抖阴社区

?????

2.6K 121 11
                                    


អ៊ែលហ្វា ទន្រ្ទាំជើងនឹងដីផាំងៗទាំងមិនសុខចិត្ត តើគេកើតជម្ងឺសសៃប្រសាទមែនទេ? ខួរក្បាលគេផលិតចេញពីស្អី បានជាគិតឃើញតែរឿងនឹងអញ្ចឹង?
«ស្រែកទៅ ស្រែកដល់ស្លាប់ទៀតក៏គ្មាននរណាមកអំពល់ទុកឈឺក្បាលព្រោះនាងដែរ ឆាប់ចូលក្នុងផ្ទះវិញ ហើយស្លៀកពាក់អោយស្អាតបាតសិន ចាំយើងជាអ្នកជូននាងត្រឡប់ទៅវិញអោយសមបំណង» និយាយចុះឡើងៗ គេមិនភ្លេចសោះរឿងដេញនាងអោយទៅស្លៀកពាក់! ស្លាប់ហើយ បើនាងចេញទៅទាំងដែលខ្លួននាងមានត្រឹមកន្សែងចោមពុង ខើចលើខើចក្រោម គិចចង់ដើរឡេងឡង់ ម៉ង់ៗម្នាក់? ចុះបើមានក្រុមមនុស្សរោគចិត្ត មកចាប់យកទៅរំលោភបាត់ តើគិតយ៉ាងមិច ពុទ្ធោអើយ ទោះគេរោគចិត្តបន្តិចមែន តែក៏គិតមិនឃើញពីទង្វើរអាពួកល្ងិតល្ងង់ចោលម្សៀតអស់នោះដែរ។
នាងក្រមុំដកដង្ហើមធំ ព្រួសចោលមួយដង្ហើមដោយភាពនឿយហត់ ហត់ទាំងកាយ ហត់ទាំងចិត្ត បន្ទាប់ពីបានឮសម្តីគេនិយាយផ្ទាល់មាត់ ថានឹងជូននាងត្រឡប់ទៅវិញ ខណៈដែលកែវភ្នែកកំណាចទាំងគូរ សម្លឹងសម្លក់ដាក់នាងសឹងជ្រុះដល់ដី ធ្វើអោយនាងតូចហាក់ខ្លាចញញើត រហ័សឱនងុបមុខចុះដោយអារម្មណ៍ភ័យខ្លាច ព្រមទាំងបោះជំហ៊ានដើរតាមការអូសទាញរបស់គេ ទាំងច្រងាប់ច្រងិល
«ដើរយឺតៗមើល៍» រាងតូចដាស់តឿន ស្របពេលខាំមាត់សម្លក់ខ្នងគេទាំងមុខក្រញ៉ូវ ឯជើងតូចៗទាំងគូ ជំពិនជំពប់ម្តងម្កាល កាលបើកម្លាំងគេអូសកាន់តែខ្លាំង ហើយឈានជើងលឿនៗទាំងមិនខ្វល់ ធ្វើមិនដឹងមិនឮ មើលឫកពារដូចជាប្រញាប់ប្រញាល់ខ្លាំងណាស់ចឹង ប៉ុន្តែធាតុពិត គឺគេមិនចង់អោយនាងបង្ហាញសាច់អោយនរណាឃើញច្រើនជាង ជាពិសេសគឺពួកជំនិតប្រុសៗរបស់គេផ្ទាល់។
ពេលទៅដល់មុខបន្ទប់ ជុងហ្គុក ប្រើដៃរុញរាងតូចតែមួយ អោយចូលទៅ ធ្វើអោយនាងស្ទើរតែដួលផ្ងាក្រោយ តែសំណាងចេះទប់ទ្វាទាន់
«អា...ៗៗ ហឺយ...» អ៊ែលហ្វា លើកដៃចង្អុលខ្នងប្រុសកំលោះដែលទើបតែបែរខ្នងដើរចេញទៅយ៉ាងហី ចង់តែជេរ ជេរៗៗអោយណាណី តែអណ្តាតនេះវាមិនព្រមគ្រលាស់ទាល់តែសោះ សុខចិត្តគ្រឺតក្រាញពីក្រោយខ្នង ព្រោះដឹងថាពាក្យជេរ មិនអាចជួយអ្វីនាងបានក្រៅពីត្រូវគេចាប់ញ៊ាំញី ណាមួយខ្លាចគេផ្លាស់ចិត្តភ្លាម ចឹងក៏សុខចិត្តសង្រួមអារម្មណ៍ទុកមួយឡែកសិន ហើយចូលទៅអង្គុយក្នុងបន្ទប់គេ ដោយដកដង្ហើមវែងៗ។
មិនប៉ុន្មាននាទី ក៏លេចនូវវត្តមាននាងបម្រើម្នាក់ ដែល ជុងហ្គុក បានបញ្ជារអោយយកសម្លៀកបំពាក់មកអោយ។

??????????????????Where stories live. Discover now