抖阴社区

?????

2.4K 104 4
                                    

គេវាសបាតដៃទៅអង្អែលខ្នងនាងថើរ សុខចិត្តអង្គុយត្រាំខ្លួនក្នុងទឹក រងចាំអោយនាងដឹងខ្លួនមកវិញ។ មិនប៉ុន្មាន ត្របកភ្នែកតូចៗ ចាប់ផ្តើបកម្រើក សន្សឹមៗបើកឡើងតិច គ្រាន់តែនាងដឹងថាខ្លួនកំពុងគេងលើទ្រូងគេភ្លាម ក៏រហ័សស្ទុះងើបចេញយ៉ាងលឿន ព្រមទាំងបែរមុខចេញ ធ្វើអោយ ជុងហ្គុក សង្គាតធ្មេញគ្រឺតជាខ្លាំង៖
«មានកម្លាំងឌឺដាក់យើងវិញហើយហ្អែស?» សម្តីគេប្រែជាគ្រោតគ្រាត ពេលដែល អ៊ែលហ្វា បង្ហាញឫកពារព្រងើយកន្តើយដាក់គេ ប៉ុន្តែគួរណាស់តែគិតហើយ មនុស្សអាក្រាតរាងកាយទាំងពីរនាក់ តើអោយនាងងាកមើលគេយ៉ាងមិច ចំមែនមនុស្សរោគចិត្តម្នាក់នេះ។
«ចង់ទៅណាទាំងគ្មានសម្លៀកបំពាក់ហ្នឹង?» ជុងហ្គុក ច្រលោតឡើងភ្លាម ខណៈកែវភ្នែកក្រឡេកទៅរាងតូចស្វែល ហ៊ានក្រោកឈរ ហើយសម្រូតចេញពីអាងទាំងរាងកាយនៅននលគកនៅឡើយ ដល់ដំណាក់កាលនេះហើយ បើគេមិនចេញ គឺមានតែនាងដែលត្រូវចេញដោយខ្លួនឯង។
«...» ស្រីតូច មិននិយាយស្តីសូម្បីមួយម៉ាត់ ហើយគិតតែបោះជំហ៊ានទៅរកសម្លៀកបំពាក់ដែលបានដោះចោលនៅគន្លាតជញ្ជាំង ដៃតូចកញ្ឆក់កន្សែងពោះគោះដែលគេបានគ្រវែងចោល យកមកស្លៀកវិញធ្វើហី ចិត្តនាងចង់ដើរស្លៀកកន្សែងអោយផ្អើលពេញផ្ទះនេះម្តង ចាំមើលថាតើគេមានប្រតិកម្មអ្វីឬអត់។
«ជុ៎ ចំមែនហើយស្រីច្រម៉ក់នេះ» ជុងហ្គុក ជញ្ជក់មាត់មួមៅ ហើយស្ទុះចុះចេញពីអាងទឹក ទាញឈុតអាវឃ្លុំមកឃ្លុំលើខ្លួនដោយឫកពារប្រញាប់ប្រញាល់ ទើបគេឈានជំហ៊ានវែងៗនេងលឿនបំផុត ដើម្បីទៅចាប់កញ្ឆក់ដៃនាងតូចដែលដើរទើមៗដល់មាត់ទ្វា។
«កុំប៉ះខ្ញុំ» រាងតូចរលាស់ដៃគេចេញ ទាំងខឹងមុខឡើងក្រញេវក្រញូវ ថែមទាំងសម្លក់ភ្នែកគេថ្មែ

ផឹប!!
អ៊ែលហ្វា ចាប់ក្តោបសម្លៀកបំពាក់ដែនាងកាន់មុននេះ គប់ចំកណ្តាលមុខគេមួយទំហឹង ដោយទៅទាំងអាវក្នុង ខោក្នុង ហោះស្ទុះទៅគ្របលើមុខអ្នកកំលោះដែលមិនបានត្រៀមខ្លួនគេចជាមុន រួចហើយនាងក៏រត់ចេញពីបន្ទប់យ៉ាងលឿនតាមដែលអាចធ្វើបាន ទុកអោយរាងក្រាស់ ឈរគាំងនឹងមួយកន្លែង ចំណែករូប នឹងគ្រឿងក្នុងដែលនាងគប់អម្បាញ់មិញ ក៏ជ្រុះធ្លាក់លើកម្រាលឥដ្ឋជាបន្តបន្ទាប់។ ជុងហ្គុករុញអណ្តាតទល់ថ្ពាល់ ស្របពេលដៃទាំងគូរក្តាប់យ៉ាងណែន រំពេចនោះស្រាប់តែមានស្នាមញញឹមមួយបានបង្ហាញលើផ្ទៃមុខសង្ហា បញ្ជាក់អោយដឹងថាគេមិនបានចុះញមជាមួយនាង។

??????????????????Where stories live. Discover now