«...»អ៊ែលហ្វា ងាកមុខគេចេញយ៉ាងរហ័ស ព្រោះមិនចង់ជ្រលក់មាត់ជាមនុស្សហើយប្រឹងបង្ខិតខ្លួនផ្អែកទ្វាឡាន ដើម្បីកុំអោយខ្លួនទៅប៉ះពាល់មនុស្សគំរកដូចជាគេ។
អង្គរក្សបើកឡានយ៉ាងលឿនស្លូ សំដៅទៅភូមិគ្រឹះរបស់ចៅហ្វាយផ្ទាល់ ពេលកំពុងបត់ឡានចូលតាមច្រកខាងមុខ អ៊ែលហ្វា ចាប់ផ្តើមឆ្លេឆ្លាដូចមាន់រកពង ក្នុងចិត្តអន្ទះសាជាខ្លាំង ពេលដែលដឹងថាជុងហ្គុកនាំមកទីនេះ តាមស្មានមិនខុស ច្បាស់ជាចង់ជំរិតនាងអោយនៅជាមួយគេមិនខានទេ។
«ចុះមក!!!» ពេលឡានចតភ្លាម រាងក្រាស់ឈានចុះជាប្រញាប់ ដោយមិនភ្លេចលូកដៃទៅកញ្ឆក់កដៃនាងតូចអោយចេញមក ព្រមជាមួយនឹងសម្តីកំបុតកំបុយ គ្មានជាតិ
«នែ៎លោក...អួយ៎ ឈឺណាស់» ខណៈដែលនាងទើបតែទម្លាក់ជើងដល់ដី ភ្លាមនោះគេក៏អូននាងចូលទៅខាងក្នុងទាំងកម្រោល ទើបប្រឹងរមួលដៃចេញយ៉ាងលំបាក ប៉ុន្តែគ្មានប្រយោជន៍ ព្រោះគេមានកម្លាំងខ្លាំងជាង ជំនះអូសរាងតូចច្រឡឹង រហូតដល់សាឡុុង ដែលស្ថិតនៅចំកណ្តាលទី នៃភូមិគ្រឹះដ៏ធំស្កឹមស្កៃ ក្រោមឈ្មោះ ចន ជុងហ្គុក ជាម្ចាស់កម្មសិទ្ធផ្តាច់មុខ
«ផឹប»
«អ្ហឹកៗ» អ៊ែលហ្វា ពេបមាត់យំ បន្ទាប់ពីត្រូវគេច្រានមួយទំហឹងអោយផ្ងាក្រោយ ដែលសំណាងហើយ វាគ្រាន់តែជាសាឡុង បើសិនមិនមានអ្វីទប់ទល់ ប្រហែលជាត្រូវដួលលើកម្រាលឥត បាក់ឆ្អឹងខ្នងពីរបីកំណាត់ទទេៗហើយ!
«នៅជាមួយយើងឮទេ?មិនថាជាអ្វីក៏ដោយ ដែលនាងចង់បាន យើងនឹងតម្រូវចិត្តនាងគ្រប់យ៉ាង» ជុងហ្គុក បោះសម្តីទៅនាងដោយការដាក់កំហិត ក្រោមទឹកមុខប្រាកដប្រជា! មែន... គេមិនបាននិយាយលេងសើចឡើយ ដែលសំខាន់នៅពេលនេះគឺចង់បាន ចង់បាននាងមកធ្វើជាកម្មសិទ្ធផ្តាច់មុខយ៉ាងដាច់ខាត
«លោកមានជម្ងឺឆ្កួតជ្រូកព្យាបាលលែងជាមែនទេ?» នាងសើចញញឹមបែបមិនចង់ ហើយសួរទៅកាន់គេដោយទឹកមុខហួសចិត្ត ឆ្កួតមែនទេ? មនុស្សមិនស្គាល់គ្នា សូម្បីតែឈ្មោះគេ នាងមិនទាំងធ្លាប់ឮ មានសិទ្ធិអីមកចាប់បង្ខំងាយៗម្ល៉េះ គេជាអ្នកណា? មកពីណា? ប៉ះដៃប៉ះជើង ឱបថើប បំពានគ្រប់យ៉ាងឡើងខ្ទេចខ្ទី មិនទាន់ហើយមាត់ទទួលខុសត្រូវអីមួយម៉ាត់ មកថែមជំរិតនាងអោយនៅជាមួយ ទុកនាងជាស្អី? ជាជនអនាថាដែលត្រូវគេរើសមកចិញ្ចឹមឬ?
«កុំសម្លឹងយើងក្នុងក្រសែភ្នែកបែបនេះ! ចាត់ទុកថាសំណាងនាងហើយ ដែលមានយើងព្រមទទួលមើលថែនោះ»
«ខ្ញុំមានអង្វរលោកអោយមើលថែខ្ញុំមួយម៉ាត់ទេ? សំណាងឆ្កួតយក៍ស្អី? ត្រូវគេញាំញីខ្ទេចខ្ទីគ្មានសល់ ហៅថាសំណាងដែរឬ? អ្ហឹកៗៗ អាប្រុសរោគចិត្ត អាមនុស្សថ្លើមខ្មៅ បេះដូងលោកឆ្កែស៊ីបាត់ហើយមែនទេ? អាយយយ៎» អ៊ែលហ្វា ស្រែកចាច លាន់ខ្ទរខ្ទាសឹងរង្គើភូមិគ្រឹះ ខណៈដែលទាញខ្នើយពីសាឡុង ដែលនៅខាងក្រោយខ្នង ទៅគប់គេជាបន្តបន្ទាប់ ព្រមទាំងស្រែកជេរទាំងខឹង ខឹងខ្លាំងរហូតយំខ្លួនឯង ខឹងស្ទើរដាច់សសៃឈាមស្លាប់ មិនគួរណាធ្លាក់ខ្លួនមកប្រឡូកប្រឡាក់ខ្លួនប្រាណជាមួយគេសោះ តើជាតិមុននាងបានសាងកម្មអ្វី ទើបបានជាជាតិនេះចង្រៃម្ល៉េះ។
«មានរឿងអ្វីឬចៅហ្វាយ?» ជំនិតគេម្នាក់ បានរត់មកសួរ ព្រោះមុននេះបានឮសម្លេងមនុស្សស្រីស្រែកដូចគេចាប់អា.ក ទើបរំពេចនោះ ជុងហ្គុក ចោលភ្នែកសម្លឹងស្រីតូច ដែលយំគគ្រូក ទឹកភ្នែករហេមរហាមគួរអោយសង្វេគចិត្ត ហើយញញឹងចុងមាត់តិចៗ រួចងាកទៅប្រាប់កូនចៅរបស់ខ្លួន៖
«ប្រពន្ធយើងខឹងនឹងយើងហើយ ឯងមើលចុះ លួងយ៉ាងណាក៏មិនបាត់» សម្តីគេថ្លោសសម្បើមណាស់ ហ៊ានលើកតំកើននាងក្នុងសព្វនាម ប្រពន្ធ តែមានសួរទេថាម្ចាស់គេពេញចិត្តអោយហៅបែបនេះឬអត់? ហើយនាងមិនបានប្រកែក ព្រោះរវល់តែយំយែក ធ្វើអោយបេនលួចញញឹមក្បួច ថែមទាំងលួចសរសើរក្នុងចិត្តថា ចៅហ្វាយរបស់គេអស្ចារ្យខ្លាំងណាស់ ត្រឹមតែមួយយប់សោះ បានស្រីស្អាតម្នាក់មកធ្វើប្រពន្ធយ៉ាងឡូយ!
«ខឹងចៅហ្វាយរឿងអ្វីទៅ?» បេន មាត់ចេចចូចគ្រាន់បើ ចេះយល់ស្ថានការណ៍ ថែមទាំងហ៊ានសួរចាក់បណ្តោយ ធ្វើអោយជុងហ្គុកពេញចិត្តពេញថ្លើម ពន់ពេក ព្រោះគេក៏ទន្ទឹងចាំសំណួរនេះស្រាប់ ទើបរហ័សឆ្លើយ៖
«គ្រាន់តែផ្តាច់របប២យប់ ដោយសារយើងមានកិច្ចការត្រូវបំពេញខ្លះៗ តែប៉ុណ្ណឹងសោះ នាងស្រែកយំឡើងផ្អើលអស់ធម្មជាតិ»
«ប្រាវ!!!»

YOU ARE READING
??????????????????
Romance???????????????????????? ???????????????????????????????????????????