ស៊ុននូភ្ញាក់ពីគេងដោយមានអារម្មណ៍ត្រជាក់ពេញរាងកាយ កែវភ្នែកបើកមកសន្សឹមៗសម្លឹងមើលជុំវិញខ្លួនឃើញថាខ្លួនឯងនៅ.....ក្នុងឈាម?
គេព្យាយាមធ្វើចលនាចង់កម្រើកខ្លួនប៉ុន្តែដងខ្លួនទាំងមូលមានអារម្មណ៍ថាស្ពឹករើខ្លួនមិនរួចភ្នែករបស់គេចាប់បានថាមានបុរសម្នាក់ដែលឈរនៅជិតគេដោយឈរបែរខ្នងនៅពីខាងមុខរបស់គេ។
"តើ...តើអ្នកជានរណា?" បុរសនោះបែរក្បាលយឺតៗដើម្បីមើលមកស៊ុននូ។ បុរសម្នាក់នោះមានសក់ខ្មៅប្រៀបដូចជារោមក្អែកភ្នែករបស់គាត់ប្រែជាពណ៍ក្រហមកំពុងតែសម្លឹងមើលមកគេយ៉ាងគួរឲ្យខ្លាចមាត់.....មាត់មានចង្កូម!
ស៊ុននូមានអារម្មណ៍ថារាងកាយទាំងមូលរបស់គេត្រជាក់ហាក់នៅស្ងៀមទ្រឹងនៅពេលមើលឃើញទិដ្ឋភាពនៅចំពោះមុខបែបនេះ ខណៈដែលការភ័យខ្លាចបានរុំព័ទ្ធគេជិតទាំងស្រុង បុរសនោះដើរទៅមុខយឺតៗរំកិលខ្លួនមកកាន់តែកៀកស៊ុននូហើយអោនមុខមកកាន់តែជិតរួចខ្សឹបថា៖
"ខ្ញុំជាអាល់ហ្វា"
អាល់ហ្វា!
អាល់ហ្វា!
អាល់ហ្វា!
"AAAAAAAHHHHHHH!" ស៊ុននូដកដង្ហើមចេញចូលញាប់ៗ ញើសដែរនៅលើផ្ងាស់ចាប់ផ្តើមស្រក់ចេញមក ភាពភ័យស្លន់ស្លោក៏ចូលមកដល់,គេយកដៃចាប់បេះដូងដែលលោតខ្លាំងៗខ្លាចថាបើនៅតែបែបនេះទៀតវាប្រាកដលោតចេញពីទ្រូងឬធ្វើឲ្យគេគាំងបេះដូងស្លាប់ក៏ថាបាន
ដង្ហើមរបស់គេពេលនេះដកសឹងតែខុសប្រក្រតីទៅហើយ ម្រាមដៃរបស់គេក៏ចាប់ផ្តើមរញ័ដោយការភ័យខ្លាចស៊ុននូចាប់ទាញភួយមកដណ្តប់ជិតខ្លួនដៃកាន់ក្តាប់ភួយយ៉ាងណែនព្យាយាមសម្រួលអារម្មណ៍កុំឲ្យភ័យខ្លាចវាគ្រាន់តែជាសុបិន្តតែប៉ុណ្ណោះ ប៉ុន្តែសុបិន្តមួយនេះវាខុសពីរាល់ដង តើបុរសម្នាក់នោះជានរណា ហើយហេតុអ្វីបានជាគាត់បង្ហាញខ្លួនក្នុងសុបិន្តរបស់គេ?តើគាត់ជាមនុស្សទេ? ឬជាសត្វចម្លែក?ស៊ុននូមានសំនួរជាច្រើននៅក្នុងចិត្តរបស់គេតែមានសំណួរហើយមានចម្លើយទេវាប្រាកដជាអត់ហើយទោះបីជាចង់ដឹងយ៉ាងណាបានត្រឹមកប់នៅក្នុងចិត្តមិនអាចប្រាប់អ្នកណាបាន។
មានអារម្មណ៍ថាការភ័យខ្លាចនៃសុបិនមួយនេះវាហាក់ដូចជាការពិតខ្លាំងណាស់។
អាល់ហ្វា!
ស៊ុននូចងចាំពាក្យមួយនេះនៅជាប់ក្នុងចិត្តគេដូចជាធ្លាប់បានឮពាក្យមួយនេះតែវាមិនមែនជាការសុបិន្តនោះទេស៊ុននូស្ទុះទៅយកទូរស័ព្ទយ៉ាងលឿនដែរនៅលើតុក្បែរគ្រែរបស់គេមកស្វែងរកពាក្យអាល់ហ្វានិយមន័យជាច្រើនបានលេចឡើងក្នុងទូរស័ព្ទពេលដែរចុចស្វែងរក។
"អាល់ហ្វាគឺជាអក្សរទីមួយរបស់ក្រិក អក្ខរក្រម...." ស៊ុននូអាននិយមន័យមួយៗដោយការយកចិត្តទុកដាក់ដែរវាលោតឡើងនៅលើកញ្ចក់អេក្រង់។
"អាល់ហ្វាមានន័យថាការចាប់ផ្តើម..." ចំណាយពេលរាងយូគួរសមគេនៅតែរកចម្លើយមិនឃើញតែទោះជាយ៉ាងណាស៊ុននូនៅតែអូសទូរស័ព្ទមើលដោយភាពអត់ធ្មត់ដល់គេប្រទះភ្នែកជាមួយនឹងពាក្យមួយវាមើលទៅអាចទាក់ទងជាមួយសុបិន្តរបស់គេ
"អាល់ហ្វាគឺជាអ្នកដឹកនាំក្រុម ... " ស៊ុននូសម្លឹងមើលអក្សរដែរសរសេរនៅលើអេក្រង់ទូរស័ព្ទមួយសន្ទុះទើបគេនឹកឃើញដល់ចង្កូមនិងភ្នែកពណ៍ក្រហមភ្លឺរបស់បុរសម្នាក់ក្នុងសុបិន្តនោះ
តើគាត់ជាអ្នកដឹកនាំក្រុមមែនទេ ឬក៏ជាអ្វីផ្សេង? មេដៃតូចរំកិលចុះក្រោមយឺតៗរហូតឈានដល់ផ្នែកខាងក្រោមនៃទំព័រដែលបានស្នើការស្រាវជ្រាវត្រូវបានរកឃើញស៊ុននូបានអានពាក្យទាំងនោះដោយយកចិត្តទុកដាក់ ស៊ុននូទម្លាក់ទូរស័ព្ទចុះនៅពេលដែរគេអានពាក្យចុងក្រោយដែលធ្វើឱ្យបេះដូងរបស់គេចាប់ផ្តើមលោតញាប់សាថ្មីម្តងទៀតហើយគំនិតជាច្រើនដែរធ្វើឲ្យគេភ័យខ្លាចក៏ចូលមកដល់
ឆ្កែចចកអាល់ហ្វា!!
_ _ _ _ _ _
ម៉ោងចុងក្រោយដែរត្រូវរៀននៅថ្ងៃនេះស៊ុននូនិងមិត្តរួមថ្នាក់របស់គេរង់ចាំគ្រូដែរត្រូវមកបង្រៀននៅម៉ោងចុងក្រោយនេះ ពេញមួយថ្ងៃនេះការសិក្សាត្រូវបានបញ្ចប់តែស៊ុននូហាក់គ្មានអារម្មណ៍ក្នុងការរៀននោះទេទោះបីជាព្យាយាមផ្តោតលើការរៀនយ៉ាងណាក៏គេរៀនមិនចូលដែរព្រោះចិត្តនៅតែគិតអំពីរសុបិន្តអាក្រក់មួយនោះដដែលទាំងកាយទាំងចិត្តនៅពេលនេះគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។
ស៊ុននូដកដង្ហើមធំមួយហុឹសរួចហើយដាក់ក្បាលគេងក្រាបនៅលើតុរៀនទាំងគ្មានកម្លាំងបិទភ្នែកគេងមិនទាន់បានប៉ុន្មានផងស្រាប់តែលឺសម្លេងគ្រូហៅឈ្មោះសម្រាប់វត្តមាននៅក្នុងថ្ងៃនេះធ្វើឲ្យអ្នកដែរកំពុងតែគេងភ្ញាក់ស្ទុះក្រោកឈរឡើងទាំងមមីមមើលនៅពេលបន្ទាន់ពេកបែបនេះ។
"គីម ស៊ុននូ!"
ថេយ៉ុងក្រោកឈរដោយស្វ័យប្រវត្តិ បើកភ្នែកធំៗ
ហើយលើកដៃស្តាំឡើងទៅលើបញ្ចាក់ថាគេមានវត្តមាននៅទីនេះ
"បាទ! បាទអ្នកគ្រូ" គេស្រែកចេញមកទាំងរអាក់រអួលទៅកាន់អ្នកគ្រូធ្វើឱ្យអ្នកគ្រប់គ្នាដែរនៅក្នុងថា្នក់សើចឡើងមកចំអកទៅកាន់ស៊ុននូធ្វើឲ្យក្មេងតូចពិតជាខ្មាស់គេណាស់មិនគួរកើតឡើងចឹងទេ ស៊ុននូសម្លឹងមើលទៅមុខគ្រូបន្តិចមុននឹងទម្លាក់ខ្លួនអង្គុយចុះវិញទាំងមានអារម្មណ៍ថាខ្មាស់អៀន។
"ស៊ុននូនៅផ្ទះមិនគេងទេអីបានជាមកគេងនៅក្នុងថ្នាក់បែបនេះ? នេះជាម៉ោងរៀនណា" អ្នកស្រីយ៉ុនណាជាគ្រូបង្រៀនផ្នែកវិញវិទ្យាសាស្រ្តបាននិយាយទៅកាន់ស៊ុននូ
" សុំទោសអ្នកគ្រូ " ស៊ុននូអោនក្បាលចុះបន្តិចសុំទោសទៅកាន់អ្នកគ្រូទាំងទឹកមុខស្រពោនឃើញបែបនេះអ្នកគ្រូក៏មិនទៅថាអ្វីទៀតនោះដែរដោយសម្លឹងមើលទៅស៊ុននូបន្តិចគាត់ក៏ចាប់ផ្តើមបន្តមេរៀនបន្តទៀត
"មិនអីទ ឥឡូវការគេងទាក់ទងនឹងប្រធានបទដែរ
យើងត្រូវពិភាក្សាគ្នា" អ្នកគ្រូបែរមុខទៅសរសេរទៅលើក្តារខៀនពីមេរៀនដែរត្រូវពន្យល់ឥឡូវនេះ
«សុបិន្ត»
ស៊ុននូសម្លឹងមើលពាក្យដែលសរសេរនៅលើ
ក្តារខៀនដូចជាចង់មានអ្វីសួរទៅកាន់អ្នកគ្រូ
"តើសុបិនគឺជាអ្វី?" អ្នកគ្រូយ៉ុនណា សួរថាទៅសិស្សៗរីឯភ្នែកកំពុងតែស្គេនរកមើលថាអ្នកណាជាអ្នកឆ្លើយនឹងសំណួរមួយនេះ
សិស្សម្នាក់ក្នុងចំណោមសិស្សដែរមានឈ្មោះស៊ូជូនស្ម័ត្រចិត្តលើកដៃឆ្លើយ៖
"សុបិន្តគឺជាការស្រមើស្រមៃដែលបង្កើតឡើងដោយ
ចិត្ត" គេឆ្លើយចេញមករាងអៀនៗខ្មាស់ៗតិចតួចដែរព្រោះមិនសូវប្រាកដចិត្តប៉ុន្មានទេ
"ចម្លើយបែបនេះក៏ចាត់ទុកថាត្រូវដែរ តែសុបិន្តមិនមែនមានតែការស្រមើស្រម៉ៃនោះទេ ទាំងនេះគឺជាការឆ្លុះបញ្ចាំងអំពីអតីតកាលនិងអនាគតកាល"
"ឧទាហរណ៍ អ្នកធ្លាប់ទទួលរងការរំលោភបំពានកាល
ពេលនៅពីក្មេង បទពិសោធន៍ទាំងនោះ
អាចបំភ័យពួកយើងនៅក្នុងសុបិន ហើយបង្វែរវាទៅជា
សុបិន្តអាក្រក់ដែរយើងតែងតែឃើញពេលកំពុងគេង"
ស៊ុននូស្តាប់អ្នកគ្រូនិយាយដោយយកចិត្តទុកដាក់។
"យើងសុបិន្តដោយសារតែ REM (Rapid eye movement )វាជារបៀបដែលយើងសុបិនអំពីរូបភាព
និងអ្វីៗផ្សេងទៀតដែលហួសហេតុផល" អ្នកគ្រូពន្យល់ទៅកាន់សិស្ស
"តើយើងអាចសុបិនឃើញមនុស្សម្នាក់ដែលយើងមិនធ្លាប់បានជួបពីមុនមកទេ?" គ្រាន់តែអ្នកគ្រូលើកប្រធានបទសុបិន្តមកនិយាយស៊ុននូចាប់ឱកាសនេះសួរអ្នកគ្រូភ្លាមៗ ដែរបង្វែរចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាឲ្យងាកមើលថេយ៉ុងព្រោះពួកគេក៏ចង់ដឹងដែរ។
"អូ! អញ្ចឹងឯងបានសុបិនឃើញពីណាមែនទេនៅពេលដែរឯងគេង?"
"អត់ទេ អ្នកគ្រូខ្ញុំគ្រាន់តែចង់ដឹងប៉ុណ្ណោះ" ស៊ុននូមិនបានប្រាប់ពីសុបិន្តដែរខ្លួនបានឃើញនោះទេ ទោះប្រាប់ទៅក៏គ្មានអ្នកជឿដែរ ។ អ្នកគ្រូមើលទៅស៊ុននូបន្តិចទើបបែរខ្នងមកសរសេរអ្វីមួយនៅលើក្តារម្តងទៀត។
«ចិត្តរបស់យើងមិនបង្កើតមុខទេ»
"មានក្តីសុបិន្តនៅពេលយើងឃើញមុខមនុស្សម្នាក់
ដែលយើងគិតថាជាមនុស្សចម្លែកដែរយើងមិនធ្លាប់ស្គាល់។ ឥឡូវអ្នកគ្រូប្រាប់ពីរឿងនេះចុះ ចិត្តរបស់យើងមិនអាចបង្កើតមុខមនុស្សបានទេ យើងគិតថាយើងមិនដែរស្គាល់ពួកគេទេនៅក្នុងសុបិន្តនេះ ប៉ុន្តែយើងគឺធ្លាប់ជួបឬធ្លាប់ស្គាល់មនុស្សម្នាក់នោះពីមុនមក។
គ្រាន់តែក្រឡេកមើលទៅឃើញនរណាម្នាក់ ចិត្តរបស់យើងនឹងនឹកឃើញដល់មុខគេ ទោះបីជាយើងមិនដឹងពិតប្រាកដក៏ដោយ" អ្នកគ្រូ ពន្យល់
បន្ទាប់ពីប្រាប់រួចហើយអ្នកគ្រូនៅតែបន្តនិយាយលេងសើចជាមួយសិស្សប៉ុន្តែស៊ុននូលែងស្តាប់គាត់និយាយទៀតហើយព្រោះតែពេលនេះគេចាប់អារម្មណ៍លើប្រយោគដែរនៅលើក្តារខៀន « ចិត្តរបស់យើងមិនអាចបង្កើតមុខទេ» បើអញ្ចឹងមែននោះ មានន័យថាស៊ុននូធ្លាប់ឃើញបុរសម្នាក់នោះពីមុនមកមែនទេ?
កំពុងតែគិតសុខៗសម្លេងជួងក៏បន្លឺខ្លាំងៗជាសញ្ញាប្រាប់ថាដល់ម៉ោងដែរត្រូវបញ្ចប់ថ្នាក់រៀនមួយនេះហើយ។
ក្មេងៗផ្សេងទៀតប្រញាប់ចេញពីថ្នាក់រៀនខណៈពេលដែលស៊ុននូកំពុងរៀបចំសម្ភារៈសិក្សាដាក់ចូលក្នុងកាបូបរបស់គេ។
"តោះទៅ ស៊ុននូ"
ស៊ុននូក្រឡេកមើលទៅបុរសដែលឈរនៅខាងមុខគេដែរស្ពាយកាបូបនៅស្មាម្ខាងរបស់គាត់
"នីគី! " ស៊ុននូញញឹម ក្រោកឈរ
ហើយស្ទុះទៅអោបមិត្តសម្លាញ់របស់គេ
"ថ្ងៃនេះឯងទៅទិញអាហារឱ្យខ្ញុំទេ?" នីគី
និយាយទាំងញញឹមហើយក៏៖
"អូយ! " ស៊ុននូស្ទាបអង្អែលថ្ងាសខ្លួនឯងតិចព្រោះកម្លាំងដៃដែរផ្ទាត់មកលើផ្ងាស់គេមិញនេះឈឺមិនតិចទេ
"កុំមករំអួយ ថ្ងៃនេះឯងបានគេងក្នុងថ្នាក់ចាំបានទេ?"
"ខ្ញុំមិនបានដេកទេ! ខ្ញុំគ្រាន់តែបិទភ្នែកមួយសន្ទុះនឹងមានបានគេងឯណា"
"ឥឡូវឯងចាំបងប្រុសរបស់ឯងនៅទៅនេះហើយ ខ្ញុំទៅហាងលក់បទចម្រៀងសិនព្រោះម៉ាក់របស់ខ្ញុំគាត់ចង់បានបទភ្លេងថ្មីដែលគេទើបតែចេញហ៎" នីគីនិយាយហើយដើរចេញទៅហើយក៏មិនភ្លេចគ្រវីដៃបាយៗស៊ុននូដែរ។
" ចឹងក៏បានដែល bye bye "
"អផ្សុកណាស់!" បន្ទាប់ពីនីគីចេញទៅបាត់ស៊ុននូក៏ដាក់ខ្លួនអង្គុយនៅកៅអីក្បែរមាត់ទ្វា ក្រោយពេលនីគីចេញទៅគេអ៊ូម្នាក់ឯងតិចៗលើកដៃមើលទៅត្រនិចនាឡិកាដើម្បីមើលម៉ោងពេលនេះទើបតែម៉ោង3:20នាទីនៅឡើយទេគេនៅសល់ពេលមួយម៉ោងទៀតទម្រាំតែបងៗរបស់គេចេញពីរៀនហើយទៅផ្ទះជុំគ្នា។ផ្ទះរបស់គេនៅឆ្ងាយក៏ពិតគេក៏អាចទៅផ្ទះម្នាក់ឯងបានដែរតែប៉ាម៉ាក់របស់គេតែងតែហាមឃាត់មិនឲ្យទៅផ្ទះម្នាក់ឯងទេឲ្យចាំមកវិញជាមួយបងប្រុសរបស់វិញទោះបីជាស៊ុននូចេញពីរៀនមុនក៏ដោយ។
ស៊ុននូដកដង្ហើមធំដោយមានអារម្មណ៍ថាធុញទ្រាន់កំឡុងពេលដែរអង្គុយចាំបងប្រុសរបស់គេ។ គេចាំបានថានៅក្បែរៗសាលាក៏មានកន្លែងលេងហ្គេមនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ គិតឃើញបែបនេះហើយមិនចាំយូរស៊ុននូក៏ក្រោកឡើយហើយឆ្ពោះទៅកន្លែងលេងហ្គេមតែម្តង។ ពេលទៅដល់ក៏មានសិស្សៗជាច្រើនកំពុងតែមកលេងនៅទីនេះដូចគ្នា ស៊ុននូក៏សម្រេចចិត្តជ្រើសយកហ្គេមដែរខ្លួនចង់លេង ហើយចំណាយលុយដែរនៅសល់ទាំងអស់ជាមួយហ្នឹងហ្គេមនេះ ពីមួយក្តារទៅមួយក្តារស៊ុននូលេងជក់ឡើយភ្លេចមើលថាពេលនេះគេមកលេងជាងមួយម៉ោងហើយ
"អ្ហា៎! នេះម៉ោងប៉ុន្មានហើយ!! ព្រះអើយ! " គ្រាន់តែស៊ុននូក្រឡេកមើលទៅម៉ោងដែរគេភ្ជួរនៅជញ្ចាំងស៊ុននូស្លន់ភ្លាមៗនេះគេលេងហ្គេមរហូតហួសម៉ោងហើយ និយាយបណ្តើររៀបចំអីវ៉ាន់បណ្តើររួចហើយក៏រត់ចេញពីហាងខ្លាចថាបងប្រុសចាំយូរបាត់មិនឃើញគេ។
ខណៈដែលរាងតូចកំពុងតែរត់ហើយបម្រុងនឹងបត់ស្ដាំនៅជ្រុងម្ខាងគេមិនបានគិតទេថានៅផ្លូវខាងនឹងមានអ្វីនោះគិតតែនៅពេលនេះធ្វើមិចរត់ទៅដល់គោលដៅឲ្យបានលឿនបំផុត។ គ្រាន់តែស៊ុននូរត់ដល់ផ្លូវបត់ភ្លាមមានឡានពណ៍ខ្មៅរលោងមួយគ្រឿងជិះសំដៅទៅត្រង់ដោយល្បឿនលឿនគួរសមស្របពេលដែរស៊ុននូរត់ចេញមកដូចគ្នា។
ល្បឿនឡានត្រូវឈប់ភ្លាមៗចំណែកឯងស៊ុននូត្រូវដួលទៅលើដីមួយជំហរខ្លួនគេបិទភ្នែកទាំងភិតភ័យគិតថាឡានមួយនោះប្រាកដជាបុកខ្លួនមិនខាន។
អ្នកបើកបរចេញពីរថយន្តទាំងកំហឹងដើរឆ្ពោះទៅកាន់ស៊ុននូ៖
"នែអាល្អិត! ឯងចង់ស្លាប់មែនទេ?" ស៊ុននូបើកភ្នែកមកយឺតៗសម្លឹងមើលទៅបុរសសង្ហាមានមាឌធំឈរនៅចំពោះមុខទាំងមានកំហឹង កែវភ្នែកពណ៍ខ្មៅក៏ប្រែទៅជាពណ៍ក្រហមត្រឹមមួយរំពេច.....ឈប់សិន, ស្អីគេ?!
ស៊ុននូសម្លឹងម្តងទៀតដើម្បីបញ្ជាក់ពីអ្វីដែលគេបានឃើញ ស៊ុននូបានក្រឡេកមើលទៅភ្នែកបុរសម្នាក់នោះម្តងទៀតតែវាគឺមានពណ៍ខ្មៅទេ ប៉ុន្តែអម្បាញ់មិញគេឃើញពណ៍ក្រហមច្បាស់ណាស់ឬកីគេស្រវាំងភ្នែក។
ស៊ុុននូក៏ឆ្ងល់ដែរគេគ្រវីក្បាលតិចៗកុំឲ្យគិតច្រើនបន្ទាប់មកក៏ក្រោកឈរយ៉ាងរហ័សហើយអោនក្បាលបន្តិចដើម្បីសំទោសបុរសម្នាក់នោះព្រោះគេគឺជាអ្នកខុសដែររត់មកមិនមើលឡានបែបនេះ។
"ខ្ញុំសុំទោស លោកពូ"
"លើកក្រោយបើចង់ស្លាប់ណាស់ក៏ស្លាប់តែម្នាក់ឯងទៅ! កុំឲ្យពាក់ព័ន្ធជាមួយអ្នកដទៃបែបនេះ" បុរសម្នាក់នោះស្រែកកំហកដាក់ស៊ុននូម្តងទៀតជាមួយទឹកមុខមាំគួរឲ្យខ្លាច ធ្វើឲ្យអ្នកស្តាប់ឮហើយព្រឺសម្បុរចំពោះភាពឃោឃៅនេះណាស់ គ្រាន់តែរឿងប៉ុននេះនិយាយស្រួលជាមួយគ្នាបានតាស៎ហេតុអីចាំបាច់ស្រែក?
ខណៈពេលដែលកំពុងតែជជែកគ្នាមានបុរសម្នាក់ទៀតដែរនៅអង្គុយក្នុងឡានហើយក៏ចុចកញ្ចក់ឡានផ្នែកខាងក្រោយចុះសម្លឹងមើលមកទាំងទឹកមុខស្ងៀមស្ងាត់មុខបន្លឺសំឡេងឡើងមក៖
"Jack! "
ស៊ុននូក្រឡេកទៅស្ទើរតែជាប់ក នៅពេលឮសំឡេងគ្រលរយ៉ាងធ្ងន់ចេញពីបុរសដែរស្ថិតនៅក្នុងឡាន ក្នុងចិត្តស៊ុននូរាងខ្លាចរអាបន្តិចដែរតែសម្លេងនេះហាក់ដូចធ្លាប់ឮ។
"ឯងសំណាងហើយដែរពួកយើងប្រញាប់នោះ" ទីបំផុត Jack ក៏ដើរចូលទៅក្នុងឡានវិញមុននឹងទៅក៏ឃ្លាតនិយាយគម្រាមស៊ុននូបានបន្តិចដែរ
ស៊ុននូបុកពោះបន្តិចដែរនៅពេលដែរក្រឡេកទៅឃើញបុរសម្នាក់ដែរអង្គុយនៅក្បាំងខាងក្រោយ សក់របស់គាត់ខ្មៅក្រឹបដូចរោមសត្វក្អែក កែវភ្នែកខ្មៅខ្លាំង បបូរមាត់របស់គាត់ពណ៌ក្រហមដូចផ្លែឈើរី។
អាចថាស៊ុននូស្រមើស្រម៉ៃពេកក៏ថាបានប៉ុន្តែគេប្រាកដចិត្តណាស់បុរសម្នាក់នោះមើលទៅពិតជាស្រដៀងជាមួយបុរសនៅក្នុងសុបិន្តគេណាស់។
ភ្នែកពណ៍ក្រហម, សក់បែបនេះ, ទឹកមុខបែបនេះ, បបូរមាត់ពណ៍បែបនេះនិងមានចង្គូមគួរឲ្យខ្លាច!
———————
Love you 😘
By: Mey Sy