ក្រឡេកមកមើល អ៊ែលហ្វា ដែលកំពុងត្របាញ់ជើងចុះតាមកាំជណ្តើរយ៉ាងញាប់ជើង ពេលដល់ជាន់ផ្ទាល់ដី ក៏គាប់ជួនចំពេលដែលអ្នកបម្រើយកឈុតទៅអោយល្មម កាលបើឃើញនាងច្រម៉ក់រត់ចុះមកខាងក្រោមវិញដូច្នោះ នាងបម្រើក៏ដើរទៅស្ទាក់ផ្លូវភ្លាម។
«អ្នកនាងប្រុងទៅណាហ្នឹង? មិនស្លៀកពាក់សិនទេឬ?» អ្នកបម្រើមិនបានហាមនាងរឿងរត់គេចឡើយ ប៉ុន្តែនាងក្រឡេកឃើញថា អ៊ែលហ្វា នាងស្ថិតក្នុងកន្សែងចោមពុងនៅឡើយ ជាស្រីដូចគ្នា នាងក៏មានអារម្មណ៍ថាខ្មាស់អៀនជំនួស ប៉ុន្តែរាងតូចហាក់លែងខ្វល់ខ្វាយរឿងកេរ្ត៍ខ្មាស់អ្វីទៀតហើយ បើនៅទីនេះ គង់តែត្រូវម្ចាស់ផ្ទះបំពានដដែល សុខចិត្តរត់ចេញទាំងបែបនេះ វាប្រសើរជាជាងត្រូវអាក្រាតខ្លួនអោយគេញ៊ាំញីទាំងយប់ទាំងថ្ងៃដែរ
«ខ្ញុំចង់ចេញពីទីនេះ ជៀសផ្លូវ» អ៊ែលហ្វា យកដៃរុញគ្រវាសខ្លួននាងបម្រើអោយគេចចេញពីការពាំងផ្លូវ តែត្រូវស្រីបម្រើនោះចាប់ដៃជាប់ ហើយសម្លឹងមុខនាងដោយខ្សែភ្នែកអង្វរ.ក នឹងហារសម្តីទទូចសុំ៖
«តែអ្នកនាងទៅផ្លាស់សិនទៅ ខ្ញុំមិនប្រាប់រឿងនេះដល់អ្នកប្រុសទេ ណាអ្នកនាង?នេះជាសម្លៀកបំពាក់ដែលបានត្រៀមទុក»
«ខ្ញុំអរគុណនូវទឹកចិត្តដ៏ធំធេងមួយនេះ តែខ្ញុំគ្មានពេលទៅផ្លាស់ទេ បើសិនគេចុះមកទាន់ពេលខ្ញុំរត់ចេញ ច្បាស់ជាមានរឿងមិនខាន» នាងក៏យល់ពីទឹកចិត្តអ្នកបម្រើ ប៉ុន្តែវិនាទីនេះពិជាមានតម្លៃណាស់ នាងដឹងថា ជុងហ្គុក កំពុងតែខឹងរឿងដែលនាងគប់ខោអាវចំមុខគេមុននេះ ប្រហែលជាពេលនេះគេកំពុងដើរចុះមកតាមរកនាងផងក៏មិនដឹង ទើបអ៊ែលហ្វា រុញដៃនាងបម្រើចេញទាំងភ័យបុកពោះ រំពេចនោះសម្លៀកបំពាក់ត្រូវបានរបូតចេញពីដៃ ពេលដែលសុខៗមានសម្លេងមនុស្សកំណាចចូលមកកាត់ចង្វាក់៖
«អ្នកបម្រើដែលចេះដឹងរឿងម្ចាស់ផ្ទះច្រើនពេក សមតែដេញចេញអោយផុត»
«អ្នកប្រុស ខ...ខ្ញុំ ខ្ញុំគ្រាន់តែ...គ្រាន់តែ...» នាងបម្រើភ័យញ័រមាត់ ថែមទាំងប្រកែកទាំងរដឹករដុប ពេញដែលគ្រឡេកចំកែវភ្នែកមុតស្រួចមួយគូសម្លក់ដាក់នាងស្ទើធ្លុះ ចំណែក អ៊ែលហ្វា គ្រាន់តែឮសម្លេងគេភ្លាម ក៏រត់ចេញពីភូមិគ្រឹះតាំងពីក្រឡេកឃញគេចុះមក
«ត្រៀមបង្វេចចេញពីទីនេះទៅ»គេងាកសម្លុត ធ្វើអោយអ្នកបម្រើបាត់មាត់បាត់ក ឈ្ងោកមុខចុះទាំងទឹកភ្នែក ដែលត្រូវចៅហ្វាយដេញចេញទាំងព្រឹក ថារួចជុងហ្គុកក៏បោះជំហានយ៉ាងលឿនស្លូ តាមជំហ៊ានស្រីមាឌល្អិត នៅទីបំផុតគេក៏តាមទាន់ដូចបំណង នាងគេចមិនផុតឡើយ គឺមិនផុតពីកណ្តាប់ដៃគេពិតមែន។
«ចូលក្នុងវិញ» បីម៉ាត់កំបុត គេស្រែកគំហកខ្លាំងៗឡើងភ្លាត់សម្លេងស្តីអោយ ព្រមទាំងចាប់មួលកដៃតូចដែលកំពុងព្យាយាមរមួលចេញពីប្រអប់ដៃគេ អ៊ែលហ្វា ខ្សឹកខ្សួល អណ្តឺតអណ្តក ខឹងនឹងខ្លួនពេលដែលការគិតគ្រប់យ៉ាងត្រូវរលាយដូចអំបិលត្រូវទឹក គ្រាន់តែចង់រត់ ក៏រត់មិនផុតដែរ។
«មិនចូលទេ មិនចូល» រាងតូចប្រកែកទាំងហត់ចិត្ត
«មិនចេះខ្មាស់គេទេហ្អែស? ឆាប់ចូលក្នុងហើយទៅស្លៀកពាក់វិញ»
«ខ្ញុំមិនស្លៀក ហើយក៏មិននៅទីនេះដែរ»
«កុំរឹងដាក់យើងបានទេ?»
«លោកក៏កុំហាមឃាត់ខ្ញុំដែរទៅ!»
«ឌឺ!!! ចាប់ញាត់ស្នូលនំប៉ាវអាឡូវ! ចង់ទៅតែផ្ទះ តើផ្ទះវាសំខាន់ចាំបាច់អីណាស់ណាទៅ?»
«បើមិនចាំបាច់ ចឹងលោកទៅមិននៅតាមចិញ្ចើមផ្លូវទៅ!»
«ចង់ទៅទូលពិតប្រាប់អ្នកផ្ទះថាយើងចាប់មែនទេ?»
«មែនហើយ!!!»
«អញ្ចឹងផ្តាំប្រាប់ប៉ាក្មេងផង ថាជិតបានចៅពរហើយ»
«បិទមាត់ទៅ ប៉ាខ្ញុំគ្មានថ្ងៃយកកូនប្រសារមាត់ធុងសម្រាមដូចជាលោកទេ ហើយខ្ញុំក៏មិនចង់ទៅភ្ជាប់សាច់ឈាមជាមួយលោកដែរ»
«ចុះអាផ្លាប់ៗព្រឹកមិញ អត់ភ្ជាប់ទេហ្អ៎?»
«លោកស្គាល់ពាក្យ មិនចង់ ទេ?»
«ចុះពេលណាបានចង់?»
«រោគចិត្ត អាឆ្កួត ហ៊ឹក អ្អាយយយយ៎»

YOU ARE READING
??????????????????
Romance???????????????????????? ???????????????????????????????????????????
?????
Start from the beginning