ក្រោយមក គេក៏នាំរាងកាយមាំបោះជំហ៊ានចេញពីបន្ទប់ ជាមួយនិងផ្ទៃមុខស្ងប់គ្មានស្នាមញញឹម។
ដៃមាំលូកជ្រែកក្នុងហោប៉ៅខោ ខណៈឈានជើងដល់ចំនតឡានល្មម គេផ្អែកខ្នងនឹងទ្វាឡាន ខ្វែងជើងយ៉ាងសង្ហា មុននឹងកែវភ្នែកមុតស្រួច ឱនសម្លឹងមើលម៉ោង ហាក់ដូចជាពេលនេះមានតម្លៃខ្លាំងណាស់សម្រាប់គេ ដំណកដង្ហើមធំបែបតានតឹងក្នុងការទន្ទឹងរងចាំ ក្រោយពីទ្រទិចនាឡិកាចេះតែរំកិលទៅមុខជាបន្តបន្ទាប់ បើគិតមើលទៅគឺជិតចូលកន្លះម៉ោងហើយ នាងនៅមិនទាន់ចុះមកទៀត។
«នាងចង់សាកល្បងជាមួយយើងមែនទេ?» ជុងហ្គុក ក្រលៀសកែវភ្នែកសម្លឹងមើលទៅជាន់ខាងលើនៃសណ្ឋាគា ដោយអារម្មណ៍មួម៉ៅក្តៅក្រហាយចិត្ត ទ្រាំចាំទាំងញ័រទ្រូង ថែមទាំងងក់ក្បាលតិចៗជាមួយនឹងស្នាមញញឹមចម្អក! នៅបន្តិចទៀត បន្តិចទៀតបើមិនឃើញនាងចុះមក សណ្ឋាគានេះអាចខ្ទេចដោយសាស្នាដៃគេមិនខានឡើយ ចាំតែមើលចុះ!
បម្រុងនឹងឡើងទៅរកនាងសារជាថ្មី នាងស្រាប់តែបង្ហាញខ្លួនតែម្តង គេមិនដឹងថានាងព្រមមកដោយចិត្តឯងឬយ៉ាងណា ដឹងត្រឹមថា គ្រាន់តែនាងដើរចេញមក ធ្វើអោយស្នាមញញឹមដូចមនុស្សឆ្កួតព្រោះស្នេហា បានផុសឡើងលើផ្ទៃមុខសង្ហា អមដោយភាពជឿជាក់ ដែលនាងមិនបានក្បត់សន្យា៖
«មិននឹកស្មានថាការថើបរបស់ខ្ញុំអាចរក្សាសន្យាបានយ៉ាងប្រសិទ្ធភាព» ជុងហ្គុក ផ្ញោចចុងមាត់ញញឹម ព្រមទាំងរហ័សដើរទៅក្រសោបឱបចង្កេះស្រីតូចបណ្តើរមករកឡាន ធ្វើដូចជាគូសង្សា ទាំងដែល អ៊ែលហ្វា មិនបាននិយាយរកគេមួយម៉ាត់ ទុកសម្តីគេជាខ្យល់ដែលហោះកាត់ត្រចៀក មុខក្រញ៉េវក្រញ៉ូវ ធុញថប់ មានអារម្មណ៍ថាខ្លួនកំពុងមានមនុស្សដើរតាមរំខានគ្រប់ពេល ហើយនាងមិនសូម្បីតែងាកមើលមុខគេផង បានតែចូលអង្គុយក្នុងឡានយ៉ាងស្ងៀមស្ងាត់។ជុងហ្គុក បើកឡានចាកចេញពីទីនោះ ស្របពេលដែលស្ថានភាពនៅក្នុងឡាន ហាក់ស្ងប់ស្ងាត់ឮតែសម្លេងមនុស្សពីរនាក់ដណ្តើមគ្នាដកដង្ហើមធំ តែមិនយូរក៏មានអ្នកផ្តើមនិយាយមុន៖
«តើលោកមានបំណងអីអោយប្រាកដ?និយាយមក» ចាប់ផ្តើមសួរភ្លាមគឺគម្រោះគម្រើយ មិនគួរអោយចង់ឆ្លើយសោះ តែអ្នកម្ខាងទៀតចេះតែទ្រាំស្តាប់កើត៖
«មានបំណងអី? យើងគ្រាន់តែចង់បាននាង ចង់អោយនាងមករស់នៅជាមួយយើង» អ្នកកំលោះងាកមកឆ្លើយតបក្នុងទឹកមុខរាបស្មើ បញ្ជាក់ថាគេមិនបានលេងសើច ប៉ុន្តែនរណាទៅមើលទឹកចិត្តមនុស្សធ្លុះនោះ?
«រស់នៅជាមួយលោកក្នុងឋានៈអ្វី? ហ៊ឹស មនុស្សមិនធ្លាប់ស្គាល់គ្នា មិនដែលជួបគ្នាពីមុនមកផង ខ្ញុំមិនទាំងដឹងថាលោកត្រកូលអី ឈ្មោះអីផង អោយខ្ញុំទៅរស់នៅជាមួយរបៀបណា?» អ៊ែលហ្វា ស្រែកសួរបណ្តើរ ភ្នែកសម្លឹងសម្លក់បណ្តើរ ខឹងណាស់ មនុស្សស្អីមុខក្រាស់មិនចេះរអៀសខ្លួនបន្តិចសោះ!
«តែយើងកំពុងតែរៀនស្គាល់គ្នាចាប់ពីពេលនេះទៅ មិនអញ្ចឹង?»ដៃម្ខាងក្តាប់ចង្កូតឡាន ដៃម្ខាងលូកក្រសោបប្រអប់ដៃស្រីតូចមកកាន់ តែត្រូវនាងគ្រវាសចេញភ្លាមរួចនិយាយ៖
«មនុស្សដូចលោក មិនសមអោយជួបគ្នាតាំងពីដំបូង»
«ខឹងមែនទេ? ស្តាយឬ ដែលនាងប្រគល់ខ្លួនអោយយើងព្រោះតែត្រូវថ្នាំ?»
«ពិតមែនហើយ»
«មិនជឿថាស្តាយសោះ ព្រោះមើលទៅនាងធ្វើធម្មតាៗ ថែមទាំងមិនបានប្រាប់រឿងនោះអោយបងប្រុសនាងបានដឹងទៀត! បែបនេះតើយ៉ាងម៉េចវិញ?» គេនិយាយផងសើចផង សើចបែបបញ្ជោះបញ្ជោរដាក់នាង ខណៈដែលនាងក្រមុំកើតអារម្មណ៍ក្រោធ ខឹងចង់ហុយផ្សែងតាមត្រចៀកទៅហើយ
«មកពីខ្ញុំ...»
«ខ្ញុំ???» ជុងហ្គុក ងាកសួរដេញពេលនាងស្លាក់សម្តីនិយាយលែងកើត នាងក៏មិនយល់ថាហេតុអីត្រូវលាក់ពីរឿងនោះដែរ ព្រោះពេលដែលព្យាយាមបកស្រាយ ហាក់ដូចជាមានអ្វីម្យ៉ាងព្យាយាមបំបិទមាត់នាងមិនអោយនិយាយ។
បន្ទាប់ពីនោះនាងក៏បាត់សម្លេងឈឹង ហើយខំបង្ខិតខ្លួនផ្អឹបបង្អួចឡាន ព្រោះមិនចង់នៅកៀកក្បែរគេ រំពេចនោះ ជុងហ្គុក ស្រាប់តែឈប់ឡាន ធ្វើអោយរាងតូចបែរសម្លឹងមើលមុខគេទាំងចងចិញ្ចើមឆ្ងល់!
«ផ្អែកខ្លួននឹងបង្អួចឡានអញ្ចឹងប្រឈមនឹងគ្រោះថ្នាក់ណាស់ ឆាប់ឡើងអង្គុយលើភ្លៅយើងមកមានសុវត្ថិភាពជាង» គេហុចដៃទៅ ប្រុងក្រសោបរាងតូចមក តែម្ចាស់រាងកាយរឹតតែត្បិតត្បៀតដកថយ ព្រមទាំងក្តាប់មាត់សម្លក់៖
«ឆ្កួតមែន ចាំទៅធ្វើចឹងដាក់ប្រពន្ធលោកទៅ»
«អូនខេ ម៉ោះ! ប្រពន្ធឡើងអង្គុយត្រង់នេះមក»
«នរណាប្រពន្ធលោក?»នាងស្រែកដាក់ឡើងតឹងសសៃកព្រោះខឹងនឹងសម្តីចាក់ទឹកមិនលិចរបស់គេ ចូលចិត្តផ្គើនខុសរបៀប!
«មើល៍! បាត់ការចងចាំទៀតហើយ ចាំបងនាំទៅពេទ្យពិនិត្យខួរក្បាលម្តង»

YOU ARE READING
??????????????????
Romance???????????????????????? ???????????????????????????????????????????