ថូផ្កាដែលសម្រាប់តាំងលំអរនៅលើតុ ត្រូវ អ៊ែលហ្វា ចាប់គ្រវែងតម្រង់ក្បាល ជុងហ្គុក មួយទំហឹង ដែលសំណាងគេងាក.កគេចទាន់ ទើបថូនោះបានត្រឹមហោះបញ្ឆិតស្លឹកត្រចៀកគេ ហើយធ្លាក់លើឥដ្ឋបែកខ្ចាយភ្លាមៗ កុំអីបែកក្បាលហូរឈាមរកឡានពេទ្យមិនទាន់ទេ។
«អាមនុស្សមាត់ឆ្កែ» អ៊ែលហ្វា ស្រែកគំហកទាំងច្រឡោត ហុយផ្សែងតាមត្រចៀក ខឹងដែលគេតាំងខ្លួនគេជាប្តី ខឹងព្រោះគប់ក្បាលគេមិនត្រូវ ទើបក្តាប់ដៃ ខាំធ្មេញយ៉ាងណែន ស្ទុះក្រោកពីសាឡុងភ្លាម កញ្ឆក់ខ្លួនទៅបុកទង្គិចស្មាគេ រួចរត់ចេញយ៉ាងលឿនបំផុត តែរំពេចនោះ ជុងហ្គុក ក៏ស្ទុះទៅតាម ដោយមិនចង់សាំញ៊ាំច្រើន ខ្ជិលចាប់ដៃចាប់ជើង តែប្តូរជាចាប់លើកបីរាងតូចដាក់ក្នុងរង្វង់ដៃ ធ្វើអោយអ្នកដែលព្យាយាមរត់គេចមុននេះ ទធាក់ជើងខ្វៃៗ ខណៈដៃទាំងគូ ទាំងខ្វាច ទាំងខ្ញាំ វាយដំ ញីញក់ទ្រូងគេខ្លាំងៗដោយការមិនសុខចិត្ត ជុងហ្គុក ហាក់មិនខ្វល់ពីរឿងឈឺខ្លួន ថែមទាំងឱនសម្លក់មុខនាងយ៉ាងមាំ ក្នុងន័យគម្រាម មុននឹងមានៈបីនាងឡើងទៅជាន់ខាងលើដោយឫកពារប្រញាប់ប្រញាល់ ទាំងដែលសមីខ្លួនដែលត្រូវគេជំរិត ខំអត់ទ្រាំ ខាំមាត់ខាំ.ក ទាំងទ្រូងណែនថប់ព្រោះមនុស្សអាងអំណាចដូចជាគេ។
«ពេលណាដាក់យើងចុះ?» គេបីដល់មាត់បន្ទប់មិនទាន់បានឈរមួយដង្ហើមផង នាងក្រមុំស្រាប់តែស្រែកសួរដាក់ត្រចៀកគេខ្លាំងៗ បបួលអោយទ្រូងគេឆេះឆួល នឹងឱនសម្លុតយ៉ាងកាច៖
«គង់តែដាក់ចុះទេ តែមិនមែនត្រង់នេះ» គេស្រែកដាក់វិញដោយមិនយល់មុខ រហូតធ្វើអោយ អ៊ែលហ្វា លស់ព្រលឹងខ្ញាក ធ្វើភ្នែព្រិចញឹម លេបទឹកមាត់មួយក្អឹកទាំងអត់ដង្ហើម ហើយនេះជាចរិកពិតរបស់គេ នរណាហ៊ានក្អេងក្អាង ឈ្លើយ ឡើងចាល សម្តីថ្លោស មិនចេះគោរព គឺគេសកអោយវិញភ្លាមជាមួយនឹងទឹកមុខគួរអោយញញើតជាទីបំផុត។
គេលើកជើងធាក់ទ្វាមួយកម្លាំង ទ្វាក៏បើកបង្ហាញអោយឃើញបន្ទប់ដ៏ធំទូលាយ ស្រស់ស្រាយ ត្រជាក់ភ្នែក ព្រោះការរៀបចំតុបតែង គឺ ដេគ័រតាមលំដាប់ស្តង់ដារ មិនថា គ្រឿងសង្ហាររឹម តុ ទូ សាឡុង គ្រែពូក សុទ្ធតែថ្លៃកប់ពពក។ ចូលទៅដល់ភ្លាម ក្លិនក្រអូបដែលសាយភាយពេញបន្ទប់ ជ្រួលជ្រាមពេញសួត ធ្វើអោយអ៊ែលហ្វា ភ្លេចនូវការរើបម្រៈចេញពីរង្វង់ដៃគេ ព្រមទាំងសម្ងំយ៉ាងស្ងៀមស្ងាត់ នឹងលួចគិតថាបើបានគេងនៅនេះរាល់ថ្ងៃ មិនដឹងជាល្អយ៉ាងណា! ប៉ុន្តែ ជុងហ្គុក បែរជាចងចិញ្ចើមមើលមុខនាងដោយការង៉ឺងឆ្ងល់ ខណៈដែលជើងកំពុងបោះជំហ៊ាននាំកាយតូចសំដៅទៅសាឡុងដែលនៅចំកណ្តាលផ្ទៃបន្ទប់។
«ក្លិនស្អីក៏មិនដឹង ហិតហើយមានអារម្មណ៍ចង់ក្អួត» ដាក់ខ្លួនដល់សាឡុងភ្លាម នាងស្រាប់តែរអ៊ូរទាំ ព្រោះក្លិនក្នុងបន្ទប់គេធ្វើអោយនាងក្រពុលមុខ ឈឺក្បាល ចង់ខ្យល់ចាប់ ទាំងដែលមុននេះ ហ៊ានថ្លើមធំលួចស្រម៉ៃថាបន្ទប់នេះគួរអោយចង់រស់នៅ។
«មើលទៅនាងមានជម្ងឺអាលែកស៊ីជាមួយក្លិនហើយ» គេបន្លឺឡើង ពេលដាក់ខ្លួនអង្គុយក្បែរ ដៃរហ័សក្រសោបចាប់ចង្កេះតូចបង្ខិតមកកៀកខ្លួន ថែមទាំងចាប់ឱបនាងយ៉ាងទំនើង ទោះនាងចង់រើក៏គ្មានប្រយោជន៍។
«អ៊ួក» មិនមែនដោយសារខ្ពើមគេទេ តែក្លិនក្នុងបន្ទប់នេះវាឈួលខ្លាំងពេក រហូតនាងទ្រាំសឹងបាន ចង់តែក្អួតចេញមក
«រឿងច្រើន» ជុងហ្គុក ជញ្ជក់មាត់ស្តីបន្ទោស តាមពិត ជាក្លិនសាគូរ៉ា ចូលចិត្តបំផុត ក្លិនក្រអូបផ្អែម តែនាងបែរមកថាក្លិនចម្លែក ចង់ក្អួត?
«ចេញអោយឆ្ងាយទៅ» រាងតូចលើកដៃច្រានទ្រូងគេ ដេញគេអោយឃ្លាតចេញ! ធុញណាស់ មនុស្សរកក្អួត មកឱបកៀកកិតស្អី រញ៉េរញ៉ៃដាល់មួយដៃផុងធ្មេញឥឡូវ
«ធុញ? ច្រានមែនទេ? អោយចេញហ្អែស៎? ក៏បានចឹង!» សម្តីគេឡូយណាស់ សួរឌឺ សួរផ្គើន ថែមទាំងងក់ក្បាលញញឹមយល់ស្រប ប៉ុន្តែគេមិនបានក្រោកចេញទៅណា គឺមានតែទាញនាងមកឱបថែម ហើយចាប់លើកកាយតូចច្រឡឹង ដាក់អោយអង្គុយពីលើភ្លៅសាច់ដុំរបស់គេយ៉ាងរហ័ស មិនអោយនាងរើបម្រាស់ទាន់
«ខ្ញុំចង់ទៅក្អួត ឆាប់ដាក់ខ្ញុំចុះទៅ» អ៊ែលហ្វា ធ្វើមុខស្អុយ ខណៈដែលប្រឹងចាប់របេះដៃដែលព្រហើន ចេញពីការឱបក្រសោប ទាំងធុញទ្រាន់
«ក្អួត? ចង់បានន័យថានាងកំពុងមានអាការៈចាញ់កូន?»គេសួរដោយទឹកមុខមានចម្ងល់ នឹងធ្វើឫកហាក់ភ្ញាក់ផ្អើលខ្លាំង។
ឆ្កួតមែន! សួរសំណួរអីចឹង? នេះទើបតែកន្លងផុតមួយយប់ទេ អោយនាងមានកូនបានយ៉ាងមិច?
«មានតែខ្មោចប្រពន្ធលោកទេ ដែលគ្រាន់តែបានខ្លួនប្រាណមួយយប់ ស្អែកឡើងក៏មានកូននោះ?» មិនខ្វល់ថាស្អីជាស្អី ដែលសំខាន់គ្រាន់តែឮពាក្យថាមានកូន ធ្វើអោយនាងឆាប់ខឹង ទ្រូងខាងឆ្វេងចាប់ផ្តើមញ័រញាក់ ក្តៅក្រហល់ក្រហាយ ឈាមកំហឹងផ្ទុះច្រាលឡើងក្រហមពេញមុខភ្លាម ព្រោះអ្វី? ព្រោះសង្វេគពន់ពេក ដែលត្រូវមានកូនក្រោមការចាប់បង្ខំ មិនមានការព្រមព្រៀង មិនមានអារម្មណ៍ស្រឡាញ់ មិនសូម្បីតែធ្លាប់ស្គាល់ ទើបស៊កសៀតអោយគេវិញភ្លាម ទាំងហារឡើងសុទ្ធតែខ្មោចប្រពន្ធ!

YOU ARE READING
??????????????????
Romance???????????????????????? ???????????????????????????????????????????