EP:5
«ចង់ទៅណាអាក្មេងចោរ» មិនដឹងទាន់ស្អីផង យ៉ុនហ្គី ចោទប្រកាន់អ្នកនៅក្នុងរវង់ដៃដែលខំប្រឹងរើដើម្បីរត់គេច
«ខ្ញុំមិនមែនជាចោរ ហើយក៏មិនបានលួចស្អីលោកដែល ឆាប់លេងខ្ញុំភ្លាម....ប្រយ័ត្នខ្ញុំតដៃវិញ» ត្បិតភ័យខ្លាចតែគេគួរមានពាក្យមានសំដីខ្លះកុំអោយអ្នកម្ខាងទៀតដឹងថាគេខ្លាចខ្លាំងកម្រិតណា
«ចង់តដៃនឹងយើងផង ឯងមានសមត្ថភាពទេអាក្មេងស្អិត.....ដឹងនេះជាស្អីទេ?» នាយប្រៀបបាននឹងជនចាប់ជំរិតក្នុងពេលនេះ កាំភ្លើងខ្លីលើកមកផ្ជង់ពីក្រោយខ្នង ជីមីន ដើម្បីរំលឹកការចងចាំគេកុំអោយប្រហើនចង់តដៃតជើង «ឯងអាចនឹងស្លាប់បើយើងចង់ ដូចនេះឈប់តវ៉ាទៅថាខ្លួនមិនមែនជាចោរ ព្រោះក៏ការដែលឯងចូលមកក្នុងនេះដោយគ្មានការអនុញ្ញាត ទោះយើងហៅឯងថាឃាតករក៏ឯងបដិសេធមិនបានដែរ» យ៉ុនហ្គី ខ្សិបប្រាប់នៅក្បែរត្រចៀករបស់គេ ហើយក៏ទទួលបានមកវិញនូវក្លិនដ៏ក្រអូបជាប់ចិត្តទៅវិញ រហូតគេសឹងតែមិនចង់ដកថយមកវិញ
«លេងទៅ....បើលោកខ្លាំងបាញ់ខ្ញុំយូរណាស់ហើយ...នេះណ៎៎ែក» ជីមីន ជាន់ជើងគេពេញទំហឹង ហើយរុញគេចេញអោយដួលថយក្រោយនឹងប្រឹងរើសគេចពីការអោប ក្រសោបរហូតបានសំរេច។ គេធ្វើនេះប្រថុយទាំងភ័យខ្លាច តែចិត្តមួយគិតត្រឹមថាអោយតែផុតពីទ្វាបន្ទប់គេនឹងស្រែកអោយផ្អើលក្លិបរកជំនួយជាមិនខាន គិតហើយនាយតូចក៏ប្រឹងអូសជើងដែលមានរបួសចេញឈាមមកច្រើនគួរសមយ៉ាងត្រដរសំដៅទៅទ្វាតែគ្មានបាន ផលសោះព្រោះ សាតានកំណាចរក្សាជំហូរខ្លួនបានវិញរួចឈានមួយជំហានក៏អាចក្រសោបអោបកាយតូចនោះមកបោះលើសាឡុងកណ្តាលបន្ទប់វិញម្តង
«ចង្រៃយ៍...ឯងមិនខ្លាចយើងបាច់ស្លាប់ទេរឺយ៉ាងមិចហាស?» ប្រុសកំណាចហក់មកសង្កត់ពីលើកាយតូចល្អិតដែលគេងលើសាឡុង សំដីគេក៏ស្រែកដាក់មុខស្អាតដោយកំហឹងរួមនឹងកាំភ្លើងដែលផ្ជង់នៅសែតផ្កាជាការគំរាម។ តែអ្វីៗត្រូវបានគាំងនឹងមួយកន្លែងដូចផែនដីលេងគោរណ៍ចរជុំវិញព្រះអាទិត្យ ពេលនេត្រាទាំងគូររបស់គេបានចាប់ភ្លឹកឃើញវង់ភ័ក្ត្រដ៏ស្រទន់នោះច្បាស់ពេញភ្នែក ចុងច្រមុះដែលក្រហមព្រឿងៗដោយសារយំ ថ្ពល់ដែលម៉ដ្ឋរលោងមានដានស្នាមទឹកភ្នែកលើនោះ នាំអោយគេពិតជាចង់លើកដៃជូតអោយជាខ្លាំង
«លេងខ្ញុំទៅខ្ញុំមិនបានលួចស្អីលោកទេ» ហ្វីមីន ភ័យញ័រខ្លួនទឹកភ្នែកក៏ហូរពេលកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់បែបនេះ រាងកាយដែលត្រូវសង្កត់ជាប់ ក្បាលដែលត្រង់ផ្ជង់បើហ៊ានតែថ្លោះផ្លោយច្បាស់ជាត្រូវស្លាប់មួយរំពេច ជំរើសល្អមានតែអង្វរគេ «ដោះលេងខ្ញុំទៅ» នាយផ្គុំម្រាបដៃដប់លើកមកសំពះគេ ទាំងដែលទូរស័ព្ទនៅជាប់នឹងដៃនៅឡើង
«ដោះលេងឯងរឺ...គ្មានថ្ងៃទេ....ហើយទូរស័ព្ទនេះស្អីបានជាកាន់ជាប់ដៃមិនលេង...អោយមកយើង» គេមានប្រៀបច្រើនជាងទើបអាចឆក់យកទូរស័ព្ទពីដៃកំលោះតូចបានយ៉ាងងាយ
« អោយមកខ្ញុំវិញ» បើមិនដណ្តើមអ្វីៗច្បាស់ជាចប់ នាយតូចប្រឹងងើបស្រវ៉ារបស់មកវិញពីដៃគេ តែត្រូវរាងក្រាស់ប្រើរាងកាយមាំុរបស់ខ្លួនសង្កត់ជាប់ហើយអោបយ៉ាងណែន ប្រើដៃម្ខាងទៀតអូសមើលអ្វីដែលមានក្នុងនោះ ពេលអេក្រង់បើកសោភ្លាម វីឌីអូរបស់គេនឹងស្រីម្នាក់នោះក៏ចេញមកតែម្តង ទាំងសំលេងនឹងរូបភាពពិតជាថតបានយ៉ាងល្អ
«ឯងលួចថតយើងផង» នាយអោនមើលអ្នកដែលនៅក្រោមរាងកាយ ដៃម្ខាងបោកទូរស័ព្ទចោលទាំងក្តៅក្រហាយ ហើយលើកមកច្របាច់មាត់តូចដោយចិត្តខឹង
«ឈឺ....លេងទៅ» ជីមីន ខំទាញដៃគេចេញយ៉ាងលំបាកហើយរុញគេចេញដោយប្រើកំលាំងចុងក្រោយរបស់ខ្លួន រួចស្ទុះងើបរត់តែបានត្រឹមពីជំហានប៉ុនណ្ណះ ក៏ត្រូវត្រលប់មកកន្លែងដើមវិញដោយស្នាដៃបុរសដៃមឹក
« អាក្មេងចោរក្បាលរឹង ហ៊ានច្រានយើងផង ប្រាប់មកមិចឯងហ៊ានចូលមកលួចថតយើង ឯងថតធ្វើស្អី រឺឯងមានផែនការណ៍ស្អីជាមួយបងស្រីរបស់ឯង» គេចាំបានថាមុននេះ ជីមីន ហៅស្រីម្នាក់នោះថាបង
«ពួកយើងគ្មានផែនការណ៍អ្វីទេ»
«ចុះឯងថតធ្វើស្អី ឆាប់ឆ្លើយភ្លាម»គេបន្ថែមកំលាំងដៃច្របាច់មាត់ ជីមីន ខ្លាំងជាងមុនមុខសង្ហាដូចទេវបុត្រប្រែកាយជាបិសាចក៏បន្ទាបមកកាន់តែជិត អាចផ្តិចយករូបភាពនៃការឈឺចាប់របស់អ្នកក្រោមរាងកាយបានយ៉ាងច្បាស់
«គ្មានពិតមែន» ជីមីន នៅតែបដិសេធហើយក្រវីក្បាលគេច ដែលធ្វើអោយថ្ពល់រលោងប៉ះចំបបូរមាត់ក្រាស់ដោយចៃដន្យ ឯភ្នែកនាយក៏ក្រហមដោយប្រឹងទប់ការឈឺចាប់មិនថារាងកាយដែលត្រូវសង្កត់ បបូរមាត់ដែលត្រូវចាប់បង្ខំអោយនិយាយ ពិសេសជើងដែលជាន់អំបែង
«យើងអោយឱកាសឯងជាលើកចុងក្រោយ ឆាប់និយាយមកល្អជាង» យ៉ុនហ្គី និយាយដោយញញឹមចុងមាត់ ពេលបបូរមាត់របស់ខ្លួនបានប៉ះលើស្បែកទន់ៗក្រអូបនោះអារម្មណ៍គេក៏រសាយចេញពីកំហឹងបានខ្លះ សាច់ទន់រលោង ក្លិនប្រហើរសព្វសាច់ដែលមានប្រភពពីអ្នកនៅក្រោមរាងកាយ នាំអោយថ្នាំសម្រើបដែលលេងមានប្រសិទ្ធិភាពប្រែជាមានប្រតិកម្មវិញបន្តិចម្តងៗ
«ពួកយើងគ្មានផែនការណ៍អីពិតមែន»នាយនៅតែបដិសេស
«ក្បាលរឹងមែន....» រាងក្រាស់សែនក្នាញ់នឹងសំដីបដិសេធជាប់មាត់ទាំងដែលភស្ដុតាងមានស្រាច់នៅតែមិនព្រមនិយាយការពិត ទើបនាយចាប់បង្វែរមុខស្រទន់នោះអោយងាកមកមើលភ្នែករបស់គេ ហើយក៏ប្រគល់ស្នាមថើបដ៏សែនក្នក់ក្នាញ់គ្មានការព្រាងទុក
«អឹម......អ្ហឹក....លេង» ជីមីន បើកភ្នែកធំៗប្រឹងរុញគេចេញ
«ឯងមិននិយាយយើងនឹងរំលោភឯងជំនួសបងស្រីឯង» កំលោះបារាំងកូនកាត់ងើបមកនិយាយរួចក៏ឱនមកថើបបំបិទមាត់ដ៏ផ្អែមនោះម្តងទៀត ដៃមឹកក៏លូកចូលក្នុងឯកសណ្ឋានបុគ្គលិកនោះហើយអង្អែលតាមរាងកាយទន់យ៉ាងទំនើង
«កុំ.....កុំអី...ហិក..ហិក» ជីមីន យំសសឹកកំលាំងដែលប្រើក៏អស់រួចក៏បិទភ្នែកសន្លប់ភ្លាមៗ
«ផ្អែមណាស់» គេសរសើរមិនដាច់ពីមាត់រួចក៏ជ្រួញចិញ្ចើមចូលគ្នាពេលមិនឃើញអ្នកក្រោមរាងកាយមានប្រតិកម្មតប ពេលងើយពិនិត្យមើលទើបដឹងថាគេសន្លប់បាត់ទៅហើយ« ចំជាចោរកូនក្មេងមែន យើងថើបបន្តិចក៏សន្លប់ទៅហើយ ចាំឯងដឹងខ្លួនចាំជំរុះបញ្ជីសើរើរឿងក្តីសាច់ជាថ្មី» គេញញឹមប្រុងនឹងឱនថើបម្តងទៀតតែសំលេងបុរសម្នាក់ក៏លាន់ឡើងផ្អាកសកម្មភាពគេភ្លាមៗ
«អូស....ចៅហ្វាយកើតអីរឺអត់?» ដេគីន រត់មកព្រោះមុននេះលឺសំលេងកាំភ្លើង ទើបគេប្រញាប់មកមើលខ្លាចចៅហ្វាយគេមានគ្រោះថ្នាក់ ព្រោះតាំងពីគេចាកចេញតាមបញ្ជាម្ចាស់ខ្លួនចិត្តគេមិនបានចាកចេញទេនៅតែបារម្ភហើយការបារម្ភរបស់គេពិតជាមានបញ្ហាពិតមែន តែដល់ពេលចូលមកដល់បន្ទប់ក៏ធូរទ្រូងពេលម្ចាស់ខ្លួនមានសុវត្ថិភាព តែក៏ឆ្ងល់ថាមិចក៏មានមនុស្សប្រុសម្នាក់គេងក្រោមចៅហ្វាយគេដោយសភាពស្តូកស្តឹង សំខាន់គេឃើញច្បាស់ណាស់ថា ម្ចាស់គេចង់ថើបម្នាក់នោះ ក្រែងមុននេះជាមនុស្សតើរឺនាងចេះប្រែកាយ
«យើងមិនអីទេ តែឯងត្រូវតាមរកស្រីបំរើនោះអោយឃើញ ហើយនាំនាងទៅភូមិគ្រិះ យើងមានរឿងត្រូវជំរះ»
«ចុះប្រុសម្នាក់នេះជាអ្នកណាទាន?» ដេគីន សួរ
«ស្អែកឯងនឹងដឹងហើយ ទៅភូមិគ្រឹះវិញពេលនេះ» នាយថាហើយក៏លើកបីកាយស្រាលតូចអោបពេញដៃមិនលេងជាការហួងហែង
«ចៅហ្វាយទុកអោយខ្ញុំនាំគេទៅវិញ» ជំនិតដៃស្តាំចង់ជួយព្រោះមិនគួរណាអោយគេជាអ្នកបីទេ ណាមួយម្នាក់នេះជាមនុស្សប្លែកមុខមកពីណាក៏មិនដឹង«មិនបាច់...កុំប៉ះ» គេបដិសេធយ៉ាងមឹុងម៉ាត់រួចដើរបីអ្នកដែលសន្លប់ចេញទៅបាត់ មិនអោយអ្នកណាប៉ះបាន
«ហួងហែង?» ដេគីន ចោទជាសំណួរម្នាក់ឯងហើយក៏ដើរតាមដោយញញឹម.......