抖阴社区

????

2.6K 108 2
                                    


ប្រយោគនេះ ធ្វើអោយអ្នកលាក់ខ្លួននៅក្នុងភួយ កួចខាំបបូមាត់ខ្លួនឯងយ៉ាងខ្មួរខ្មាញ់ ទាំងខឹង ទាំងស្អប់ ទាំងខ្មាស់ ក្តៅស្លឹកត្រចៀកចង់ឆេះ អាម៉ាស់មុខមិនស្ទើរ ហើយការពិតទង្វើរនោះ នាងគ្មានចេតនាឡើយ នាងមិនទាំងដឹងផងថាខ្លួនត្រូវគេដាក់ថ្នាំ តែក៏ឆ្ងល់ដែរ ចុះប្រុសម្នាក់នេះចេញមកពីគន្លាតណា?
«ខ្ញុំគ្មានបំណងធ្វើអញ្ចឹងទេ អ្ហឹកៗ តែ...ហេតុអី ហ៊ឹក...ហេតុអីលោកចាប់បង្ខំខ្ញុំបែបនេះ» សម្លេងយំបន្លឺឡើងខ្លាំងជាងមុនដោយការមិនសុខចិត្ត ឈឺចាប់ នឹងខកបំណងខ្លាំង បើដឹងហើយថានាងត្រូវថ្នាំ ឃើញហើយថានាងគ្មានសតិមកគ្រប់គ្រងអារម្មណ៍បាន! ចុះគេ? ម្តេចមិនជួយ បែរជាឆ្លៀតឱកាសជាន់ឈ្លីនារីទន់ខ្សោយឡើងខ្ទេចខ្ទីគ្មានសល់។
«...» ជុងហ្គុកមិនមាត់ ក៏មិនតបត ប៉ុន្តែ ក៏ស្រាប់តែលូកដៃកញ្ឆក់ភួយរលាស់ចេញ នាំអោយរាងតូចបង្ហាញរូបកាយននោលគកសារជាថ្មី នាងឆ្លេឆ្លា ដៃខំស្រវាឱបខ្លួនឯងដើម្បីបិទបាំងកេរ្ត៍ខ្មាស រំពេចនោះ ជុងហ្គុក ក៏ស្ទុះកន្រ្តាក់កដៃនាងមកកាន់ជាប់ណែន
«ផាច់!!!» ដៃម្ខាងរបស់នាងដែលមិនត្រូវបានគេជំរិត ក៏គ្រវាសទះគុម្ពថ្គាមប្រុសមុខឌឺមួយកំផ្លៀងយ៉ាងចាស់ដៃ បណ្តាលឲ្យផ្ទៃមុខសង្ហា វិលខ្ញាល់ទៅតាមកម្លាំងទះ តែក៏ងាកមកវិញភ្លាមៗ ដោយយកអណ្តាតទល់ថ្ពាល់ដែលឈឺស្ពឹក ទើបរុញផ្តួលនាងឲ្យផ្ងាក្រោយ នាំឲ្យកាយតូចច្រឡឹងដួលគ្រាំងទៅលើពូកមួយទំហឹង កដៃទាំងពីរ ត្រូវគេសង្កត់លិចចូលទៅក្នុងពូក ទោះនាងខំប្រមូលកម្លាំងអស់ពីខ្លួន មកជំនះ ក៏គ្មានបានផល
«សំអាងអីហ៊ានលើកដៃទះយើង?នាងសំអាងអី?» ជុងហ្គុក ស្រែកស្ទើរបែកបំពង់ក ទាំងកំហឹងឆាបឆួល ក្តៅងំពេញទ្រូង ថែមទាំងសង្គ្រឺតធ្មេញក្រតៗ គ្រឺតក្នាញ់ ក្នាញ់ខ្លាំងស្ទើរតែរឹត.កនាងអោយស្លាប់ ខណៈអ្នកដែលត្រូវគេសម្លុត បាត់មាត់បាត់កជ្រាប តែភ្នែកនៅសម្លក់សម្លឹងគេទាំងខឹងញ័រទ្រូង ទីបំផុតក៏ទ្រាំលែងបានទើបស្រែកតវិញ៖
«មួយកំផ្លៀងនេះវាតិចណាស់សម្រាប់មនុស្សថោកទាបដូចជាលោក»
«ចុះនាងមិនថោកទេឬ?ដែលមកប្រឡូកប្រឡាក់ជាមួយមនុស្សថោកទាប?» គេមិនខ្ចីឈឺចាប់ ថែមទាំងសួរត្បកវិញដោយទឹកមុខឌឺដង ល្មមអោយអ្នកស្តាប់ឮហើយស្ទើរក្អួតឈាមមកទាំងដុំៗ
«ថ្វើយ» គេនិយាយមិនទាន់ផុត អ៊ែលហ្វា ក៏ស្តោះទឹកមាត់ចំកណ្តាលមុខ ធ្វើអោយជុងហ្គុកដែលមិនបានត្រៀមគេចជាមុន ខឹងច្រឡោតឡើងលើសដើម ហើយយកប្រអប់ដៃខ្ទប់មាត់និងច្រមុះរបស់នាងជិតឈឹង ថែមទាំងប្រើកម្លាំងសង្កត់ខ្លាំងៗ ហាក់ចង់ផ្តាច់ដង្ហើមនាងទាំងស្រស់ៗ
«កុំធ្វើអោយយើងខ្វះការអត់ធ្មត់អោយសោះ យើងអាចបំផ្លាញនាងអោយក្លាយជាសាកសពត្រឹមតែមួយវិនាទី» បបូមាត់ក្រាស់ ឱនទៅខ្សឹបក្បែររង្វង់មុខស្រស់ស្អាត ភ្ជាប់ដោយកែវភ្នែកមុតស្រួច ចាក់ទម្លុះចិត្តនាងអោយធ្លុះធ្លាយ ទាំងកម្លាំង ទាំងសម្តី ពេលនេះគឺនាងចាញ់គ្រប់យ៉ាង សូម្បីតែខ្លួនប្រាណ ក៏នាងលែងហ៊ានកម្រើកដែរ ទើបគេដកដៃដែលខ្ទប់មាត់នាង ប្តូរមកជាអង្អែលផែនថ្ពាល់ក្រពុំថ្នមៗ ដោយការលួងលោម អារម្មណ៍គេផ្លាស់ រហ័សជាងការគិតទៅទៀត ធ្វើអោយនាងវង្វេងវង្វាន់អស់ហើយ
«ពេលខ្លះស្ងៀមស្ងាត់ក៏ជារឿងដែលល្អពេលនៅជាមួយយើង ហើយទន់ភ្លន់ ចេះស្តាប់សម្តី ទើបគួរអោយស្រឡាញ់ គួរអោយថ្នាក់ថ្នម...» និយាយបណ្តើរយកម្រាមដៃស៊កអង្អែលសសៃសក់ទន់រលោងរបស់នាងបណ្តើរ ស្របពេល អ៊ែលហ្វា ប្រើកែវភ្នែករឹងកំព្រឹសសម្លក់គេ ហើយដៃទាំងគូប្រឹងក្តាប់យ៉ាងណែន ខ្លួនក៏រឹងស្តូកដូចថ្ម មិនអាចធ្វើអ្វីគេបាន ក្រៅពីដកដង្ហើមញាប់ៗទាំងដង្ហក់ បើគេខ្ទប់យូរជាងនេះតែបន្តិច នាងប្រហែលដាច់ខ្យល់ស្លាប់ដូចសម្តីគេថាមែនហើយ។
«ឆាប់ស្លៀកពាក់ ហើយទៅជាមួយយើង» និយាយចប់ គេក៏ក្រោកចេញយ៉ាងគ្មានទំនួលខុសត្រូវ បញ្ជានាងអោយស្លៀកពាក់ ចំណែកគេក៏នៅឈរចាំមើលត្រង់នោះ មិនចេញទៅណាឡើយ
«...» អ៊ែលហ្វា រឹតតែឈឺចិត្ត បានត្រឹមតែខាំមាត់សង្កត់ចិត្ត ទប់ទឹកភ្នែកដែលរលីងរលោងនៅក្នុងប្រឡង់កែវ មិនអោយស្រក់ចុះ តែធ្វើមិនបានសោះ វាស្រាប់តែហូរចុះមក កាត់កន្ទុយភ្នែក ចូលក្នុងត្រចៀក តក់ៗដូចតំណក់ទឹកភ្លៀង តម្លៃខ្លួនជាស្ត្រី កេរ្តិ៍ឈ្មោះ ត្រូវអសោចនៅពេលនេះទាំងស្រុង
«មិនឮយើងប្រាប់ទេហ្អែស៎?» ឃើញនាងធ្វើធ្មឹងមិនមាត់ មិនតបតសម្តី ធ្វើអោយគេក្តៅក្រហាយចិត្ត អត់មិនបាននឹងស្ទុះទៅកន្រ្តាក់រាងតូចអោយក្រោកអង្គុយ រួចកញ្ឆក់សម្លៀកបំពាក់ មកស៊កស្លៀកអោយ ត្បិតនាងរឹងរូស ចចេស មិនស្តាប់តាម គេនៅតែអាចជំរិតខ្លួនប្រាណ ហើយរៀបចំការស្លៀកពាក់អោយនាងយ៉ាងរៀបរយ ដែលទង្វើរទាំងនេះ គេពុំធ្លាប់ធ្វើដាក់មនុស្សស្រីណាម្នាក់ ពីមុនមកឡើយ។
អ៊ែលហ្វា ក្នុងឈុតរ៉ូបចោមពុងពណ៍ខ្មៅ ស្រោបដោយស្បៃ សម្រុងខើចខ្លីត្រឹមគល់ភៅ នឹងមានស្នាមឆែកបន្តិច អង្គុយលើគែមគ្រែសម្យុងជើងទាំងគូចុះ ស្របពេល រាងក្រាស់កំពុងឱនចុះ លូកដៃទាញប្រអប់ជើងស្រឡូនស្អាត មកបំពាក់ទ្រនាប់ជើងកែវចោទតម្លៃថ្លៃអោយនាងយ៉ាងយកចិត្តទុកដាក់ គេជាបុរសផ័រហ្វិក និងមានភាពរ៉ូមែនទិក ក្រោមភាពផ្ទៃមុខត្រជាក់ស្រេប ដែលគ្រាន់តែសម្លឹងហើយ ធ្វើអោយស្រៀវដល់ឆ្អឹងខ្នង។
«នាំខ្ញុំទៅណា?» បន្ទាប់ពីស្លៀកពាក់រួចរាល់ ខ្លួននាងត្រូវគេកញ្ឆក់អោយក្រោកឈរមួយរំពេច ហើយអូសទៅមាត់ទ្វាបន្ទប់ មិនអោយនាងប្រកែកទាន់
«កុំឆ្ងល់ច្រើន ពេលទៅដល់នាងនឹងដឹងដោយខ្លួនឯង» ជុងហ្គុក និយាយប្រាប់ ពេលហូតឃីកាតមកស្កែន មិនយូរប៉ុន្មានទ្វាបន្ទប់ក៏បើកឡើង បង្ហាញអោយឃើញជំនិតពីរនាក់ដែលឈរនៅទីនោះ
«ខ្ញុំមិនទៅ! លែង...លែងដៃខ្ញុំភ្លាម» អ៊ែលហ្វា ប្រឹងរលាស់ដៃចេញពីការចាប់បង្ខំ តែកម្លាំងនាងនៅតែខ្សោយជាង ទើបបណ្តោយអោយគេអូសដៃចូលជណ្តើរយន្តប្រអប់បានយ៉ាងងាយ
«លោកហ៊ានធ្វើស្អីផ្តេសផ្តាស់លើខ្ញុំ ខ្ញុំនឹងប្តឹងលោកប៉ា» ចូលដល់ភ្លាម នាងក៏ស្រែកគម្រាមគេខ្លាំងៗ ស្របពេលដែល ជុងហ្គុក ឈរធ្មឹងភ្នែកសម្លឹងទៅនាទីដែលចាប់ផ្តើមលោតថយក្រោយ រហូតដល់ជណ្តើរយន្តត្រូវបានឈប់ ទើបគេចាប់អូសនាងចេញមក ទាំងមិនខ្វល់ពីក្រសែភ្នែកជាច្រើនគូ ដែលកំពុងសម្លឹងមកដោយភាពភ្ញាក់ផ្អើល ជាពិសេសគឺបុគ្គលិកស្រីៗដែលឈរចាំទទួលភ្ញៀវ នាំគ្នាកេះ សួរខ្សឹបខ្សៀវប្រាប់តៗគ្នា អោយបែរទៅមើលដោយឫកពារពេបជ្រេញ មើលទៅកូនស្រីរបស់ម្ចាស់សណ្ឋាគា ដែលត្រូវមនុស្សប្រុសអូសដៃចេញមកយ៉ាងច្រង៉ាប់ច្រងិល។
«លោកធ្វើនេះដូចជាជ្រុលពេកហើយណា៎ លែងដៃទៅ...ថាអោយលែង...» អ៊ែលហ្វា ខឹងស្ទើរដាច់សសៃឈាមខួរក្បាលស្លាប់ ពេលគេហាក់មិនអើពើនឹងសម្តីនាងទាល់តែសោះ មានតែខំប្រឹងអូសទៅទាំងកម្រោល រហូតទៅដល់ចំនតឡាន ទើបគេព្រមឈប់ ហើយរុញក្បាលនាងអោយចូលអង្គុយក្នុងឡានយ៉ាងដាច់ខាត រៀបនឹងផ្ទប់ទ្វាបិទទៅហើយ ស្រាប់តែ ស្រីច្រម៉ក់ស្ទុះចុះមកវិញ ហើយរត់ចេញភ្លាម
«ចង់រត់គេចទៅណា???» ជុងហ្គុក គំហកឡើង ខណៈដែលដៃរហ័ស ចាប់កញ្ឆក់ខ្លួននាងមកវិញ មុននឹងចាប់បង្វែរស្មានាងអោយប្រឈមនឹងផ្ទៃមុខគេ
«គេចពីមនុស្សចិត្តខ្មៅ ខួរសម្រាមដូចជាលោក» នាងនៅមានភាពក្លាហានប្រឈមជាមួយគេ ទាំងដែលខ្លួនកំពុងត្រូវគេចាប់ឃាត់ទុកមិនអោយទៅណាបាន
«និយាយតាមសម្រួលនាងមិនចេះស្តាប់ឬយ៉ាងមិច? ស្រឡាញ់ហិង្សាណាស់ឬ?» មាត់និយាយ ដៃខំច្របាច់កដៃតូចឡើងក្រហមជុំវិញ នាងព្យាយាមរមួល គេបន្ថែមការរឹតបន្តឹង ធ្វើអោយ អ៊ែលហ្វា ហត់នឿយ កម្លាំងក៏ខ្សោយទៅៗ អារម្មណ៍នេះ ពិតជាចង់ទះកំផ្លៀងគេរាប់រយដៃ ហើយហូតកាំភ្លើងបាញ់គេអោយស្លាប់ ខឹងណាស់ ខឹងដែលមិនអាចសូម្បីតែគេចមុខពីគេបាន។
«ចូលក្នុងឡានវិញ» រាងក្រាស់បញ្ជាឡើងដោយប្រយោគខ្លីៗ សោះក្រោះ គ្មានរសជាតិ នាងក៏មិនខ្ចីស្តាប់ ហើយរំពេចនោះ កែវភ្នែកទាំងគូស្រាប់តែប្រទះឃើញ ជីមីន ដែលជាបងប្រុសរបស់ខ្លួន កំពុងដើរចេញពីកន្លែងចតឡាន សំដៅទៅសណ្ឋាគាដោយឫកពារប្រញាប់ប្រញាល់ ទើបអ៊ែលហ្ វារហ័សស្រែកហៅយ៉ាងត្រហេបត្រហប៖
«បងប្រុស!!!ខ្ញុំនៅទីនេះ...បងប្រុសជួយ...អ៊ុប» និយាយមិនទាន់ផុតផង បបូមាត់នាងត្រូវប្រុសកំណាចក្បែរខ្លួន ចាប់ថើបបំបិទអោយនិយាយលែងកើត ឯជីមីន ក៏ដើរចូលទៅផុត ព្រោះមិនបានចាប់អារម្មណ៍ថាមាននរណាហៅឡើយ។ ក្រឡេកមកមើលអ្នកឈរក្បែរឡានមួយគូនេះវិញ ខាងប្រុសគិតតែសង្រ្គប់ថើប បឺតជញ្ជក់ ព្រមទាំងខាំបបូរមាត់តូចស្តើងទាំងគ្រឺតខ្នាញ់ មាត់ដែលពូកែខាងជេរ សមតែចាប់បឺតអោយស្លេកបែបនេះ។
«ចូលឡានបានឬនៅ? ឬក៏ចង់អោយថើបបន្តទៀត?» បន្ទាប់ពីដកមាត់ចេញ គេក៏បោះសំណួរលើកចុងក្រោយទៅ ចំណែកនាងតូចស្លេកមុខស្លេកមាត់ដូចមនុស្សមានជម្ងឺ នាងអស់ជម្រើសហើយ ទើបព្រមចូលអង្គុយក្នុងឡានតាមបញ្ជាគេ ទាំងពេបមាត់ពេប.ក សម្រក់ទឹកភ្នែកចុះមកម៉ាត់ៗទាំងឈឺចិត្ត
«ខ្ពើមយើងណាស់ឬ?» ចូលអង្គុយក្បែរភ្លាម គេក្តៅក្រហាយភ្លែត ពេលក្រឡេកឃើញនាង យកដៃជូតគ្រវាសមាត់ខ្លួនឯងខ្លាំងៗ ធ្វើដូចខ្ពើមរអើមគេខ្លាំង
«ស៊ូបឺតមាត់ឆ្កែប្រសើជាង» អ៊ែលហ្វា តបទាំងយំអណ្តឺតអណ្តក ព្រមទាំងងាកសម្លក់ភ្នែកថ្មែរដាក់គេ ខឹងស្ទើរហែកសាច់គេទាំងដុំ ខណៈ អ្នកម្ខាងទៀតញញឹមចុងមាត់យ៉ាងសមចិត្ត គេស្តាប់ពាក្យដៀលពីនាងឡើងសាំទៅហើយ ទើបតបវិញងាយៗ៖
«ចូលចិត្តរសជាតិបែបមាត់ឆ្កែមែនទេ? ចាំអោយអ្នកបម្រើចិញ្ចឹមឆ្កែបានដប់ម្ភៃក្បាល ទុកគ្រាន់នាងចាប់បឺតមាត់»

??????????????????Where stories live. Discover now