ាងមិនខ្លាចជារបស់ពួកកូនហើយពួកកូនអាចមានសិទ្ធិសម្រេចទៅលើជីវិតរបស់ពួកកូនជាថ្មីថែអាចនៅក្បែរគ្នាឬក៏យ៉ាងណានោះគឺជារឿងរបស់ពួកកូន! ពួកយើងជាចាស់ទុំនិងលែងលូកដៃហើយ!"។ សំណើររបស់ប៉ា ជីមីន ហាក់ធ្វើឲ្យកំលោះ ជីមីន នឹង ម៉ារៀ ភ្ញាក់ផ្អើលទើបពួកគេសម្លឹងមុខគ្នាហើយភ្លាមនោះ ជីមីន ក៏ញញឹមដាក់ម៉ារៀ ហើយក៏ទាញនាងមកឱបស្មាយ៉ាងណែននាំឲ្យ ម៉ារៀ ភ្ញាក់ផ្អើលមើលគេផងហើយទើសទាល់។
"បាទលោកប៉ា!! ពួកកូនយល់ព្រមហើយ! អញ្ចឹងខ្ញុំសុំហៅលោកពូថាលោកប៉ាបានទេ?"។ ទឹកមុខរាក់ទាក់មានស្នេហ៍របស់ ជីមីន ក៏បង្ហាញវិញហើយ លោក យ៉ូហា ក៏ញញឹមមុននឹងងក់ក្បាលហើយទីនេះក៏មានតែស្នាមញញឹមចេញពីមនុស្សគ្រប់គ្នាលើកលែងតែ ម៉ារៀ នឹងកំលោះមុខសង្ហារដែលញញឹមក្លែងក្លាយនោះទេ។
"ចឹងពីពេលនេះតទៅកូនទាំងពីរត្រូវតែរើមកនៅវីឡារបស់ប៉ាណា៎!"។ លោក យ៉ូហា ក៏និយាយឲ្យ ម៉ារៀ បើកភ្នែកធំៗហើយ ជីមីន ក៏ប្រែជាត្រឹងស្ងៀមនឹងសម្ដីគាត់។
"ប-បាទ?! នេះប៉ាថាខ្ញុំត្រូវទៅនៅផ្ទះ ម៉ារៀ បានទេ?"។ ជីមីន ក៏សួរនាំហើយ ម៉ារៀ ឯណេះក៏កាន់តែគាំងទៅទៀត។
"អឺមក៏ត្រូវហើយប្រុស មីន ! កូនពេលនេះរៀបការជាប្តីគេហើយត្រូវរស់នៅជាមួយប្រពន្ធណាមួយជា សំណើដែលដន្លងខាងស្រីសុំ! នៅជាមួយពួកគាត់ តែ 1 ឆ្នាំទេព្រោះគាត់ខ្លាចកូនឯងធ្វើបាបចិត្តកូនស្រីគាត់នឹងណា៎តែមានកូនស្រីគឺគេតែងតែបារម្ភជាងកូនប្រុសអញ្ចឹងឯងហើយកូនឯងក៏មានតួនាទីត្រូវមើលថែភរិយាធ្វើបែបណាអោយគេសប្បាយចិត្ត!"។ ម៉ាក់របស់ ជីមីន ក៏តបមកវិញប្រាវៗធ្វើឲ្យ ជីមីន គាំងស្ដូបនិយាយអ្វីមិនកើតមានតែ ម៉ារៀ ងាកឆ្វេងស្ដាំមុននឹងនាងកៀសដៃ ជីមីន ដែលឱបស្មានាងចេញ។
"គឺថាបើប៉ាឲ្យប្រុសខុសស្តង់-អូទេ ជីមីន គេមកនៅផ្ទះយើងតើប៉ារៀបចំបន្ទប់មួយណាអោយទៅគេទៅ ?"។ ម៉ារៀ ក៏សួរដោយងឿងឆ្ងល់ពីព្រោះផ្ទះពួកគេមានសល់តែបន្ទប់ដាក់ឥវ៉ាន់និងបន្ទប់សម្រាកអ្នកបម្រើនោះមុនទេបើឱ្យមេកំលោះទៅស្នាក់នៅបន្ទប់អ្នកបម្រើមើលទៅហាក់ដូចមិនសំទើបប៉ារបស់ ម៉ារៀ ធ្វើទឹកមុខដូចហួសចិត្តនឹងសំដីកូនស្រី។
"ហេ៎? ម៉េចនិយាយអីអញ្ចឹង? ក្រែង ជីមីន ជាប្ដីកូនមិនអញ្ចឹងហេ៎? ប្រាកដជានៅបន្ទប់ជាមួយកូនហើយ! មិនអីទេណា! ចាំប៉ាឲ្យជាងទៅរៀបចំដាក់គ្រែធំជាងមុនរួចស្រេចតែបន្តិចទៀតគេដឹកមកដាក់ហើយ!"។ ប៉ារបស់ ម៉ារៀ ទាញទូរស័ព្ទទាក់ទងទៅជាងដែលគាត់រៀបចំនោះឲ្យទៅរៀបចំបន្ទប់នាងនាំឲ្យ ម៉ារៀ ឮហើយស្ទើរតែសន្លប់ឈរតែម្ដង។
"អឺ...អញ្ចឹងពួកយើងសុំទៅរកអីញ៉ាំតិចសិនណា៎! ចាំពួកយើងមកវិញយករបស់មកផ្ញើ! តោះយើងទៅ!"។ ខណៈពេលដែលពួកគេនៅទ្រឹងស្ងៀមនោះ ជីមីន ចូលមកស្រោចស្រង់ស្ថានការណ៍ដោយស្រវាកាន់ដៃនាងហើយអូសចេញទៅតែម្ដង។
ក្នុងរថយន្ត ...
"នេះលោកកំពុងតែធ្វើស្អីហ្នឹងហា៎??"។ អូសដៃស្រី ស្អាតមកដល់ក្នុងឡាន ម៉ារៀ ក៏រលាស់ដៃចេញពីឡេមុននឹងចងចិញ្ចើមមើលមុខគេ។
"កំពុងតែបោកខោអាវទេដឹងនៀក? ចេះសួរទៅកើត! នេះឃើញហើយថាគេកំពុងតែធ្វើស្អី?"? ជីមីន រៀបចំដាក់ខ្សែក្រវ៉ាត់មុននឹងបញ្ឆេះឡានហើយ ម៉ារៀ ក្រពាត់ដៃសម្លក់គេ។
"នែ!!! ខ្ញុំគ្មានពេលមកកំប្លែងលេងជាមួយលោកទេណាស់ប្រុសខុសស្តង់ដារ!!! មានដឹងទេថារឿងរ៉ាវពួកយើងពេលនេះមិនមែនស្រាលៗយើងគិតទេ!"។ ម៉ារៀ ក៏និយាយបែបសម្ដីមុឺងម៉ាត់សម្លក់មុខគេហើយដៃក្រាស់ដែលចាប់ចង្កូតក៏អែនខ្លួនមកក្បែរនាងហើយធ្វើឱ្យសក់របស់គេធ្លាក់គ្រប់មុខតិចៗមើលជិតពេលណាក៏ឃើញតែរូបសង្ហានោះឯង។
"ខ្ញុំក៏មិនកំប្លែងលេងជាមួយនាងដែរស្រីជ្រូក! គិតរឺថាមានតែជ្រូកដូចនាងដែលចេះខ្វល់ខ្វាយ?! ខ្ញុំមិនចេះខ្វល់ទេហេ៎?"។ សព្វនាមពួកគេត្រូវបានហៅជាថ្មីហើយ ម៉ារៀ ក៏សម្លក់គេមុននឹងដៃស្រឡូនមកខាងរបស់នាងក្រមុំក៏យារដៃខ្ពស់ត្រដែងមកកាន់នាយសង្ហាដែលចងចិញ្ចើមមើលនាង។