抖阴社区

                                    

ស្រីតូច អង្គុយយំសោកអស់មួយសន្ទុះធំ ក៏បានឮសន្ធឹកឡានកំពុងបើកចូលខាងមុខវីឡា ទើបរាងតូចស្ទុះអើតកតាមបង្អួចមើលម្តងទៀត។
ពុទ្ធោ!!! ខំទឹកភ្នែក ទឹកសំបោរ យំឡើងហើមភ្នែកប៉ុនពងមាន់ គិតស្មានតែគេរត់ចោលបាត់! មានឯណា? ឡានដែលបើកមកនោះជាឡានរបស់ ជុងហ្គុក ដដែល ធ្វើអោយនាងធូរទ្រូងខ្សាក។

«ហ៊ឹកៗ» អ៊ែលហ្វា ប្រញាប់លើកដៃជូតទឹកភ្នែកដែលនៅដាមថ្ពាល់ ដោយក្តីរំភើបត្រេកអរ ព្រោះតែគេម្នាក់ អាចធ្វើឲ្យនាង សើចផងយំផង ក្នុងពេលតែមួយដូចមនុស្សឆ្កួតបាន។
ស្រីតូចរហ័សចេញពីបន្ទប់ ទាំងមិនខ្វល់ថានៅលើខ្លួនមានត្រឹមតែកន្សែងពោះគោចោមពុង ព្រោះរវល់តែយំមិនបាននឹកឃើញរឿងស្លៀកពាក់ ជួនពេលដែលគេត្រឡប់មកវិញល្មម ទើបរត់ត្បាញ់ជើងចុះតាមកាំជណ្តើរញាប់ស្មេរ ដើម្បីចុះទៅរកគេនៅឯជាន់ខាងក្រោម ក្រឡេកទៅ អ្នកកំលោះ កំពុងដើរចូលមកដោយស្នាមញញឹមយ៉ាងស្រស់ ក្នុងដៃមានយួរអីវ៉ាន់សំពីងសំពង មិនដឹងមានអីខ្លះទេ។

«គ្រឹប» របស់គ្រប់យ៉ាងដែលគេកាន់ ត្រូវទម្លាក់ចោលនិងមួយកន្លែងភ្លាមៗ ស្របពេលក្រឡេកទៅឃើញស្រីមាឌល្អិត ចុះតាំងៗ រត់សំដៅមកគេយ៉ាងត្រហេបត្រហប ពេលមកដល់ ក៏លូកដៃស្រវាឱបក្រសោបខ្លួនប្រាណគេឡើងខ្វិត ដូចខ្លាចបាត់ ខ្លាចគេទុកនាងចោល បាត់ស្រមោលឈឹងដូចមិញទៀត។

«នឹកខ្លាំងអត់?» គេសួរភ្លាមៗ ដោយសម្លេងសម្តីញ៉េះញ៉ោះ ពេលឃើញនាងស្រាប់តែមកក្រសោបឱបគេយ៉ាងចម្លែក ហើយក៏មិនមែនជាចរិកមនុស្សស្រីដែលគេធ្លាប់តែដេញតាមញ៉ែប៉ុន្មានថ្ងៃមុន។
«....» អ៊ែលហ្វា មិនមាត់.កអ្វី តែក៏ងក់ក្បាលជំនួសពាក្យសម្តី ទើបអ្នកម្ខាងទៀតសើចញញឹមតិចៗ មុននឹងត្រដាងប្រអប់ដៃក្តោបក្រសោបរាងតូចតែមួយមកឱបផ្អឹបទ្រូងយ៉ាងណែន។
«មុននេះលោកចេញទៅណា?» នាងងើបមុខសួរគេបានបន្តិច រួចក៏ជ្រុបមុខចុះវិញ សម្ងំដកដង្ហើមដង្ហក់ ខ្សឺតខ្សកៗ ទឹកសំបោរ ព្រោះមិនទាន់អស់កម្សួលយំ នាងឱបរឹតគេខ្លាំងៗ អោយនាយកំលោះចងចិញ្ចើមចូល មុននឹងឱនសម្លឹងឫកពារនាងដោយការង៉ឺងឆ្ងល់៖
«បងចេញទៅរបស់ ហើយឆ្លៀតទិញគ្រឿងផ្សំខ្លះសម្រាប់ធ្វើម្ហូប» និយាយចប់ភ្លាម គេក៏ចាប់ក្រសោបរង្វង់មុខតូចឲ្យសម្លឹងគេចំ ទើបសង្កេតឃើញភ្នែករបស់នាងឡើងហើម ថែមទាំងក្រហម មានទាំងសំណើមថ្លាៗនៅដក់ក្នុងភ្នែកនៅឡើយ បញ្ជាក់ថាមុននេះនាងបានយំ
«លើកក្រោយ មុននឹងទៅណាមកណា ប្រាប់ឲ្យដឹងផង...» ជាលើកដំបូង ដែល អ៊ែលហ្វា ចេះនិយាយដាស់តឿន ហើយក៏ជាលើកទីមួយដែលគេបានឮពាក្យនេះចេញពីមាត់មនុស្សស្រី ទាំងដែលធ្លាប់មានស្រីស្នេហ៍រាប់មិនអស់ពីមុនមក
«បាទ» ជុងហ្គុក ញញឹមចុងមាត់តិចៗ មុននឹងតបនាងវិញយ៉ាងផ្អែម បន្ទាប់ពីឮនាងនិយាយដូច្នោះទើបយល់ពីមូលហេតុដែលនាងយំ ធ្វើអោយគេបានចិត្តមិនស្ទើទេ ទាំងឱប ទាំងថើប ចំណេញលើគោកតែម្តង ចំណែកនាងនៅឈរឱបគេ មិនទាន់លែងទៅណានៅឡើយ។
«ហេតុអីនៅមិនទាន់ស្លៀកពាក់ទៀត?»គេអង្អែលសក់នាងថើៗហើយសួរ ទើបរាងតូច ព្រមរំសាយចេញពីរង្វង់ដៃគេ ធ្វើឫកអឹមអៀន ហើយបន្លំជាឱនយករបស់របរទៅដាក់នៅផ្ទះបាយ ទើបត្រឡប់មកនិយាយជាមួយគេវិញ
«ខ្ញុំឡើងទៅពាក់ខោអាវមួយភ្លែត ចាំមកវិញធ្វើម្ហូបជាមួយគ្នា» នាងប្តូរចរិកលឿនណាស់ ពីមុនសុទ្ធតែដេញគេចេញពីផ្ទះ ស្រាប់តែថ្ងៃនេះ បបួលកូនកំលោះគេធ្វើម្ហូបទៀត
«បងជួយពាក់អោយទេ?» ជុងហ្គុក ញ៉ោះសម្តីដាក់ អោយអ្នកម្ខាងទៀតអៀនឡើងមុខក្រហមងាំង ព្រមទាំងក្តាប់មាត់សម្លក់គ្រឺតដាក់គេ រួចក៏ឡើងទៅបន្ទប់ផ្លាស់ខោអាវបាត់ ទុកអោយ រាងក្រាស់ ឈររុញអណ្តាតទល់ថ្ពាល់បែបទ្រាំមិនបានជាមួយចរិកឆ្នាស់ឆ្នើមរបស់នាង ភ្លាមៗ គេក៏បោះជំហ៊ានឡើងទៅតាមក្រោយ ក្នុងទឹកមុខព្រាន សែនកំហូចគ្មាននរណាដូច។
«ក្រឹក» ប្រអប់ដៃមាំរុញមួលគន្លឹះទ្វាបន្ទប់ចូលទៅ បណ្តាលឲ្យអ្នកខាងក្នុងដែលកំពុងទាញអាវពីក្នុងទូរ ភ្ញាក់ខ្លួនព្រើត
«ខ្ញុំមិនទាន់រៀបចំខ្លួនរួចរាល់ទេ» អ៊ែលហ្វា ប្រាប់ក្នុងបំណងអោយគេចេញទៅសិន ប៉ុន្តែអ្នកម្ខាងទៀតចេះតែរំកិលចូលមកជាមួយក្រសែភ្នែកអាថ៌កំបាំង ខណៈនាងប្រុងដើរគេច គេស្រាប់តែច្រត់ដៃនឹងទូរ ឃាំងផ្លូវជាប់ អ៊ែលហ្វា ក៏ងើបមើលមុខគេម៉ក់ៗដូចកូនក្មេងមិនដឹងខ្យល់អី
«កើតអីមែនទេ?ហេតុអីបានយំ?»គេមកតាមជំរិតសួររឿងនាងយំ ទើប អ៊ែលហ្វា ធ្វើភ្នែកក្រឡេកក្រឡាប់បែបរកពាក្យមកកុហកកុំអោយគេដឹងចិត្ត៖
«ខ...ខ្ញុំ...ខ្ញុំមិនស្រួលខ្លួន» អ៊ែលហ្វា និយាយរដឹករដុប ពេលមានដៃកំហូចលបលូកឱបចង្កេះនាងពីខាងក្រោយ ខណៈបេះដូងនាងចាប់ផ្តើមលោតឌឹបៗរំខានត្រចៀកគេ
«មិនស្រួលខ្លួនត្រង់ណា» ជុងហ្គុក សួរដេញដោល ស្របពេលអូសបាតដៃទៅអង្អែលគល់ភ្លៅស្រឡូនតូចថើៗ បបួលនាងអោយរសើបស្រៀវខ្លួនមួយរំពេច
«ឈ...ឈឺក្បាល» ស្រីច្រម៉ក់រកលេសមកឆ្លើយទាំងញ័របបូមាត់ គ្រប់ពេលសម្លឹងចំកែវភ្នែកគេ ចេះតែញ័រខ្លួន ភ័យបុកពោះ
«កុហក» ពីរម៉ាត់ខ្លីៗ កន្រ្តាក់បេះដូងនាងស្ទើតែដាច់ពីទង ស្របពេលគេឱនមុខមកជិត ហើយញញឹមចុងមាត់តិចៗ។
«អត់កុហកទេ» នាងគ្រវីក្បាលបដិសេដ
«ឈឺក្បាល? ចឹងបានន័យថាអីផ្សេងអត់បានឈឺទេ?»
«...» នាងតូចងក់ក្បាលផ្ងក់ៗ ទាំងក្តាប់ដៃចង់បាកម្រាម ស្របពេលបាតដៃក្តៅគគុក លូនស្ទាបដល់ត្រគាកមូលក្លំរបស់នាង រំពេចនោះ ឆ្នុកកន្សែងចិត្តល្អរបស់នាងស្រាប់តែរបូតធ្លាក់ដល់ចុងជើង...

បង្វែរអារម្មណ៍មកមើល ផាក ជីមីន ដែលកំពុងតែបើកឡានលឿនល្លេវដូចហោះ មិនដឹងថាគេបើកទៅស្លាប់ឬយ៉ាងណាទេ បើសិនគ្មានភ្លើងស្តុបរារាំងទេ ពេលនេះគេប្រហែលត្រូវជានហ្គាកប់ៗ ដើម្បីអោយឆាប់ទៅដល់ផ្ទះប្អូនស្រីរបស់គេ
«រវល់ធ្វើស្អី មានការអីសំខាន់ណាស់ណាទៅ បានជាហ៊ានចុចបិទទូរស័ព្ទយើងចឹង» ជីមីន យកដៃគោះចង្កូតឡានទាំងមួម៉ៅក្តៅចិត្តស្ទើផ្ទុះចេញមក ខួរក្បាលគេគិតឃើញតែរឿងប្អូន ខ្លាចនាងនៅក្បែរប្រុសម្នាក់នោះ ខ្លាចនាងត្រូវគេពង្វក់ដល់ឆ្កួត ម្យ៉ាងវិញទៀត គេអាចមើលទឹកមុខនាងធ្លុះដល់ចិត្តគំនិត ដែលនាងព្យាយាមលាក់បាំងរឿងដែលកើតឡើងនៅយប់ដែលនាងត្រូវថ្នាំនោះ គេយល់គ្រប់យ៉ាង ថែមទាំងស្មានដឹងទៀតថាប្អូនទៅធ្វើស្អីៗខ្លះជាមួយអាម្សៀនោះ ជីមីន បានត្រឹមអង្គុយស្តាយដែលមិនគួរណាបណ្តោយនាងអោយទៅតាមគេ។

«ង៉ឺត!!!» ជីមីន ឈប់ឡានមុខ ខន់ដូ របស់ប្អូនស្រី ដោយឡានគេចតទន្ទឹមនឹងឡានមួយទៀត ដែលជាឡានរបស់ជុងហ្គុក ក្រោយមក ជីមីន បានចុះចេញពីឡានដោយឫកពារប្រញាប់ ចិត្តឆៅបបួលគេអោយដើរទៅទាត់កង់ឡានរបស់ ជុងហ្គុក មួយទំហឹង៖
«ម៊ាំង»
មួយជើងប៉ើងខ្លួនឯងឡើងជំរត់ថយក្រោយពីរបីជំហ៊ាន មិនខ្ចីឈឺ រំពេចនោះស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់ បើកសំដៅមករកកន្លែងដែលគេចតឡាន៖
«សូមអញ្ជើញលោកទៅទីស្នាក់ការនគរបាលដើម្បីស៊ីញ៉េឯកសារ» ប៉ូលិស សង្ហាដែលជាអ្នកឌុប បើកមួយសុវត្ថិភាព ប្រាប់ទៅកាន់គេ
«ស៊ីញ៉េស្អី?» ជីមីន ខឹងក្តៅចិត្តឆេវ ព្រមទាំងដាក់ដៃច្រត់ចង្កេះ ច្រង៉េងច្រង៉ាងដាក់លោកប៉ូលិស ទាំងមុខក្រញូវ ទើបភ្លាមនោះប៉ូសិលក៏តប៖
«លោកបានធ្វើខុសគោលការណ៍ច្បាប់ចរាចរណ៍ ករណីបើករថយន្តក្នុងល្បឿនលឿនហួសកំណត់ អញ្ជើញលោកទៅប៉ុស្តិ៍ឥឡូវនេះ»

??????????????????Where stories live. Discover now