EP:16
ពីរសប្តាហ៍កន្លងផុតទៅយ៉ាងរហ័សរឿងរ៉ាវដែលកើតឡើងរវាង យ៉ុនហ្គី និង ឆារីណេ ហាក់មានសភាពស្ងប់ស្ងាត់មិនថានាងរឺគេទេសុទ្ធតែមិនរំលឹករឺធ្លោយមាត់និយាយបែកធ្លាយប្រាប់អ្នកណាម្នាក់ឡើយ។ ទោះជាយ៉ាងណាអ្វីៗហាក់ហុចផលអោយនាងជាខ្លាំងចាប់តាំងពីមានហេតុការណ៍នៅយប់នោះយក យ៉ុនហ្គី ប្រើទឹកមុខនឹងពាក្យសំដីល្អៗដាក់នាងច្រើនមិនដូចកាលពីកន្លងមកនោះទេ
«ជីមីន បងខាននៅក្បែរឯងយូរមកហើយ ដោយសារបងរវល់ការងារ តែពេលនេះបងក្លៀរវារួចរាល់ហើយ....បងគិតថាចង់នាំឯងទៅលំហែកាយតើល្អទេ?.....បងឃើញថាតាំងពីឯងមកនៅទីនេះឯងមិនសូវបានចេញក្រៅប៉ុន្មាននោះទេ?» នាយសួរបណ្តូលចិត្តខ្លួនដែលឈរមើលទេសភាពនៅមាត់បង្អួច នាយសង្កេតដឹងថាដោយសារគេមិនដែលបានចេញទៅក្រៅញឹកញាប់មានតែមើលទេសភាពខៀវស្រងាត់នឹងដើមឈើធំៗរួមនឹងសួរច្បារដែលនៅធ្លាខាងក្រៅនេះហើយដើម្បីរំលែកនូវអារម្មណ៍ធុញថប់បានខ្លះតែវាមិនទាន់គ្រប់ គ្រាន់ទេ ទើបគេចង់នាំកំលោះតូចរបស់គេទៅកន្លែងណាមួយដែលមានខ្យល់អាកាសរួមនឹងបរិយាកាសល្អជាងនេះបន្តិច
«បងថាមិច?....បងចង់នាំខ្ញុំចេញដើរលំហែកាយមែនទេ?»
«បាទ...» គេងក់ក្បាលញញឹមពេលឃើញប្រតិកម្មនៃភាពភ្ញាក់ផ្អើលនឹងសប្បាយចិត្តរបស់គេ
«ខ្ញុំសប្បាយចិត្តណាស់...ខ្ញុំខានដើរលេងយូរហើយ.....តាំងពីខ្ញុំមានការងារធ្វើមកខ្ញុំខានមានពេលវេលាសំរាប់ខ្លួនឯង...សូម្បីតែដើរលេងធម្មតាក៏គ្មានដែល...ធម្មតាខ្ញុំធ្វើការចេញមកផ្ទះយប់ជ្រៅខ្លួនក៏អស់កំលាំង....ថ្ងៃសំរាកក៏នៅផ្ទះគេង....ចង់ចេញដើរតែភ្លេចថាខ្លួនគ្មានមិត្តភក្ដ័នឹងគេ» ជីមីន ដើរមកអង្គុយក្បែរទទឹកមុខដែលរីករាយមុននេះ បានស្រពោនបន្តិចពេលរៀបរាប់ជីវិតរបស់ខ្លួនកន្លងមកពិតជាឯកានឹងហត់នឿយជាខ្លាំង
«បងមិនដែលដឹងរឿងនេះទេកន្លងមកបើឯងមិននិយាយប្រាប់ តែពេលនេះបងដឹងហើយបងនឹងមិនអោយឯងមានអារម្មណ៍បែបនេះទៀតទេ» គេអោបលួងលោមក្មេងតូចដោយក្តីស្រលាញ់នឹងអាណិតពេលលឺខ្សែជីវិតរបស់គេ
«តើយើងទៅពេលណា?»
«ស្អែកនេះល្អទេ....ចាំបងអោយ ដេគីន រៀបចំ?»
«សប្បាយចិត្តណាស់....តែអោយបងស្រីទៅដែលល្អទេ?» គេសួរព្រោះគិតថានាងក៏មិនខុសពីគេដែលនៅផ្ទះរាល់ថ្ងៃប្រាកដជាធុញថប់ណាស់ហើយ ណាមួយស្រ្តីមានផ្ទៃពោះគួរដើរស្រូបយកខ្យល់អាកាសខ្លះទើបល្អ
«តែបងចង់ទៅតែពីរនាក់ឯង»
«អោយគាត់ទៅដែលទេ....គាត់ក៏អផ្សុកដូចខ្ញុំដែលហើយនៅតែផ្ទះ»
«បានតាមចិត្តឯងចុះបងយល់ព្រម» គេមិនចង់អោយចិត្តគេមួរម៉ងទើបព្រមតាម បន្ទាប់
មកក៏ថើបសក់ក្រអូបនោះហើយឈ្លីតិចៗ
ព្រឹកព្រលឹមថ្ងៃថ្មីបានឈានមកដល់ ឥវ៉ាន់ដែលបានរៀបចំដាក់វ៉ាលីត្រូវបានលើកដាក់លើឡានជាស្រេច ពួកគេមានគម្រោងទៅសំរាកនៅទីនេះពីរយប់ទើបត្រលប់មកវិញ
«បងស្រីតៀមរួចរាល់ហើយមែនទេ?» ប្អូនប្រុសសួរ
«ច៎៎ាស! បងរៀបចំគ្រប់យ៉ាងហើយ» នាងឆ្លើយដោយពាក្យល្អៗតាមការសំដែង ឯភ្នែកលួចមើលអ្នកដែលឈរនៅក្បែរប្អូនប្រុសទៅវិញ
«ល្អតោះយើង ដេគីន ឆាប់ចេញដំណើរទៅ»
«បាទចៅហ្វាយ» អ្នកកំលោះទទួលបញ្ជាក៏ប្រញាប់បើកទ្វាឡានអោយគេចូលអង្គុយ យ៉ុនហ្គី និង ជីមីន អង្គុយក្បែរគ្នាផ្នែកខាងក្រោយសុខៗ ឆារីណេ ក៏ចង់ចូលទៅដែលតែស្រាប់តែ ដេគីន ឃាត់
«អ្នកនាងអង្គុយខាងមុខជាមួយខ្ញុំវិញ» មិនមែនគេចង់នៅក្បែរនាងទេ តែគេមិនចង់អោយនាងទៅរំខានអ្នកដែលអង្គុយក្បែរគ្នាផ្នែកខាងក្រោយនោះទៅវិញទេ ព្រោះតាំងពីដើមមកគេមិនដែលទុកចិត្តស្រីម្នាក់នេះឡើយ អារម្មណ៍ម្យ៉ាងតែប្រាប់គេបែបនេះ
«តែខ្ញុំចង់អង្គុយខាងក្រោយ»
« អ្នកនាងមកខាងមុខល្អជាង»គេបិទទ្វាភ្លាមមិនអោយអ្នកខាងក្នុងស្តាប់លឺ និងមិនអោយនាងចូល«កន្លែងនេះចង្អៀតហើយ» ហើយនៅប្រើពាក្យថាចង្អៀតទៅវិញទាំងកន្លែងអាចអោយនាងអង្គុយបានសោះ
«តែខ្ញុំ......»
«ឆាប់ឡើងអ្នកនាង....ខ្ញុំចេញឡានឥឡូវហើយ» គេប្រាប់ហើយដើរទៅបើកទ្វាចូលភ្លាមមិនខ្វល់សំដីតវ៉ារបស់នាង
«ច៎៎ាស» នាងមិនអាចបដិសេធរឺធ្វើឫកពាអាក្រក់ជាងនេះបាន ដោយសាររាល់គ្រប់សកម្មភាពនាងពេលនេះស្ថិតនៅចំពោះខ្សែភ្នែក យ៉ុនហ្គី
ការបើកបរអស់រយះពេលជិតបីម៉ោង ឆារីណេ លួចមើលតាមកញ្ចក់ឡានឃើញអ្នកខាងក្រោយកៀកកើយគ្នាមករហូត នាងឃើញការព្រួយបារម្ភរបស់ យ៉ុនហ្គី ចំពោះ ជីមីន នាងឃើញគេកាន់ដៃប្អូនសម្អប់នាងរហូតមិនព្រមលេង នាំអោយនាងសន្យានឹងខ្លួនឯងថាពេលខាងមុខដៃនោះនឹងត្រូវគេជាអ្នកលេងដោយខ្លួនឯងមិនខាន។ ឡានបានមកដល់គោលដៅដោយសុវត្ថិភាព ទេសភាពសមុទ្រដ៏ខៀវស្រងាត់អមដោយសំលេងរលោកទឹកយ៉ាងរន្តំបានប្រគុំឡើងគួរជាទីកំសាន្ត អ្វីៗនៅទីនេះគឺស្អាតហួសការស្មាន រីសតដែលបង្កើតឡើងនៅទីនេះប្រៀបបាននឹងឋានសួគ៌កណ្តាលកោះ
«ស្អាតណាស់......សមុទ្រអ្នកមានលឺខ្ញុំនិយាយទេ.....ខ្ញុំថាអ្នកស្អាតណាស់» ជីមីន ស្រែកបង្ហើរវាចាលើកសរសើរតាមខ្យល់អោយបក់ជួយប្រាប់
«បងឃើញឯងបែបនេះបងរីករាយណាស់»
«អរគុណច្រើនដែលជូនខ្ញុំមក» នាយតូចអោបគេជាការអរគុណ នេះជាកាដូដ៏មានន័យសំរាប់គេពេលនេះ
«ក្មេងឆ្លាតកុំអរគុណបងអី....បងធ្វើដើម្បីឯងប៉ុនណ្ណះ» គេអោបនាយវិញដោយក្តីសុខ គេក៏ចង់ស្រែកប្រាប់វាយោសមុទ្រដែលថាគេសប្បាយចិត្តកម្រិតណាស់ គេយល់ហើយ គេដឹងហើយថាក្មេងម្នាក់នេះហើយជាថាមពលនៃបេះដូងរបស់គេ នាយអាចកែប្រែខ្លួនដើម្បីគេ គេជាមនុស្សដែលធ្វើអោយនាយខ្លាចបាត់បង់បំផុត
«សប្បាយណាស់មែនទេ....ចាំមើលថាយើងនឹងបំបែកពួកឯងយ៉ាងមិច»នាងក្រហមភ្នែកពេលឃើញរូបភាពល្អូកល្អៀនរបស់ពួកគេ នាងកាន់តែស្អប់ពេលឃើញគេអោបមនុស្សដែលមិនមែនជានាង នាងកាន់តែស្អប់ដែលម្នាក់នោះជា ជីមីន។ នាងក្តោបដៃណែបបូរមាត់ក៏ខាំចូលគ្នាសឹងតែអាចដាច់ចេញឈាម តែនាងក៏មិនបានដឹងថាសកម្មភាពនាងពេលនេះត្រូវបានមនុស្សម្នាក់កំពុងតាមមើលផងដែល.......