រឿងម្ចាស់ជីវិតបង🖤🤍(Lord of...

By ILa_krittanun

22.7K 791 60

មាននាមត្រឹមតែជាអ្នកជំនួស តែក៏មានអ្នកស្រឡាញ់យកចិត្តទុកដាក់យា៉ងខ្លាំង More

រឿងម្ចាស់ជីវិតបង ភាគ14🖤🤍
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ15
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ16
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ17
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ18
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ19
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ20
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ21
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ22
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ23
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ24
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ25
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ26
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ28
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ29
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ30
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ31
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ32
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ33
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ34
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ35
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ36
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ37
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ38
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ39
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ40
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ41
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ42
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ43
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ44
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ45
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ46
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ47
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ48
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ49
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ50
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ51
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ52
រឿងម្ចាស់ជីវិតបង🖤🤍 ភាគ53
រឿងម្ចាស់ជីវិតបង🖤🤍 ភាគបញ្ចប់

រឿងម្ចាស់ជីវិតបង🖤🤍 ភាគ27

480 14 1
By ILa_krittanun

&ណាន.....

រាងតូចដកដង្ហើមធំភ្នែកចេះតែសម្លឹងទៅកូនផ្ទះដែលលោកប្ដីចូលរាល់1នាទីម្ដង ខណៈត្រូវប្ដីហាមមិនឲ្យគេចូលទៅតាមនោះទេ តែនាយបែរជាឲ្យគេអង្គុយចាំនៅក្នុងឡានហើយក៏ចេញទៅជាមួយមនុស្សជំនិតបាត់ ទុកឲ្យគេអង្គុយចាំឡើងជិត20នាទីទៅហើយ។

«មីនទៅយូរខ្លាំងណាស់»រាងតូច មុខក្រញ៉ូវខាំមាត់ខឹង មិចក៏ទុកឲ្យគេចាំក្នុងឡានយូរយ៉ាងនេះ??ឯជើងក៏នៅឈឺទៀត នេះក្រោកពីគេងមិនទាន់បាន5នាទីផងលោកប្ដីក៏លេងគេឡើង2ទឹក នឹកឡើងវាគួរឲ្យខឹងខ្លាំងណាស់>< រាងតូចក៏លើកទូរស័ព្ទលោកប្ដីមកលេងតែលេងបានមួយសន្ទុះក៏ធុញទើបបោះទូរស័ព្ទនោះទៅម្ខាងបាត់។

«លោកប្ដីពេលណាមកវិញទៅ!!»

[...........]
«លោកពូថាន់មិចក៏ធ្វើមុខបែបនេះ មិននិយាយរកខ្ញុំជិត20នាទីហើយ»រាងក្រាស់អង្គុយញោចស្នាមញញឹមលើកជើងគងអន្ទាក់ខ្លាសម្លឹងមើលរាងចំណាស់ដែលអង្គុយទល់មុខខ្លួន។

«អ្នកប្រុសតូចមកទីនេះមានការអីហេស៎??»លោកថាន់

«ខ្ញុំមិននិយាយច្រើនទេ អ្នកណាបញ្ជាពូ??»មីន

«អ្នកប្រុស ចង់និយាយពីអ្វី ខ្ញ...ខ្ញុំមិនយល់ ទេ??»លោកថាន់

«បា៉ប្រហែលជាទុកចិត្តពូខ្លាំងហើយ ស្ដាយណាស់គាត់ទុកចិត្តមនុស្សខុសហើយ»

«ខ្ញុំមិនយល់ទេ»

«លោកពូចង់ឲ្យខ្ញុំរំឮករឿងកាលពីឆ្នាំមុនទេ គ្រប់ឡានដែលមាននៅក្នុងភូមិគ្រឹះខ្ញុំគឺពូជាអ្នកមើលថែទាំងអស់ជាពិសេសឡានប៉ារបស់ខ្ញុំ ឡានដែលខ្ញុំបើកទៅយកអ្នកម៉ាក់ទៅBangkokវិញក៏លោកពូជាអ្នកមើលថែដែល»

«.....»ស្ងាត់

«ប្រហែលអាអ្នកបញ្ជារលោកពូប្រាកដជាសប្បាយចិត្តខ្លាំងហើយដែលលោកប៉ាខ្ញុំស្លាប់ តែប្រាកដជាខកចិត្តដែលដឹងថាខ្ញុំមិនស្លាប់ ហើយពេលនេះថែមទាំងដើរបានវិញ លោកពូមើលទៅ»រាងក្រាស់ ក្រោកឈរអស់កម្ពស់ដើរទៅជិតរាងចំណាស់ ឯលោកថាន់ក៏កាន់តែភ័យ។

«អ្នកប្រុសខ្ញុំ...កាន់តែមិនយល់ហើយ»

«ឮថាកូនស្រីលោកពូរៀននៅBangkokមែនទេ??»គ្រាន់តែនិយាយដល់កូនស្រីភ្លាមលោកថាន់ងើបមុខមើលទៅរាងក្រាស់ភ្លាម។

«នាង...នាងមិនដឹងអីទេ កុំធ្វើអីនាង»

«ក៏ប្រាប់ខ្ញុំមកអ្នកណាបញ្ជាពូ??»មីនយកកាំភ្លើងភ្ជុងក្បាលរាងចំណាស់។

«កុំធ្វើអីកូនស្រីខ្ញុំអី»

«អញ្ចឹងពូឆាប់និយាយភ្លាមមក»

«លោកអាលិច!! អ្នកប្រុសទុកជីវិតកូនស្រីខ្ញុំផងនាងនៅក្មេងមិនដឹងអីទេ ចង់សម្លាប់!!សម្លាប់ខ្ញុំមក»លោកថាន់ រហ័សលុតជង្គង់និយាយទាំងញ័រមាត់។

«ហុឹស...លោកពូអាលិចឲ្យទាល់តែបាន កុំបារម្ភខ្ញុំមិនសម្លាប់ពូទេ»មីន និយាយហើយក៏បោះកាំភ្លើងឲ្យឆានុនវិញ គេមិនសម្លាប់គាត់ព្រោះគិតថាគាត់ចាស់ហើយយ៉ាងក៏ក៏រស់មិនបានយូរទៀតដែលហើយមួយទៀតគាត់ក៏ធ្លាប់ដើរតាមលោកប៉ារបស់ខ្លួន នេះដោយសារតែត្រូវគេបង្ខំទើបគាត់ខុសមួយពេល ប៉ុន្តែពេលនេះប្រហែលជាមានវិប្បដិសារីអស់មួយជីវិតហើយ។

«កុំ...កុំធ្វើបាបកូនស្រីខ្ញុំ»លោកថាន់ តោជើងរាងក្រាស់ជាប់។

«ទៅវិញ!!»មីន ក្រវាសដៃរបស់រាងចំណាស់ចេញរួចដើរត្រឡប់ចេញមកវិញ ឯមនុស្សជំនិតក៏ដើរតាមពីក្រោយ។

«អ្នកប្រុសតូច កុំធ្វើបាបនាងអី!!នាងមិនដឹងអីទេ»លោកថាន់ ស្រែកពីក្រោយរាងក្រាស់តែនាយក្រាស់ធ្វើមិនខ្វល់នោះទេ។

«ពីង??»មីន បើកភ្នែកធំៗពេលឃើញរាងតូចជាប្រពន្ធសម្លឹងមកមើលគេ នេះកុំប្រាប់ណាថាគេឈរស្ដាប់តាំងពីដើមមក??

«មីន...បងនិយាយថាម៉េច!! បង...ធ្វើអី??»ពីង ដើរថយក្រោយចេញពីរាងក្រាស់ មុននេះគេចាំនាយយូរពេកទើបចុះពីលើឡានមករករាងក្រាស់ តែមកដល់ក៏បានឮសម្ដីរបស់រាងក្រាស់ពេញៗត្រចៀករបស់គេតែម្ដង។

«ពីង...មិនដូចអ្វីដែលអូនគិតទេ!!»រាងក្រាស់ ដើរទៅជិតរាងតូចរួចចាប់ដៃគេឡើង។

«កុំប៉ះខ្ញុំ !! តើបង...បងជាមនុស្សបែបនោះហេស៎??បងពេលនេះនឹងពេលនៅជាមួយអូនបងដូចមនុស្ស2ផ្សេងគ្នាអញ្ចឹង ហើយតើម្នាក់ណាជាបងឲ្យប្រាកដទៅ!??»

«ស្ដាប់បងសិន!! វាមិនដូចអូនគិតទេ បងនៅតែជាបង»មីន ដើរចូលទៅចាប់ដៃរាងតូចយ៉ាងណែនឯរាងតូចក៏រើដៃចេញវិញមិនឲ្យនាយប៉ះគេឡើយ។

«ខ្ញុំមិនស្ដាប់ បងជាមនុស្សឃោឃៅបែបនោះហេស៎??បងចង់សម្លាប់អ្នកណា??»

«មិនបានសម្លាប់អ្នកណានោះទេ ស្ដាប់បងបកស្រាយសិនទៅបានទេ??»មីន ចូលចាប់ដៃរាងតូចជាប់ណែនឯរាងតូចក៏ក្រវីក្បាលខាំមាត់ គេមិនជឿសម្ដីរាងក្រាស់ទៀតនោះទេ។

«មិនស្ដាប់ទេ !! បងកុហកៗៗបងមិនដូចមុនទេ!!»

«ពីង ស្ដាប់ប...»

ផាច់~~~~
ស្របពេលមីនចាប់ដៃរបស់រាងតូចណែនពីងក៏រើកាន់តែខ្លាំងឡើងហើយគ្រវាសចំថ្ពាល់រាងក្រាស់មួយទំហឹងរេទៅម្ខាងដោយអចេតនា។

«មីន...គឺអូន»រាងតូច ញ័រមាត់សម្លឹងមើលដៃខ្លួនឯង នេះគេកំពុងតែទះមុខប្ដីខ្លួនឯងហើយមែនទេ??

«ចាំអូនចិត្តត្រជាក់ ចាំនិយាយគ្នាទៀត»នាយក្រាស់ និយាយដោយទឹកមុខស្មើរ រួចសម្លឹងមើលរាងតូចបន្តិចមុននឹងដើរចេញទៅមុន។

«អ្នកប្រុសតូច អ្នកប្រុសធ្វើបែបនេះគឺដោយសារតែសងសឹកជូនលោកម្ចាស់ហើយគាត់ពិការស្ទើរតែដើរមិនបានក៏ដោយសារលោកអាលិចដែល ហើយពេលទៅស្វីសអ្នកប្រុសគាត់អត់ទ្រាំឈឺចាប់នឹងថ្នាំដែលព្យាបាលជើងរបស់គាត់ដើម្បីចង់ជាសះស្បើយដើម្បីការពារអ្នកប្រុសតូច មិញនេះអ្នកប្រុសតូចប្រាកដជាយល់ច្រលំហើយ»ថាផុន

«បង...ថាផុន!!ខ្ញុំ...ខ្ញុំមិនបានតាំងចិត្តទេ»ពីង

«ទៅតាមគាត់ទៅ ខ្ញុំអាចរកឡានទៅវិញជាមួយឆានុនបាន»ឮហើយរាងតូចងក់ក្បាលតិចៗរត់ទៅតាមរាងក្រាស់។

«មីន ចាំអូនផង»ពីង ត្របាញ់ជើងចូលគ្នារត់ទៅតាមរាងក្រាស់ពីក្រោយយ៉ាងញាប់ស្អេកព្រមទាំងស្រែកហៅនាយពីក្រោយថែមទៀត។

«មីន...ហុឹក!»ពីង ពេបមាត់ចង់យំស្របពេលខ្លួនទើបតែងើបពីឈឺហើយត្រូវមកធ្វើខ្លួនបែបនេះ គេខុសហើយ ខុសដែលមិនស្ដាប់ហេតុផលលោកប្ដី ខុសម្ដងទៀត!!ដែលទះកំភ្លៀងលោកប្ដី តែគេក៏មិនបានតាំងចិត្តពិតមែន។

ព្រូស~~~~
«ពីង....!!»មីន ងាកក្រោយក៏ស្រាប់តែឃើញប្រពន្ធដួល ក៏រហ័សដើរទៅជិតរួចលុតជង្គង់ទល់មុខរាងតូច។

«ឈប់ខឹងអូនទៅ ហុឹកៗ!!»ពីង ចាប់ផ្ដើមយំចេញមកស្របពេលដៃទាំងពីរក៏លើកទៅតោងប្រលោះ.ក.រាងក្រាស់ជាប់ រួចអោនជ្រប់មុខនឹងទ្រូងហាប់មាំ យំសសឹកដូចកូនក្មេង។

«សុំទោសមីន...ហុឹកៗអូនមិនស្ដាប់ហេតុផល អូន...អូនខុសហើយ!!»ពីង

«.....»មីន មិនមាត់ក៏លើកបីកាយតូចនាំចូលទៅក្នុងឡាន ដាក់នៅលើកៅអីខាងមុខទាញខ្សែរក្រវ៉ាត់ពាក់ឲ្យរាងតូចរួច ដើរចេញទៅកន្លែងបញ្ជាឡានចេញទៅBangkokតែម្ដង ដោយនាយមិនបាននាំប្រពន្ធទៅផ្ទះរបស់លោកយាយវិញនោះទេ។

&ក្នុងឡាន

«មីនអូនសុំទោស!! អូន...គ្មានចេតនាទេ...អូន...»ពីង

«អូនគេងទៅ ដល់Bangkokចាំបងដាស់»រាងក្រាស់ និយាយកាត់រាងតូច រួចជាន់ហ្គែរបន្ថែមល្បឿនខ្លាំងជាងមុន។

«.......»ពីង ងាកមុខចេញរួចអោនមុខចុះជូតទឹកភ្នែកចេញ គេពិតជាគ្មានចេតនាទះរាងក្រាស់ពិតមែន។

&ល្ងាច~~~~
ងុឺត~~
ឡានឈប់ភ្លាមរាងតូចរហ័សទាញទ្វាឡានបើករត់ចេញទៅតោងដើមដៃមនុស្សមាឌធំ មីនធ្វើដូចខុសធម្មតាគេពិតជាខុសប្លែកតាំងពីរាងតូចបានឃើញគេនៅក្នុងផ្ទះលោកថាន់ នេះគេនៅតែខឹងរឿងរាងតូចទះកំភ្លៀងគេទៀតមែនទេ??

«ល្ងាចហើយចូលទៅងូតទឹកទៅ បងមានការងារនៅក្រុមហ៊ុនបន្តិច»មីន

«មីន!! ហុឹក បង...បងខឹងអូនមែនទេ??អូនសុំទោស ឈប់ខឹងអូនទៅណា!!»ពីង ងើយសម្លឹងមើលមុខប្ដីរួចអោបនាយយ៉ាងណែនជ្រប់មុខនឹងទ្រូងហាប់ណែន។

«ពីង ស្ដាប់បង្គាប់!! បន្តិចទៀតបងមកវិញ»

«ទៅណានេះល្ងាចហើយ!! នៅមានកាងារយប់ទៀតហេស៎??»

«បងទៅយកឯកសារពីក្រុមហ៊ុន ថាផុនមិននៅបងត្រូវទៅយកខ្លួនឯង»

«ឆាប់មកវិញណា!! អូនស្រឡាញ់បង»រាងតូចញញឹមរួចជម្អើតជើងថើបថ្ពាល់រាងក្រាស់មួយខ្សឺត។

«ហុឹម...»មីន ញញឹមបន្តិចរួចដើរទៅក្នុងឡានវិញ ជិះចេញទៅបាត់ ពីង មានអារម្មណ៍ថាអន់ចិត្តពេលរាងក្រាស់មិននិយាយពាក្យថាស្រឡាញ់តបមកវិញ សព្វដងគេមិនមែនបែបនេះទេ។

&ក្លឹប
«ទីនេះ....!!»ប៊ីលលី លើកដៃឲ្យសញ្ញាទៅមិត្តសម្លាញ់ពេលឃើញគេដើរចូលមក។

«.....»មីន ងាកទៅ រួចខំដើរប្រជ្រៀតហ្វូងមនុស្សនៅកន្លែងដែលប៊ីលលីនៅទីនេះជាក្លឹបមានមនុស្សអ៊ូអរពេញតែម្ដងហើយ។

ហើយមិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាមិនឃើញប្រពន្ធប៊ីលលីមកនោះ មូលហេតុមកពីអ្នកម៉ាក់នឹងលោកប៉ាគេមកលេងទើបគេប្ដូរចិត្តមិនមកវិញនឹងឯង។ចំណែកឯទំនិញរបស់ប៊ីលលីនាយក៏ទើបតែមកពីមើលមុននេះដែលតែចៃដន្យមិត្តសម្លាញ់ខលមកមានការក៏នាយដើរមកចាំនៅតុvipនឹងតែម្ដងទៅ។

«ឯងមានរឿងអី ទើបហៅយើងមក??»

«គេ..ឃើញយើងកាន់កាំភ្លើងបញ្ចេញចរឹកនោះមកពេលទៅផ្ទះពូថាន់ ឯងថាទៅគេស្អប់យើងទេ??»រាងក្រាស់ និយាយរួចលើកស្រាមកផឹក គេមិនបានខឹងរាងតូចនោះទេ ប៉ុន្តែគេខ្លាចរាងតូចទទួលយកមិនបាន គេខ្លាចខ្លាចរាងតូចចាកចេញពីគេជារាងរហូត អារម្មណ៍គេពេលនេះគឺខ្លាចណាស់ខ្លាចបាត់បង់ប្រពន្ធជាទីស្រឡាញ់។

«អ្នកណាគេ?? ប្រពន្ធឯងហេស៎?»

«មែន!!»

«ធ្វើជាខ្លួនឯងទៅមីន !! ឯងធ្វើត្រូវហើយ ឯងស្រឡាញ់ប្រពន្ធឯងទេ ?? ចង់ការពារគេទេ ?? ចង់សងសឹកឲ្យបា៉របស់ឯងទេ ?? កុំស្មុគស្មាញពេក ធ្វើខ្លួនឲ្យដូចមុនទៅ ធ្វើជាមនុស្សដែលអាចការពារមនុស្សដែលឯងស្រឡាញ់បានណា៎!!»

«អាលីឯងមិនយល់ទេ!!»

«គេស្រឡាញ់ឯង គេមិនចាកចេញពីឯងនោះទេទោះដឹងថាឯងជាមនុស្សយ៉ាងមិចក៏ដោយ»

«.......»នាយ មិនមាត់ គិតតែពីលើកស្រាអកយកៗ។

&វីឡា មីនពីង

រាងតូចក្រោយពីងូតទឹកចុះមកញុាំបាយរួចហើយក៏អង្គុយចាំរាងក្រាស់រហូតដល់ម៉ោង10យប់ហើយនៅមិនទាន់គេងទៀត គេអង្គុយស្ងាបនៅលើសាឡុងមិនតិចជាង10ដងនោះទេ។

«នេះមីនទៅណាទៅ??»


To be continued...................

Continue Reading

You'll Also Like

26.6K 2.2K 68
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...
370K 15.1K 24
الشقة 333 "نعم كانت هي.. كانت نفس الشقة التي بدأ بها عذابي.. هكذا وقفت امامها ذلك اليوم قلبي ينبض بجنون ابحث عن الحب الذي لن اجده فيها يوماً .. بل وج...
124K 1.2K 28
HARD (SPG) pamilya na pinag katiwalaan Ang anak SA ninong para mag trabaho Hindi man swerte si Becky SA buhay meron Naman mga taong nag Mamahal SA ka...
110K 2.1K 53
•MALAIAH AU Maraiah is a girl who own a biggest corporation and a company in the world she's also a famous and she loves to modeling and also she als...