抖阴社区

?????

1.9K 80 2
                                    

អ៊ែលហ្វា ខឹងក្តៅស្លឹកត្រចៀក លើកដៃរុញមុខគេឲ្យបែរចេញ ហើយព្យាយាមរើបម្រាស់ខ្លួនចេញពីរង្វង់ដៃគេ ជុងហ្គុក ក៏ដោះលែងតាមចិត្តនាង ហើយអង្គុយមើល នាងតូច ប្រម៉ែប្រមូលភួយរុំខ្លួន សម្រូតចុះពីគ្រែ ដើរខ្ជើចៗ ចូលបន្ទប់ទឹក។

ប្រមាណមួយសន្ទុះក្រោយមក ពេលនាងចេញមកវិញ ក៏បាត់ស្រមោលមនុស្សឈឹង សូម្បីតែសម្លៀកបំពាក់ក៏មិនឃើញ នាងក្រមុំឈរស្ងៀមៗសម្លឹងមើលជុំវិញខ្លួនបន្តិច ភ្លាមៗស្រាប់តែឮសូរសន្ធឹកឡានមកពីជាន់ក្រោម បបួលនាងក្រមុំឲ្យរហ័សរត់ទៅមើលតាមមាត់បង្អួច៖

«គេប្រញាប់ទៅណា?» សំណួរផុសឡើង ពេលនាងក្រមុំដាក់ភ្នែកសម្លឹងឡានដែលកំពុងបរចេញទៅ រហូតផុតកន្ទុយភ្នែក ក្រោយមកទើបនាងសម្រូតខ្លួនអង្គុយផ្អែកខ្នងនិងជញ្ជាំងជិតមាត់បង្អួចនោះ ជាមួយទឹកមុខស្រពាប់ស្រពោន រួចសួរខ្លួនឯងនៅក្នុងចិត្ត...តើគេនោះជាមនុស្សបែបណា? គេព្យាយាមមកតាមនាងដើម្បីអី? ទឹកចិត្តគេស្មោះត្រង់ ល្អបរិសុទ្ធឬអត់? និយាយតាមត្រង់ចុះ នាងស្មានមិនដឹងចិត្តគេឡើយ...ជាក់ស្តែងមុននេះគេទើបតែពោលពាក្យផ្អែមល្ហែម លួងលោម ថ្នាក់ថ្នម ហើយក៏ស្រាប់តែចេញទៅបាត់ដោយមិនមានពាក្យលាសូម្បីមួយម៉ាត់! នាងអង្គុយគិតទាំងឈឺក្បាលខ្ទោកៗ រហូតគំនិតមួយអូសទាញនាងឲ្យគិតផ្លូវអវិជ្ជមាន ហើយនាងក៏ឧទានឡើង៖
«តើខ្ញុំត្រូវគេបោកមែនទេ?»
មិនប៉ុន្មានផង នាងក្លាយខ្លួនជាស្រីដែលត្រូវគេបោកស៊ី រួចហើយក៏ទុកចោលចឹងឬ? នាងពេលនេះប្រៀបដូចត្រូវគេទះកំផ្លៀងមួយដៃឲ្យស្វាងពីសុបិន ហើយស្រែកប្រាប់ថា«ស្រីល្ងង់ ឆាប់ភ្ញាក់ឡើង» នាងបណ្តោយខ្លួនពេកហើយ អ៊ែលហ្វា។
អ៊ែលហ្វា អង្គុយឱបក្បាលជង្គង់ យំអណ្តឺតអណ្តក ទួញសោកអាណិតខ្លួនឯងជាពន់ពេក បេះដូងនាងពេលនេះឈឺដូចត្រូវគេច្របាច់អោយខ្ទេចខ្ទាំ ខណៈដែលទឹកភ្នែកហូរកាត់ផែនថ្ពាល់រលោងស្អាត ស្រក់តក់ៗៗ លើកម្រាលឥដ្ឋជាបន្តបន្ទាប់ នាងល្ងង់ខ្លួនឯង ដែលបណ្តោយខ្លួនតាមអំពើចិត្តគេពេក ប៉ុន្តែមានកូនចិត្តមួយទៅចាប់អារម្មណ៍លើគេ ដូចកំពុងត្រូវគេសន្តំស្នេហ៍ ឆក់យកបេះដូងនាងទៅយ៉ាងចឹង។

??????????????????Where stories live. Discover now