«បើមានកូនពិតមែន វាជាដំណឹងល្អបំផុត» ជុងហ្គុក ញញឹមមានប្រៀប ដោយស្របសម្តី បាតដៃក៏លូកស្ទាបអង្អែលត្រគាកមូលក្បំរបស់នាងតិចៗ បញ្ឆេះអារម្មណ៍នាងអោយមួម៉ៅឡើងទ្វេដង
«វាគ្មានថ្ងៃនោះឡើយ គឺមិនអាចដាច់ខាត»
«នាងខ្លាចប៉ារបស់នាងដឹងរឿងរ៉ាវរបស់ពួកយើង?» គេនិយាយទាំងលួចអស់សំណើចក្នុងចិត្ត
«កុំយកឈ្មោះប៉ារបស់ខ្ញុំមកប្រើអោយសោះ»
«រឿងអីមិនបាន?»
«លោកស្គាល់ប៉ាខ្ញុំជានរណាទេ? ប្រយ័ត្នមាត់សម្អុយរបស់លោកផង!» នាងគិតថាគេមិនទាន់ស្គាល់ ប៉ុន្តែ ជុងហ្គុក បានដឹងមុនទៅហើយ ក្រោយពេលដែលគេបានឮនាងបានស្រែកហៅជីមីនថាបងប្រុសកាលព្រឹកមិញ!
«ស្មានថានាងជាអ្នកណា មកពីណា! តាមពិតជាកូនស្រីតាប៉ិមុខលុយ អាងអំណាចម្នាក់នោះសោះ អ្ហូ៎មិនមែនទេ គឺប៉ាប៉ាក្មេកចិត្តល្អ ហើយនៅមានបងថ្លៃសំណព្វម្នាក់ទៀត មុខឌឺ ចរិកអឿមិនចាញ់ប្អូនទេ»មិននឹកស្មានមែនទេ? គេបានស្គាល់រួចមកហើយថានាងកើតក្នុងត្រកូលណានោះ តែហេតុអីគេក្អេងក្អាងម្លេះ? ហ៊ានស្តីថា លោកប៉ានាងជាមនុស្សមុខលុយ នៅចំពោះមុខបែបនេះ ហើយនាងក៏គាំងសម្តីដូចគេញាត់ឆ្នុក ស្ពឹកមុខដូចមនុស្សត្រូវថ្នាំ ទើបគេបន្ត៖
«នៅមួយទីនេះរយៈក៏បាន មិនមានបញ្ហាអ្វីឡើយ ហើយក៏មិនចាំបាច់ខ្វល់ខ្វាយ ខ្លាចប៉ាពិបាកស្វះស្វែងរកនាងដែរ»
«និយាយស្អី? បិទមាត់ចង្រៃរបស់លោកភ្លាមទៅ»
«តែខ្ញុំថាមាត់នាងចង្រៃជាង»ថារួចគេក៏ចាប់លើកនាងអោយចុះចេញពីភ្លៅរបស់ខ្លួន ហើយដើរទៅទាញកន្សែងពោះគោមកកាន់ ព្រមទាំងដើរត្រឡប់មកឈរចំពីមុខនាង ខណៈដែលដៃទាំងគូចាប់ផ្តើមប្រឡេះឡេវអាវនៅលើយ៉ាងព្រងើយ បបូមាត់កួចញញឹមញញែម ឌឺដង ធ្វើអោយនាងតូច ក្តាប់មាត់សម្លក់គេយ៉ាងគ្រឺត មុននឹងបែរមុខគេចចេញក្នុងឫកពារស្អប់ខ្ពើម មនុស្សរោគចិត្ត មកឈរដោះអាវនៅកណ្តាលវាល គិតថាក្នុងបន្ទប់នេះមានតែគេម្នាក់មែនទេ?
«យើងចូលងូតទឹកមួយភ្លែត តែមួយភ្លែតទេ» ជុងហ្គុក ដោះឡេវអាវបណ្តើរ និយាយប្រាប់អ្នកដែលបែរទៅមើលអីផ្សេងបណ្តើរ
«...» នាងមិនតប ព្រោះខ្លួនមិនបានទៅជាប់ជាមួយគេផង ហើយមកប្រាប់ធ្វើស្អី? គ្រាន់តែងូតទឹកសោះ ចង់ងូតក៏ទៅងូតអោយបាត់ៗទៅ ជូនពរអោយលោកលង់ក្នុងអាងទឹកស្លាប់ឆាប់ៗ! នាងបានត្រឹមគិតជាហូរហែ តែមិនហ៊ានក្អក ព្រោះលបលួចសម្លឹងតាមកន្ទុយភ្នែក ឃើញថាគេដោះអាវរួចហើយ បើសិនរបូតមាត់និយាយអ្វីផ្តេសផ្តាស ច្បាស់ថាគឺមិនរួចខ្លួនឡើយ មិនស្រួលគេចាប់ផ្ញាច់នឹងសាឡុងនេះក៏ថាបាន! ចំណែក ជុងហ្គុក ដែលទើបតែដោះអាវចេញពីខ្លួនរួច លួចសើចញញឹមបែបមាក់ងាយ មនុស្សស្រីមាត់ឆៅ ក្បាលរឹង ពូថៅកាប់មិនមុត កាំបិតចាក់មិនធ្លុះ បង្ហាញឫកដូចស្អប់គេខ្លាំងដល់ថ្នាក់ខ្ពើមទាំងងាកមើល តែចុងក្រោយបែរជាលួចចោលកន្ទុយភ្នែកមើលមកគេដែរសោះ។
«បន្ទប់មិនបានចាក់សោរទេ នាងចង់ចេញក៏បាន» គេប្រាប់រួច ក៏បោះជំហ៊ានសំដៅរកបន្ទប់ទឹកបាត់ ខណៈដែល អ៊ែលហ្វា បានត្រឹមអង្គុយចងចិញ្ចើមសម្លឹងផែនខ្នងគេដោយទឹកមុខង៉ឺងឆ្ងល់! ចម្លែកម្ល៉េះ? ម្នាក់នេះម្តងខ្មោចចេញ ម្តងខ្មោចចូល ជួនល្អ ជួនអាក្រក់ ហើយងាយម្ល៉េះ? ខំជនៈចាប់បីនាងទាំងច្រងាប់ច្រងិល ថែមទាំងទ្រោមខ្លួនព្រោះតែនាងវាយដុំ ដើម្បីតែបាននាងឡើងមកដល់បន្ទប់គេ ហើយនេះគេហារឡើងមក ចង់ចេញក៏បាន? ចឹងបានន័យថាគេបើកផ្លូវអោយនាងរត់ទៅហើយទេ?
«បែបនេះមានតែរត់គេចទើបបាន កាន់តែលឿន គឺកាន់តែល្អ» នាងគិតក្នុងចិត្ត ពេលដៃកំពុងក្តាប់លា ក្តាប់លា ហាក់ឱបក្រសោបយកឱកាសដ៏ល្អនេះ រួចក៏ស្ទុះក្រោកវឹង អើត.កមើលទ្វាបន្ទប់ទឹកដែលគេទើបតែទាញបិទ ឆ្លាស់គ្នានិងក្រឡេកទៅមាត់បន្ទប់ដែលមិនបានចាក់សោរដូចគេថាមែន ដោយមិនបង្អង់យូរ រាងតូចក៏ដើរលបៗ ថ្នមៗសសៀទៅមាត់បន្ទប់ ដោយលើកដៃរុញទ្វាតិចៗខ្លាចមានសម្លេងរំខាន ទាំងខំអត់ដង្ហើមសឹងស្លាប់នៅវិនាទីចុងក្រោយដែលនាងឈានជើងផុតបន្ទប់នោះ។
«សំណាងហើយដែលគ្មានមនុស្សនៅជាន់នេះ» អ៊ែលហ្វា យកប្រអប់ដៃស្រឡូនតូចរបស់ខ្លួន មកស្ទាបទ្រូងដោយអារម្មណ៍ធូស្រាល ព្រោះបើចេញមក ជួបអង្គរក្សរបស់គេ ពួកគេច្បាស់ជាត្រូវចាប់ញាត់បន្ទប់អោយចៅហ្វាយវិញមិនខាន! គិតរួច នាងក្រមុំក៏រហ័សជម្លៀសខ្លួនចុះទៅជាន់ក្រោមជាបន្ទាន់ ជើងទាំងគូត្បាញ់ឆ្លាស់គ្នាលើកាំជណ្តើរតាមដែលអាចធ្វើទៅបាន តែអ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះ ពេលដែលនាងចុះដល់ជាន់ផ្ទាល់ដីភ្លាម ស្រាប់តែមានក្រុមអ្នកបម្រើស្រីៗបីបួននាក់ រត់ស្រមករកនាង ដូចស្រមោចដឹងក្លិនស្ករយ៉ាងអញ្ចឹង! អ្នកខ្លះកាន់កន្សែង ខ្លះកាន់កន្រ្តកដែលពោរពេញដោយត្របកផ្កាសាគូរ៉ា ប្រៀបដូចជាកំពុងត្រៀមរៀបចំអោយនរណាម្នាក់!
«ពួកនាង?»
«អ្នកនាងមកតាមពួកខ្ញុំមក»
អ៊ែលហ្វា និយាយបានពីរម៉ាត់គត់ រំពេចនោះនាងបម្រើម្នាក់ក៏កាត់សម្តី ថែមទាំងចាប់អូសដៃនាងទៅដោយមិនក្រែងរអាចិត្តម្ចាស់ ធ្វើអោយរាងតូចមិនអាចប្រកែក បានត្រឹមបណ្តោយខ្លួនដើរតាមពួកនាងៗទាំងនោះ តែក៏ចម្លែក គឺថានាងតូចត្រូវបានអ្នកបម្រើអូសដៃឡើងជាន់ខាងលើវិញ តែក៏បង្ហួសបន្ទប់របស់ ជុងហ្គុក រួចឡើងតាមជណ្តើរមួយតង់ទៀត ដើម្បីទៅកាន់ជាន់ទីបី រហូតទៅដល់កន្លែងដែលពួកនាងមានបំណងនាំទៅ ទីនោះគឺជាបន្ទប់មួយច្រក ដែលធំទូលាយ ចូលដល់ខាងក្នុង មានអាងទឹករាងមូល ធំមួយ ទល់មុខផ្ទៃជញ្ជាំងកញ្ចក់ ដែលអាចមើលធ្លុះដល់ទេសភាពខាងក្រៅ មើលទៅគួរអោយចង់ងូតណាស់។
«នាំខ្ញុំមកទីនេះធ្វើអី?» អ៊ែលហ្វា ធុញទ្រាន់ជាមួយពួកអ្នកបម្រើនេះជាខ្លាំង ដែលចេញមុខមកបង្អាក់ដំណើរនាង ថែមទាំងព្រហើនអូសនាងឡើងមក ទាំងនាងក៏មិនទាន់បានឃើញទិដ្ឋភាព នឹងភាពអស្ចារ្យនៃអាងទឹកនោះឡើយ ព្រោះពុំទាន់ចូលទៅងូត!
«អ្នកនាងនេះជាកន្សែង ឆាប់ផ្លាល់ឈុតចេញទៅ ពួកខ្ញុំនិងបម្រើអ្នកនាងអោយល្អបំផុត» នាងបម្រើហាក់យកចិត្តយកថ្លើមណាស់ ព្រមទាំងហុចកន្សែងទៅអោយ តែនាងតូចនៅមិនព្រមទទួលយក នាងពិតជាចង់រត់គេចណាស់ តែមិនអាច ព្រោពួកនាងបានកាន់ដៃជំរិតទុកទៅហើយ ទើបធ្វើជាយកលេសទទួលកន្សែងពីដៃអ្នកបម្រើមកកាន់ ហើយប្រាប់!
«មិនអីទេ ខ្ញុំអាចងូតខ្លួនឯងបានហើយ ពួកនាងចេញទៅក្រៅអោយអស់ទៅ» រាងតូចស្រដីឡើងដោយបណ្តេញពួកនាងអោយចេញ ស្រាប់តែអ្នកបម្រើតមមកវិញព្រមគ្នា៖
«ខ្ញុំគ្រាន់តែធ្វើតាមតួនាទីប៉ុណ្ណោះ សូមមេត្តា!!!» ចម្លើយនេះ ធ្វើអោយអ៊ែលហ្វា សើចទាំងហួសចិត្ត៖
«បើពួកនាងមិនចេញ ចង់អោយខ្ញុំស្រាតផ្លាស់អោយននោលគគនៅមុខពួកនាងមែនទេ?» ចំជាឆ្កួត សសៃប្រសាទដំណាក់កាលចុងក្រោយមែនហើយ ទាំងចៅហ្វាយ ទាំងអ្នកបម្រើ សុទ្ធតែរោគចិត្ត!
«បើអ្នកនាងខ្មាស់ ចឹងពួកយើងនាំគ្នាឈរបែរខ្នងបាន» នាងបម្រើម្នាក់បោះសម្តីឡើង បន្ទាប់មកពួកនាងក៏សុខចិត្តបែរខ្នងពិតមែន ធ្វើអោយអ៊ែលហ្វា ឈរសម្លឹងកាយវិការពួកនាងទាំងហត់ចិត្ត តែនាងក៏ខ្ជិលប្រកែក ព្រោះណាមួយ មិនទាន់បានងូតទឹកតាំងពីយប់ ក្រោយពីបានប្រឡូកប្រឡាក់ខ្លួនប្រាណជាមួយប្រុសសម្អុយនោះ គិតចង់ងូតទឹកជម្រះភាពចង្រៃអុតត្បាតចេញពីខ្លួនម្តង ទើបព្រមផ្លាស់ មិនយូរប៉ុន្មាន នាងក៏ស្ថិតក្នុងរូបភាព ចោមពុងត្រឹមទ្រូង ហើយអ្នកបម្រើក៏លួចញញឹមញញែម ពេលឃើញនាងចុះចូលទៅក្នុងអាងទឹក ទើបនាងដែលកាន់កន្ត្រកស្រទាប់ផ្កា ប្រញាប់យកទៅចាក់ចូលអាង តែភ្លាមក៏ត្រូវបង្អាក់៖
«កុំដាក់ច្រើនពេក ព្រោះខ្ញុំមិនសូវចូលចិត្តផ្កានេះប៉ុន្មានទេ»
«ចាស៎អ្នកនាង សុំទោសផង»
«មិនអីទេ! តែថា ពួកនាងចង់ធ្វើអី ក៏ធ្វើអោយឆាប់មក»
«ចាសអ្នកនាង» គ្រាន់តែឮបែបនេះភ្លាម ពួកនាងក៏នាំគ្នាចូលទៅឈរជិតអាង រួចចាប់ផ្តើមដុះអង្អែលសាច់ស្អែកដែលទន់រលោងរបស់នាងតូចថ្នមៗ ម្រាមដៃស្ទាបថើរ មិនហ៊ានសង្កត់ខ្លាំង ធ្វើអោយ អ៊ែលហ្វា ហាក់ផ្លាស់ប្តូរអារម្មណ៍ទៅជាធូរស្រាល នឹងស្រស់ស្រាយភ្លាម ជាមួយនឹងសីតុណ្ហភាពទឹកក្នុងអាងដែលក្តៅឌណ្ហៗល្មម នាងដាក់ដៃទាំងពីរគងគ្នាលើគែមអាង សម្លឹងមើលទៅទេសភាពតាមជញ្ជាំងកញ្ចក់ ដោយទឹកមុខរីករាយនឹងមានក្តីសុខមួយគ្រាហ៍នោះដែរ ដោយឃើញដូច្នោះ នាងបម្រើក៏បបួលនិយាយ៖
«មើលទៅអ្នកនាងអារម្មណ៍វិញហើយ»
«មិនល្អប៉ុន្មានទេ» នាងស្រាប់តែមុខស្អុយ ហើយនិយាយគំហកឡើងមួយរំពេច! អារម្មណ៍ល្អអី កំពុងតែធុញ ចង់រត់ចេញសឹងស្លាប់ មិនដឹងជាពេលណាបានងូតហើយទេ
«ពួកនាងបម្រើអ្នកនាងអោយបានល្អណា យើងទៅត្រៀមឈុតសិន» នាងបម្រើដែលរញើសជាងគេ និយាយប្រាប់ មុននឹងដើរចេញទៅវឹង តែមិនមែនទៅត្រៀមឈុត តែក៏ចុះសំដៅមកជាន់ទីពីរ ជួនពេលដែលជុងហ្គុកដើរចេញពីបន្ទប់របស់គេល្មម ហើយគេកំពុងស្ថិតក្នុងឈុតអាវឃ្លុំនៅឡើយ!
«អ្នកនាងតូចម្នាក់នោះ កំពុងងូតទឹកក្នុងអាង នៅជាន់ខាងលើ អ្នកប្រុស» អ្នកបម្រើមហាសែនយល់ចិត្ត តាមបម្រើមកច្រើនខែហើយ រឿងអីដែលមិនដឹងចិត្តម្ចាស់នោះ ថែមទាំងដឹងច្បាស់ទៀតផង ទើបនាងឱនគំនាបប្រាប់ ធ្វើអោយ ជុងហ្គុក ញញឹមចុងមាត់ ព្រោះដឹងមុនរួចហើយថានាងមិនអាចរត់ទៅណាផុតពីផ្ទះនេះឡើយ!
ត្រឡប់មកមើលស្រីច្រម៉ក់ដែលសម្ងំអោយអ្នកបម្រើងូតទឹកអោយក្នុងអាងឯណេះវិញ ត្រូវពួកនាងៗនាំនិយាយពីនេះពីនោះ រហូតធ្វើអោយនាងភ្លេចខ្លួន ស្លុងទៅតាម ថែមទាំងសើចកក្អឹក រំពេចនោះ ជុងហ្គុកក៏ស្រាប់តែបង្ហាញវត្តមាន ធ្វើអោយអ្នកបម្រើស្ងាត់មាត់ជ្រាប មិននិយាយអ្វីបន្ត៖
«ហេតុអីពួកនាងឈប់និយាយអញ្ចឹង?ធុញហើយឬ?» អ៊ែលហ្វា ជ្រួញចិញ្ចើមសួរទាំងឆ្ងល់ តែមិនបានងាកមើលក្រោយ ទើបមិនដឹងថាជុងហ្គុកគេឈរជិតអាងនោះដែរ៖
«មិនបានធុញទេអ្នកនាង និយាយបន្តទៀតចុះ» អ្នកបម្រើដែលកំពុងនិយាយ ត្រូវបាន ជុងហ្គុក សម្លឹងមុខក្នុងន័យបញ្ជាអោយនិយាយត ស្របពេលលើកដៃបក់ជាសញ្ញាអោយពួកនាងចេញក្រៅទាំងអស់ មិនទុកសូម្បីម្នាក់ ហើយពេលនេះ ក៏នៅសល់តែស្រីតូចច្រឡឹងដែលសម្ងំត្រាំខ្លួនក្នុងទឹកទាំងមិនដឹងខ្យល់អី ក្រោមការលបសម្លឹងពីអ្នកខាងក្រោយ ដែលញញឹមពេញចិត្ត៖
«មិនអីទេ អញ្ចឹងនាងបន្តដុះខ្នងអោយខ្ញុំទៀតមក» អ៊ែលហ្វា និយាយតែម្នាក់ឯង ដែលបំណងប្រាប់អ្នកបម្រើទេ តែមាននរណានៅបម្រើទៀត មានតែកំលោះសង្ហាដែរឈរកំពុងស្រាវខ្សែអាវឃ្លុំចេញបង្ហាញសាច់ដុំកង់ៗ គេក៏ចុះចូលទៅក្នុងអាងទាំងគ្មានមាត់មួយម៉ាត់ ធ្វើអោយនាងមានអារម្មណ៍ចម្លែកក្នុងចិត្តតែមិនទាន់មាត់ ព្រោះគិតថាជាមនុស្សស្រីដូចគ្នា មិនអីនោះទេ!
«ត្រូវស្រាយកន្សែងចេញដែរមែនទេ?» អ៊ែលហ្វា សួរឡើងភ្លាម ពេលដឹងដល់ដៃម្ខាងដែលកំពុងលូកទៅទាញឆ្នុកកន្សែងនៅនិងទ្រូងរបស់នាងយឺតៗ រីឯ អ្នកខាងក្រោយលួចញញឹម ហើយចាប់ផ្តើមឱនមុខជ្រុបខ្ទង់ច្រមុះសើសាច់ខ្នងក្រអូបឈ្ងុយឈ្ងប់របស់នាង ព្រមដោយប្រយោគ៖
«ងូតទឹកស្រាតអាចជួយអោយសម្រស់កាន់តែផូរផង់នឹងក្មេងជាងវ័យ ថែមទាំងឆាប់បានប្តីទៀតផង ដឹងដែរទេអ្នកនាង»

YOU ARE READING
??????????????????
Romance???????????????????????? ???????????????????????????????????????????