ភូមិគ្រឹះត្រកូល ឃីថារ៉ូ ...
រថយន្តទំនើបខ្មៅរលោងពេលនេះក៏បានសំចតក្នុងបរិវេណនៅក្នុងវីឡាដ៏ធំស្កឹមស្កៃនេះហើយក៏មានអ្នកបម្រើឆ្វេងស្ដាំចេញមករង់ចាំទទួលហើយមានបុរសម្នាក់បើកទ្វារឡានជូនពួកគេតែ ជីមីន ជាកំលោះសង្ហាម្ចាស់រថយន្តនេះក៏លើកដៃហាមគេទើបគេអោនក្បាលនាយក៏ដោះខ្សែក្រវ៉ាត់ចេញមុននិងនាងក្រមុំដែលកំពុងតែរៀបចំបើកទ្វាឡានចុះដែរក៏ត្រូវគ្នាភ្ញាក់ផ្អើលពេលដែលទ្វារខាងនាងក៏បើកដោយស្នាដៃរបស់ ជីមីន ។
"សុំអញ្ជើញ!"។ កែវភ្នែកបុរសសង្ហាជាមួយទឹកមុខញញឹមរបស់គេធ្វើឲ្យអ្នកបម្រើក្នុងផ្ទះនេះម្នាក់ៗស្ទើរតែទន់ជង្គង់និងទៅអស់ទៅហើយ ម៉ារៀ ដែល មើលគេដោយភាំងកំពុងតែនាំឆ្ងល់ថាគេកំពុងតែធ្វើអីទៅនៅពេលនេះហើយក៏បោះជំហានចេញពីឡានដោយមាននាយជាអ្នកបិទទ្វារជូនយ៉ាងត្រឹមត្រូវបែបសុភាពបុរសនាំឲ្យ ម៉ារៀ ក៏ស្រឡាំងកាំងឈឺក្បាលតែម្ដង។
"នេះពុលបាយពីថ្ងៃមែនទេ?"។ ធ្វើដំណើរចូលក្នុងផ្ទះបណ្ដើរក៏ងាកមកសួរនាកំលោះសង្ហាដែលក្រពាត់ដៃដើរទន្ទឹមនាងចូលក្នុងវីឡាហើយ ជីមីន នោះនៅតែញញឹមមុននឹងគេក៏អោនមកខ្សឹបដាក់ត្រចៀកមានធ្វើឲ្យក្លិនកាយបុរសដ៏សែនឈ្លក់វង្វេងត្រូវបានភាយចូលពេញច្រមុះរបស់នាងក្រមុំ។
"នេះខ្ញុំកំពុងតែសម្ដែង! នាងគិតថាខ្ញុំពិតជាចង់អញ្ចឹងមែនឬ?"។ សំដីស្រាលពោលល្មមឮតែ 2 នាក់បានធ្វើឲ្យ ម៉ារៀ ស្ដាប់ហើយក៏ហាក់ភាំងបន្តិចមុននឹងសម្លឹងគេហើយក៏បោះជំហានទៅលើទើប នាយកំលោះក៏ដើរតាមនាងក្រមុំទើប ម៉ារៀ ក៏ងាកក្រោយសម្លក់គេ។
"ហើយលោកឯងដើរតាមខ្ញុំធ្វើអី?"។ ម៉ារៀ ក៏ងាកមកសួរគេហើយ ជីមីន ក៏លើកចិញ្ចើមហើយសំម្លឹងនាងដោយការហួសចិត្ត។
"ហាក៎?! ចុះបើមិនឲ្យខ្ញុំដើរតាមនាងម៉េចនឹងដឹងថាខ្ញុំត្រូវទៅនៅឯណា? នេះបន្ទប់ទឹកនៅណាទៅ? នេះខ្ញុំស្អុះស្អាប់សឹងតែស្លាប់ទៅហើយមិនដឹងទេរឺ?!"។ ជីមីន ក៏តបមកវិញដោយមុខធុញថប់ហើយ ម៉ារៀ ក៏ក្តាប់ហើយខាំមាត់សម្លក់គេជាខ្លាំង។
"ស៊ាំញ៊ាំ!!! ហឹស!!"។ ម៉ារឿ ក៏ជ្រួញច្រមុះដាក់គេហើយ ជីមីន ក៏សម្លឹងនាងដោយហួសចិត្តម្ដងទៀតមុននឹងគេពេបមាត់ហើយបោះជំហានតាមនាងទៀត។
"សួស្តីអ្នកនាងតូច សួស្ដីលោកប្រុសតូច! បន្ទប់របស់អ្នកទាំងពីរយើងបានរៀបចំរួចហើយបាទ!"។ មកដល់ខាងលើបន្ទប់ក៏ឃើញជាងរៀបចំបន្ទប់រួចរាល់ហើយ ម៉ារៀ ក៏ភាំងបន្តិចមុននឹងបោះជំហានចូលទឹកមើលហើយក៏ឃើញថាពេលនេះបន្ទប់នាងត្រូវពេញដោយឥវ៉ាន់របស់ប្រុសម្នាក់នេះហើយថែមទាំងគ្រែនាងត្រូវបានផ្លាស់មកជាទំហំដែលធំជាងមុនទើបនាងក្រមុំឈ្លីថ្ងាស ណាស់ហើយគិតថាឪពុកម្ដាយរបស់នាងពិតជាលេងមែនទែនហើយ។
<គ្រាំង>"ហេ៎!!! នែច-ចូលមកធ្វើស្អីហា៎?"។ ខណៈ ម៉ារៀ កំពុងតែភាំងនឹងទិដ្ឋភាពនេះស្រាប់តែសំឡេងបិទទ្វារលាន់បន្ទប់នេះនាំឲ្យនាងក្រមុំ ម៉ារៀ ត្រូវងាកមកសម្លក់រាងសង្ហារដែលបោះជំហានចូលមកទើប ជីមីន ក៏សម្លឹងនាងដោយញញឹមចុងមាត់។
"នែ! កំពុងតែឈរស្រម៉ៃទាំងថ្ងៃហើយមែនទេថាខ្ញុំនឹងប៉ះពាល់នាងនឹងហ៎? នែ!!! ងើបពីសុបិន្តឡើងមកជ្រូក!"។ ជីមីន ក៏ដើរទៅជិតនាងហើយយកដៃទៅទាញច្របាច់មុខនាងបន្តិចនិយាយដាក់បែបនេះ ម៉ារៀ មានអារម្មណ៍ថាឈឺតិចតួចក៏វាសដៃគេចេញមួយទំហឹងហើយក៏ឈអង្អែលមុខដោយសម្លក់គេឈប់។
"ស្មោកគ្រោក!!! នរណាគេគិតបែបហ្នឹងនោះ?! មានតែប្រុសអាក្រក់ដែលមានតែរឿងកខ្វក់ អស់នេះក្នុងខ្លួនដូចជាលោកឯងទេទើបដេក ដើរ អង្គុយ ឈរក៏នឹកតែរឿងមួយមុខហ្នឹង! ល្មោភ!!!"។ ម៉ារៀ ក៏ដៀមដាមគេហើយក្រព័ទ្ធដៃពេបមាត់ទើបតម្រង់ទៅតុសំអាងរបស់នាងហើយដាក់កាបូបចុះហើយអង្គុយលើកៅអីរីឯ ជីមីន ក៏ងាកមកចង ចិញ្ចើមហើយសម្លឹងនាង។
"នេះនាងចាប់អារម្មណ៍នឹងខ្ញុំដល់ថ្នាក់ហ្នឹងហ៎ជ្រូកបានជាដឹងថាខ្ញុំដេក ដើរ ឈរ អង្គុយក៏នឹកតែរឿងមួយហ្នឹងអញ្ចឹង?! នេះបើចាប់អារម្មណ៍ចង់សាកខ្ញុំក៏មិនប្រកាន់ដែរណា៎! យ៉ាងណាៗរួចរាល់ហើយចាំមុជទឹកសរុបតែម្តងក៏-អូយ!!!! ក្បាលខ្ញុំពកអស់ ហើយ! នេះប្រគ្រៀវជ្រូកកាច់នាងមែនទេបានជាយកដបមកក្បាលខ្ញុំអញ្ចឹងហា៎?! នេះជាក្បាលមនុស្សណាស់មិនមែនថ្មទេ!"។ ជីមីន ដែលឈរបេះបួយ ហើយដៃស្រវាប្រលេះឡេវអាវខ្លួនឯងម្ដង 1 គ្រាប់នេះគាត់ដើរតម្រង់មករកនាងក្រមុំជាមួយនឹងសម្ដីលេងសើចក៏បែរជាត្រូវមួយដបម្សៅហុយសម្រាប់ផាត់មុខរបស់នាងក្រមុំមួយដបចំកណ្ដាលក្បាលតែម្ដងហើយ ម៉ារៀ ងាកមកក្រពាត់ដៃសម្លឹងមើលគេដោយសមចិត្ត។
"បើតាមចិត្តចឹងខ្ញុំចង់គប់មួយដបទឹកជូតមុខដែលធ្វើពីថ្មមួយនេះឱ្យចំកណ្ដាលក្បាលលោកជាថ្ងៃដំបូងស្វាគមន៍អ្នកដែលពូកែគិតឆ្កួតៗបែបនេះផងតែពេលនេះយកអាស្រាលៗសិនទៅ! និយាយគ្នាឲ្យហើយណាស់ខុសស្តង់ដា!!! រវាងពួកយើងមានកិច្ចសន្យាហើយ! ក្រៅពីប្រយោជន៍ក្រុមហ៊ុនរបស់ពួកយើងគឺគ្មានអីទៀតទេ! រឿងរបស់នរណាម្នាក់នោះជាអ្នកធ្វើ!"។ ម៉ារៀ ក៏តបជាមួយគេដោយមុខមាំហើយ ជីមីន ឈរអង្អែលក្បាលហើយសម្លក់នាងមុននឹងដើរទៅម្ខាងហើយស្រវាយកវ៉ាលីរបស់គេហើយក៏រ៉ូតយកក្រដាសមួយសន្លឹកចេញមក។
"ខ្ញុំក៏មិនទុកចិត្តនាងដូចគ្នាដែរ! នេះក្រដាសកិច្ចសន្យាមានលក្ខខណ្ឌរួចជាស្រេច! អាចស៊ីញ៉េឬផ្តិតមេដៃឲ្យខ្ញុំបន្តិចផង! អ្នកណាទៅដឹងថាថ្ងៃក្រោយជ្រូកដូចនាងក៏បានបាក់ចិត្តមកស្រលាញ់ប្រុសស្អាតដូចជាខ្ញុំហើយមកសុំតោងទាមខ្ញុំនោះរឿងមិនកាន់តែធំទៅហើយទេហី?!!"។ ជីមីន ក៏ឈរនិយាយយ៉ាងឡូយខណៈ ម៉ារៀ ស្ដាប់ហើយហាក់ហួសថ្លែងនឹងកម្លោះដូចជាគេយ៉ាងខ្លាំងមុននឹងស្រវាយកក្រដាសនោះមកអានដល់ចំណុចខ្លះនាំអោយនាងមិនសុខចិត្ត។
"ស្អីគេ?! នេះពេលដែលខ្ញុំណាត់នឹង ខេវេន ខ្ញុំក៏ត្រូវជម្រាបប្រាប់លោកឲ្យដឹងហើយតាមកំដរខ្ញុំដែរឬ? វាជាពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំហេតុអីត្រូវឲ្យលោកដឹងនោះ?"។ ម៉ារៀ ក៏កាន់ក្រដាសនេះមកសួរខណៈកម្លោះសង្ហាដែលឈរដោះសម្លៀកបំពាក់ក៏ងាកមុខមកមើលនាងនាំឲ្យ ម៉ារៀ ក៏ភ្លឹកពេលដែលឃើញកាយសង្ហាដែលមានសាច់ដុំ 6 កង់លើក្បាលពោះរាបស្មើរបស់គេដែលបង្ហាញពីក្នុងអាវសាមីដែលត្រូវប្រលេះឡេវអស់នោះថែមទាំងបញ្ចេញសាច់ដុំដើមទ្រូងគួរឱ្យចង់កើយលើនោះនៅចំពោះមុខនាងនៅពេលនេះកំពុងតែបង្ហាញចំពោះមុខនាងតែម្ដង។
"នែ! នេះហៀរទឹកមាត់ដល់ការ៉ូលូវហើយជ្រូក!!! ។ ម្រាមដៃចង្អុលរបស់ ជីមីន ក៏ដាក់មកលើថ្ងាសរបស់ ម៉ារៀ ហើយរុញបន្តិចហៅសតិនាងដែលភ្លឹកសម្លឹងរាងកាយដ៏សែនសង្ហារបស់គេនេះឱ្យវិលមកវិញទើប ម៉ារៀ រហ័សងាកមុខងាកឆ្វេងស្ដាំមុននឹងនាងអៀនប្រៀននិងគេហើយកំពុងធ្វើជាខឹងដាក់គេ។
"ហ៊ើយ!! នេះឆ្កួតទេហ៎បានជាមកដោះខោអាវក្នុងបន្ទប់ខ្ញុំបែបនេះ?! ឡប់សតិមែនទេ?"។ មុខក្រហមដូចផ្លែប៉ោមរបស់ស្រីស្រស់ពេលនេះក៏បានស្ដីឲ្យគេហើយ ជីមីន បែរជាធ្វើមុខធម្មតាមុននឹងគេបែរជាមិនខ្វល់ហើយដោះអាវសាមីចេញទាំងអស់បង្ហាញរាងកាយអាក្រាតខាងលើនេះពេញភ្នែកនាងទើប ម៉ារៀ ក៏លើកដៃបិទភ្នែកតែម្តង។
"ហាយ៎!!!! អារោគចិត្! ហាយ៎!!!! ខុសស្តង់ដារហើយរោគចិត្តទៀត!!! ហាយ៎!!!'។ ម៉ារៀ ស្រែកផងជេរផងហើយលើកជើងធាក់គេផងទើប ជីមីន ក៏ស្ទុះចូលមកស្រវាចាប់ទាញដៃនាងដែលបាំងភ្នែកចេញ។
"នេះគ្រាន់តែខ្ញុំដោះអាវតែប៉ុណ្ណឹងសោះនាងក៏ស្រែកឡើងរង្គើផ្ទះដែរ! មិនមែននាងមិនធ្លាប់ឃើញរាងកាយអាក្រាតរបស់មនុស្សប្រុសឯណាហី! ធ្វើដូចជាឯងអៀនប្រៀនទាំងការពិតទៅធ្លាប់ស្ទាបផងក៏មិនដឹង! កុំមកធ្វើញិកញក់នោះជ្រូក! ខ្ញុំមិនទំនេរឈ្លោះទេហើយលក្ខខណ្ឌក្នុងនេះគឺមិនអាចកែប្រែឡើយព្រោះវាសុទ្ធតែជាប្រយោជន៍នឹងអាចមានប្រសិទ្ធភាពការពារចាស់ទុំទាំងសងខាងបាន! បើថានាងមិនយល់ព្រមហើយមានបញ្ហាអីទៅថ្ងៃមុខសូមដោះស្រាយខ្លួនឯងទៅ! ខ្ញុំទៅងូតទឹកហើយ!"។ ជីមីន ក៏លែងដៃនាងក្រមុំមុននឹងស្រវាដោះខ្សែក្រវ៉ាត់ហើយក៏ប្រលេះឡេវខោហើយក៏ទាញខោបោះទៅម្ខាងនៅសល់ត្រឹមតែខោខ្លី បុកស័រ មួយនៅនឹងខ្លួនទើបគេដើរទៅបន្ទប់ទឹកហើយក៏ងាកក្រោយអស់សំណើចនឹងនាងក្រមុំដែលឈរខ្ទប់មុខខ្ទប់មាត់ហើយខឹងនឹងគេនោះឯង។