抖阴社区

?????

2.1K 110 3
                                    

គេច្បិចចង្កានាង រួចបង្វែរផ្ទៃមុខច្រឡឹងដែលព្យាយាមគេ អោយសម្លឹងក្រសែភ្នែកឃៅរបស់គេចំ ភ្លាមៗ បបូរមាត់តូចច្រមិចត្រូវបានខ្ជឹបបំបិទយ៉ាងរហ័ស ខណៈភ្នែកទាំងគូបើកធំសម្លក់ថ្មែ ទៅរកគេ ទាំងគួរក្បាលគិតរឿងជាច្រើនដែលបានត្រឹមគិតតែមិនហ៊ានបញ្ចេញអោយដឹង៖
"មើលមុខខ្ញុំធ្វើស្អី? ឆាប់ដកដៃដ៏គំរករបស់លោកចេញទៅ មិនដូចច្នោះខ្ញុំនឹងទះកំផ្លៀងលោក ទះទាល់តែវិលក្បាលបែរក្រោយ មនុស្សឆ្កួត ឆ្កួតខ្លាំងបំផុត...តើខួរក្បាលលោកកំពុងមានបញ្ហាមែនទេ ទើបបានជាគិតចេញតែរឿងស្មោគគ្រោកចឹង?" អ៊ែលហ្វា រសិបបបូរមាត់តិចៗ ហាក់កំពុងព្យាយាមស្រែកជេរ តែមិនកើតទេ មើលទៅគេធ្វើមុខមាំ នឹងកាចជាងមុនទៅទៀត ចំណែក ជុងហ្គុក មិនបាននៅស្ងៀម បន្ទាប់ក៏ទម្លាក់មាត់ថើបបបូមាត់នាងពិតមែន បានតែបន្តិច ក៏ត្រូវដៃតូចច្រានមុខចេញ ហើយបើកភ្នែកសម្លក់មុខឌឺៗរបស់គេ មិនត្រឹមតែមុខក្រាស់ ថែមទាំងចង់ស្តីថាបែបណាក៏ស្រេចតែគេ មិនមានអារម្មណ៍ថាខុសពាក្យ ឆ្គងសម្តីបែបណាសោះ គួរអោយខឹងមែន!
«ទុកមាត់និយាយតវ៉ាជាមួយលោកប៉ាខ្ញុំទៅ ប្រសើរជាង»នាងចាប់គ្រវាសដៃគេចេញពីការចាប់ចង្ការបស់ខ្លួន នាំអោយ ជុងហ្គុក ត្រូវរុញអណ្តាតទល់ថ្ពាល់ទប់អារម្មណ៍ដែលបម្រុងនឹងកញ្រ្ជោលឡើងមក អោយសាបរលាបមួយគ្រាសិន ហើយរហ័សបើកទ្វាឡានអោយនាងចេញយ៉ាងងាយ ដោយមិនបានជំរិតចាប់ ឬរារាំងនាងទៀតដែរ។ កាលបើគេបើដៃអោយដូច្នោះ អ៊ែលហ្វា ក៏ចុះចេញពីឡានដោយឬកពារប្រញាប់ប្រញាល់ រួចរត់ចូលទៅក្នុងសណ្ឋាគារបស់បងប្រុសនាងយ៉ាងលឿន រត់បណ្តើរក៏យកដៃមករឺតទ្រូងខាងឆ្វេងបែបធូរស្រាលចិត្ត បានចេញផុតពីឡានរបស់គេ ប្រៀបដូចជាមនុស្សដែលត្រូវរំដោះចេញពីគុកអញ្ចឹង ព្រោះនាងក៏បានសេរីភាពមកវិញហើយ មិនចាំបាច់ទទួលរងការបង្ខិតបង្ខំពីនរណា។ ទម្រាំនាងឡើងទៅដល់ជាន់លើនៃ អូហ្វីស ផ្ទាល់ខ្លួនរបស់ ជីមីន នាងក្រមុំត្រូវឆ្លងកាត់ក្រសែភ្នែករាប់សិបគូរបស់បុគ្គលិក ដែលពួកគេមានការភ្ញាក់ផ្អើលនូវវត្តមានរបស់នាង ហើយពួកគេថែមទាំងខ្សិបខ្សួលគ្នា ពីនេះពីនោះមិនឈប់ ព្រោះតែប៉ុន្មានថ្ងៃមុន ឃើញមនុស្សប្រុសអូសដៃនាងចេញទៅ ហើយថ្ងៃនេះនាងត្រឡប់មកវិញជាមួយនឹងឬកពារប្លែកៗ ពេលនេះសមីខ្លួននាងសឹងតែជ្រែកខ្លួនចូលក្នុងជញ្ជាំងអោយបាត់ បានត្រឹមខាំបបូរមាត់ទប់ស្មារតី ក្តាប់ដៃដើរចូលក្នុងជណ្តើរយន្តប្រអប់យ៉ាងស្លន់ស្លោ។
មិនប៉ុន្មានវិនាទីក្រោយមក នាងក៏ត្រូវបាននាំមកដល់ ទ្វាជណ្តើរយន្តប្រអប់ក៏ចាប់ផ្តើមបើកយឺតៗ ស្របពេលនាងតូចឈរចំហរមាត់ធ្លុង នូវវត្តមានរបស់ ជីមីន ដែលជាបងប្រុសរបស់ខ្លួន៖
«បងប្រុស...បង...»
«បងមានរឿងចង់អោយឯងបកស្រាយអោយច្បាស់»នាងរកពាក្យបកស្រាយមិនទាន់ ជីមីន ស្រាប់តែកញ្ឆក់ដៃប្អូន អូសចូលបន្ទប់ ហាក់ដូចជាមានការសំខាន់ខ្លាំង។ ជីមីន អូសដៃប្អូនទៅឈរចំពីមុខកុំព្យូទ័រដែលនៅលើតុ ហើយក៏កំពុងតែបង្ហាញវីដែអូមួយ៖
«លុបទៅ ឆាប់លុបវាចេញទៅបងប្រុស កំមិនចង់ឃើញទេ» គ្រាន់តែនាងក្រឡេកឃើញភ្លាម ក៏ស្លន់ស្លោទៅអង្រួនដៃ ជីមីន អង្វរ.កទាំងដែលជីមីនកំពុងក្តៅខួរក្បាលស្ទើផ្ទុះបែកចេញមក គ្រប់ពេលគេមើលវីដេអូនោះ គឺរូបភាពប្អូនស្រីរបស់ខ្លួន កំពុងឈរឱបក្រសោបដេញថើបមនុស្សប្រុស ដែលបានរកឃើញក្នុងកាមេរ៉ាសុវត្ថិភាព គួរអោយអាម៉ាស់ជាទីបំផុត តែគេក៏មិនទាន់អាលសន្និដ្ឋាន ឬទម្លាក់កំហុសអោយ អ៊ែលហ្វា ទាំងស្រុងឡើយ ទាល់តែរងចាំស្តាប់ការបកស្រាយពីសមីខ្លួនផ្ទាល់សិន ព្រោះអ្វីៗកើតឡើង សុទ្ធតែមានហេតុផល។
«មិនអីទេ បងនឹងលុបវាឥឡូវនេះ»
«ចុះលោកប៉ា? គាត់មានដឹងរឿងនេះទេ?»មិនហ៊ានស្រម៉ៃទាល់តែសោះហើយ បើសិនជាប៉ាបានឃើញវិញនោះ នាងមិនដឹងថារកពាក្យអ្វីទៅពន្យល់បានទេ ព្រោះរូបភាពនោះ គឺនាងបានទៅចាប់មនុស្សប្រុសពិតមែន ដូច្នេះហើយ នាងក៏ចាប់ផ្តើមភ័យស្លន់ រហូតស្លេកមុខស្លេកមាត់អស់
«កុំគិតច្រើនអី បងនឹងជួយលាក់រឿងនេះ មិនអោយប៉ាដឹងទេ តែអីដែលសំខាន់ ឯងគ្រាន់តែប្រាប់បងមកថារឿងនោះកើតឡើងបានយ៉ាងម៉េច?»ដោយឃើញប្អូនតក់ស្លុត ទើបគេរហ័សទាញប្អូនមកឱបលួងលោម និងឆ្លៀតសួរដោយពាក្យសម្តីរាបស្មើ មិនសម្លុតឬដាក់សម្ពាធនាងខ្លាំងពេកឡើយ។
«គឺ ហ៉ឹកៗ...ពេលនោះខ្ញុំត្រូវគេដាក់ថ្នាំ» រាងតូចឆ្លើយប្រាប់ទាំងយំតូចចិត្ត
«ដាក់ថ្នាំ? អាម្នាក់ដែលអូនថើបនៅមុខបន្ទប់មែនទេ ជាអ្នកដាក់?» ជីមីន ខាំមាត់សួរដេញដោលទាំងក្តៅចិត្ត បើសិននោះជាការពិត គេនឹងមិនលើកលែងអោយដាច់ខាត ព្រោះគេចំណាំមុខបានច្បាស់ណាស់។
«អត់ទេបងប្រុស ខ្ញុំក៏មិនដឹងថានរណាអ្នកដាក់ដែរ ព្រោះពេលចេញពីពិធីជប់លៀង ស្រាប់តែវង្វេងស្មារតីអស់» អ៊ែលហ្វា បានគ្រវីក្បាលប្រកែកតាមការពិត ខណៈដែលប្រឹងយកដៃជូតទឹកភ្នែកហើយងើបសម្លឹងមុខបងប្រុសចំៗ ចំណែក ជីមីន ក៏បានត្រឹមជ្រួញចិញ្ចើមង៉ឺងឆ្ងល់ ពេលឮនាងឆ្លើយមកដូច្នោះ ហើយគេក៏សួរបន្តទៀត៖
«ចុះកាលពីយប់ មានរឿងអីកើតឡើង គេមានធ្វើបាបឯងត្រង់ណាខ្លះទេ?ប្រាប់បងតាមត្រង់មក»
«អត់...អត់នោះទេ គេមិនបានធ្វើអីទាំងអស់» ពីដំបូងឡើយ គិតថានឹងរៀបរាប់រឿងទាំងអស់ប្រាប់ប៉ានិងបងប្រុសអោយបានដឹង តែពេលមកដល់ នាងបាត់បងភាពក្លាហាននិយាយប្រាប់ទៅហើយ មិនដឹងជាក្នុងខ្លួនកើតអីអោយប្រាកដ មានអាម្មណ៍ថាខ្លួនឯងមិនហ៊ានប្រឈមមុខជាមួយពួកគាត់ បានតែឈរគ្រវីក្បាលតតាត់ ពោលពាក្យមិនពិតប្រាប់ទៅបងប្រុស។
«បើអញ្ចឹងល្អហើយ តែថាឯងបាត់ខ្លួនទៅដល់ណា? ដឹងទេថាលោកប៉ាកំពុងខឹង រឿងដែលឯងបដិសេដការណាត់ជួបជាមួយ កាងវ៉ុន» ជីមីន ក៏មិនបានចាប់អារម្មណ៍ពីទឹកមុខមានពិរុទ្ធរបស់ប្អូន ហើយអ៊ែលហ្វា ក៏ធ្វើភ្នែកព្រិចៗ ព្យាយាមគេចមុខពីការសម្លឹងរបស់បងប្រុស បែបធ្វើខ្លួនមិនត្រូវនឹងបរិយាកាសនេះទាល់តែសោះ
«ឮបងសួរទេ ថាឯងទៅណា?» ជីមីន សង្កត់សម្លេងនៅចុងប្រយោគបន្តិច កាលបើឃើញនាងតូចធ្វើឬកពារអេះអុញ ស្រាប់តែភ្លាមៗពេលដែលគេសួរចប់ ក៏លេចចេញនូវវត្តមានរបស់ ជុងហ្គុក ឈរជ្រែកហោប៉ៅខោ បោះជំហ៊ានសំដៅមកពួកទាំងពីរ ក្រោមទឹកមុខញញឹមរីករាយរាក់ទាក់យ៉ាងចម្លែក ដោយសារតែមុននេះ ជីមីន មិនបានបិទទ្វាបន្ទប់ ទើបគ្រប់យ៉ាង ជុងហ្គុក បានស្តាប់ឮទាំងអស់ ព្រមទាំងដើរទៅជិតជាមួយភាពជឿជាក់ ទាំងហ៊ានអាកាត់ឆ្លើយជំនួសនាងទៀតផង៖
«យប់មិញខ្ញុំបាននាំនាងទៅគេងនៅផ្ទះរបស់ខ្ញុំ» រាងក្រាស់ញាក់ចិញ្ចើមដាក់ ជីមីន យ៉ាងទំនើង ធ្វើអោយអ្នកដែលត្រូវគេឆ្លើយឌឺដង ច្រឡោតស្ទុះស្លេវទៅរកភ្លាម ព្រមទាំងក្តាប់ដៃបំណងដាល់មាត់គេអោយបែក តែក៏ត្រូវរាងតូចរហ័សចូលខ្លួនទៅរារាំង ហើយរុញខ្លួន ជីមីន អោយឃ្លាតទៅឆ្ងាយបន្តិច
«បងប្រុសកុំអី» ដោយឮប្អូនស្រីលួងលោម អ្នកជាបងប្រុសក៏ទម្លាក់ដៃដែលក្តាប់នោះចុះវិញ ប៉ុន្តែភ្នែកនៅសម្លក់មុខ ជុងហ្គុក នៅឡើយ ខណៈជុងហ្គុក ញញឹមចុងមាត់ ក្រោយពីបានឃើញរាងតូចចេញមកការពារ៖
«គ្រាន់តែនាំទៅគេង តើទាស់ខុសត្រង់ណា?»គេសួរឌឺដង ព្រោះដឹងថាកម្សួលភាពក្តៅក្នុងទ្រូង ជីមីនមិនទាន់បាត់
«បានហើយ លោកឆាប់ចេញទៅវិញទៅ?» ដោយទ្រាំមិនបាន នាងតូចក៏ស្រែកដេញប្រុសកំលោះទាំងខឹងញ័រមាត់ នាងកំពុងលាក់ពីរឿងនោះ តែគេស្រាប់តែចូលមកនិយាយបែបចង់គាស់កកាយទៅវិញ នៅមុខក្រាស់ ចចេស មិនព្រមចេញទៀត អ៊ែលហ្វា ក៏ច្រានទ្រូងគេខ្លាំងៗ រំពេចនោះ រាងកាយរបស់នាងបែជាត្រូវធ្លាក់ចូលក្នុងរង្វង់ដៃគេយ៉ាងជាប់ណែន នៅចំពោះមុខបងប្រុសរបស់នាងទៅវិញ ទង្វើរនេះ ធ្វើអោយ ជីមីន កើតចិត្តសង្ស័យភ្លាម៖
«កុំប្រាប់ណាថាអូនបានទៅធ្វើស្អីៗជាមួយវា?!!!»ជីមីន
«ស្អីៗ? លោកយល់ច្រឡំហើយ ខ្ញុំគ្រាន់តែជួយបន្សាបថ្នាំអោយនាងប៉ុណ្ណោះ»ជុងហ្គុក
«ពិតមែនហើយបងប្រុស ពួកយើងមិនមានអីលើសពីនេះទេ»រាងតូចបន្ថែម ដែលធ្វើអោយជុងហ្គុក ចងចិញ្ចើមឱនសម្លឹងមុខនាងរួចសួរខ្សឹបៗក្បែរត្រចៀក នាំអោយនាងតូច ក្តៅស្លឹកត្រចៀកងំ៖
«ហេតុអីថាមិនលើស?»
«ហ៊ានតែនិយាយអីផ្តេសផ្តាស់ ខ្ញុំនឹងកាត់អណ្តាតលោកចោលភ្លាម» អ៊ែលហ្វា បង្វែរមកឆ្លើយបែបខ្សឹបៗដូចគ្នា ទុកអោយជីមីនឈរច្រត់ចង្កេះឆ្ងល់ ព្រោះមិនដឹងពួកគេខ្សឹបគ្នាពីរឿងអី ទើបរហ័សកាត់សម្តី៖
«ហ្វា មកឈរត្រង់នេះវិញភ្លាម»
«ចាស៎» នាងងក់ក្បាលយល់ព្រមភ្លាម ព្រមទាំងខំរើបម្រាស់ចេញពីរវង្វង់ដៃ ជុងហ្គុក ប៉ុន្តែមិនបានផលសោះ មិនដឹងគេគេយកកាវស្អិតមកបិទឬយ៉ាងណា!
«ហួងហែងប្អូនខ្លាំងម៉្លេះ?នាងធំហើយ គួរតែដោះលែងអោយនាងមានសេរីភាពខ្លះទៅ» គេនិយាយបញ្ឈឺចិត្ត ជីមីន ទាំងការពិតខ្លួនគេទៅវិញទេដែលបានដោះលែងនាង
«បើឯងមានប្អូនស្រី ឯងនឹងយល់អារម្មណ៍មួយនេះ» ថាចប់ ជីមីន ក៏ចូលទៅកញ្ឆក់ដណ្តើមប្អូនចេញពីដៃយ៉ាងដាច់ខាត បន្ទាប់ក៏អោយប្អូនឈរពីក្រោយខ្នង ហើយគេជាអ្នកប្រឈមមុខជាមួយ ជុងហ្គុក ផ្ទាល់។
«ខ្ញុំក៏មានប្អូនស្រី ហើយក៏បានមើលថែនាងយ៉ាងល្អ មិនបណ្តោយអោយប្អូនត្រូវគេដាក់ថ្នាំ តែផ្តាស់នោះទេ»
«ទីនេះមិនមែនជាកន្លែងសម្រាប់អួត! ទ្វាចំហស្រាប់ហើយ ចេញទៅប្រភពរបស់លោកវិញចុះ» ជីមីន ញញឹមឌឺដាក់ តែជុងហ្គុកហាក់មិនខ្វល់ ក្រោយមកក៏លើកនាឡិកាតម្លៃថ្លៃដែលខ្លួនកំពុងពាក់មកមើលម៉ោង រួចក៏និយាយទៅកាន់រាងតូចដែលឈរលឹបលនៅក្រោយខ្នងជីមីន៖
«៥នាទីទៀត ខ្ញុំចាំនាងក្នុងឡាន» ប្រយោគនេះ ធ្វើអោយនាងភ្ញាក់ព្រើតភ្លាមៗ
«អ្នកណាថាខ្ញុំចង់ទៅជាមួយលោក?»
«នាងមើលទៅ តើនេះជាស្អី?»ជុងហ្គុក ទាញទូរស័ព្ទមកបើកបង្ហាញសកម្មភាពក្នុងកាមេរ៉ា គេក៏មានវានៅក្នុងដៃមុនដែលជីមីនបានឃើញទៅទៀត
«ចង់មិនចង់ នាងគិតមើលខ្លួនឯងទៅ»និយាយចប់គេ ក៏បែមុខសើចញញឹមឌឺដាក់ ជីមីន លើកចុងក្រោយ មុននឹងចាកចេញ ស្រាប់តែមានសម្លេងមួយបង្អាក់ដំណើរគេអោយឈរស្កុបត្រង់នោះ៖
«ប្រាប់មក ថាឯងចង់បានស្អី?» មិនដឹងថាគេមានបំណងអីតទៅមុខទៀត ព្រោះមើលទៅជុងហ្គុក ហាក់ដូចជាចង់បង្ករឿងច្បាស់ណាស់ ប៉ុន្តែយ៉ាងណា ជីមីន ក៏មិនទុកអោយគេដើរចេញទទេៗ ហើយបង្ករឿងតាមក្រោយដែរ ហើយ ជុងហ្គុក ក៏សុខចិត្តបង្វែរខ្លួនមកឆ្លើយតបនឹងសំណួរគេយ៉ាងងាយ៖
«ចង់បាននាង»ស្របសម្តី គេក្រលៀសកែវភ្នែកសម្លឹងទៅ អ៊ែលហ្វា ជាមួយនឹងស្នាមញញឹមក្នុងនាមជាអ្នកឈ្នះយ៉ាងប្រាកដ។

??????????????????Where stories live. Discover now