ជុងហ្គុក ទម្លាក់កាយស្រឡូនតូចផ្តេកលើពូកថ្នម ស្របពេលនាងធ្មេចភ្នែក ដកដង្ហើមញាប់ៗព្រោះអស់កម្លាំងពីខ្លួនរលីងគ្មានសល់ ពេលឃើញនាងបាត់មាត់ នៅស្ងៀមៗ គេក៏ប្រាស់ខ្លួនគេង ផ្អែកខ្នងនឹងក្បាលគ្រែ មុននឹងទាញកាយតូចតែត្រជាក់ល្អូក មកឱបជាប់ទ្រូង ហើយរលាស់ភួយនៅចុងជើង មកដណ្តប់រួមគ្នា។
ដោយសារឃើញនាងដេកស្តូកស្តឹងមិនដឹងខ្លួន គេក៏សម្រូតចុះពីគ្រែ ប្រមូលសម្លៀកបំពាក់របស់នាងដាក់ចូលកន្រ្តក រួចគេក៏ទាញកន្សែងចូលងូតទឹក មិនយូរប៉ុន្មាន ក៏ត្រឡប់មកវិញ ទើបសសៀៗឡើងលើពូក ផ្តេកខ្លួនគេងជាមួយនាងតូច ថែមទាំងក្រសោបឱបរឹតរាងកាយននលគករបស់នាងមួយយប់ទល់ភ្លឺ។ព្រឹកថ្ងៃថ្មី ព្រះអាទិត្យរៈកំពស់ចុងឈើ ជះពន្លឺស្រស់ត្រកាល ឆ្លងកាត់តាមមាត់បង្អួច មកប៉ះរាងកាយមនុស្សពីនាក់កំពុងគេងឱបគ្នាដូចប្តីប្រពន្ធថ្មីថ្មោង។
ជុងហ្គុក លើកដៃបាំងពន្លឺដែលចាំងជះមកមកខ្វាក់គ្រាប់ភ្នែក គេរហ័សប្រែខ្លួនគេងផ្អៀង បែរទៅរករាងដូច ដើម្បីជួយបាំងពន្លឺកុំអោយប៉ះមុខ រំខានដល់ព្រះនាង។
ទូត....ៗៗ!!! រំពេចនោះ សម្លេងទូរស័ព្ទញ័រឡើងខ្ទ័រនៅលើតុ បបួលអ្នកកំលោះអោយបែរទៅរកប្រភពសម្លេង ទាំងទឹកមុខធុញទ្រាន់ គេកញ្ឆក់ទូរស័ព្ទមកមើល ឃើញអក្សរលោតលើអេក្រង់ដាក់ថា(បងប្រុស) ទើបគេចុចបិទ បន្ទាប់ក៏បិទគ្រឿងចោល បោះទូរស័ព្ទទៅក្បាលដំណេកធ្វើហី មិនខ្ចីខ្វល់ បន្ទាប់ក៏បែមកមើលរង្វង់តូចច្រមិច ដែលគិតតែធ្មេចភ្នែកគេងយ៉ាងក្នក់ក្នាញ់។«ថ្ងៃចាំងគូទហើយ ក្រោក!!!» រាងក្រាស់ យកដៃផ្ទាត់ថ្ងាស់នាងបន្តិច ពេលឃើញនាងបម្រាស់ខ្លួន ពត់ពែន ហើយយកដៃញីភ្នែកទាំងមិនអស់ងងុយ
«យប់មិញគេងលក់ស្រួលទេ? ហើយបានយលសប្តិឃើញបងអត់?» ខ្លាចពន្លឺរំខាន តែគេគួរអោយរំខានជាងទៅទៀត! អ៊ែលហ្វា បើកភ្នែកក្រឡង់មើលមុខគេម៉ក់ៗ ភ្លាមនោះ ស្រាប់តែមានអារម្មណ៍ថា មានដៃដ៏កំហូចកំពុងលូនចុះទៅស្ទាប់ត្រគាកនាងយ៉ាងទំនើង។
«ដកដៃចេញ» នាងប្រាប់ដោយសម្តីរឹង
«មិន»គេក៏តបមួយម៉ាត់កំបុត យ៉ាងដាច់ខាត ទើបនាងស្ទុះក្រោកអង្គុយ ដៃចាប់កញ្ឆក់ភួយមករុំខ្លួនទាំងខឹងងរង៉ក់
«ខឹងហ៎?»គេខាំមាត់គ្រឺតក្រាញ ហើយញញឹមយ៉ាងកំហូច មុននឹងក្រោកអង្គុយតាម បន្ទាប់ចាប់បង្វិលចង្កេះតូចអោយបែរប្រឈម រួចទាញក្បាលរបស់នាងមកផ្អឹបនឹងផែនទ្រូងហាប់ណែនរបស់គេយ៉ាងស្និតស្នាល
«ឈឺ...» អ៊ែលហ្វា ពោលរំអួយដាក់ត្រចៀកគេដោយសម្លេងបេះបួយ គួរយល់ហើយថាឈឺអី!
«អ្នកណាប្រើឲ្យឱបគេស្អិតធ្វើអី?»
«ឌឹប!! អឹស!!!» នាងតូចក្តាប់ដៃគក់ទ្រូងគេ ថែមទាំងមួល ក្តិច ខ្ញាំ ហើយក្តាប់មាត់សម្លក់ ខឹងងរខ្ទឺតដាក់ ដែលគេមកនិយាយបង្អាប់ ក្នុងចេតនាចង់ថានាងជាស្រីល្មោភកាម!
«ចាំបងបីអូនទៅងូតទឹក» គេនិយាយបងអូនឡើងរលួយវ៉ល់ គួរឲ្យជ្រេញ ព្រមទាំងឱនថើបសក់ស្រីតូចបែបឈ្លក់វង្វេង លួងលោមដោយការបបោសអង្អែលខ្នងតូចថ្នមៗ រួចឱនផ្ទៃមុខសង្ហាអន្រួនបេះដូង សម្លឹងមើលផ្ទៃមុខតូចច្រមិចដែលកើយទ្រូងគេទាំងក្រញ៉េវក្រញ៉ូវ មុខស្អុយប៉ែ គ្មានហុងស៊ុយ ទើបគេញោចបបូមាត់ញឹមៗហើយបន្លឺឡើង៖
«កុំងរង៉ក់បានទេ? បងអត់មានអីលួងអូនទេ មានតែ ពងត»

YOU ARE READING
??????????????????
Romance???????????????????????? ???????????????????????????????????????????
?????
Start from the beginning