抖阴社区

????:??????????

7.5K 311 4
                                    

... ..ដំណើរកម្សាន្តមួយព្រឹកត្រូវបានបញ្ចប់ ក្រោយពីទារការ៉េមបានសម្រេច ថេជុងទាមទារឲ្យដេយ៉ុនពរដើរលេងមិនតិចជាងពីរម៉ោងទរ ចំណែកថេហ្យុនជិះកនឹងឯង ម៉ាកៗនេះអីនាយស្លាប់ឆាប់ៗមុនអាយុជាមិនខាន តែទ្រាំទៅធ្វើម៉េចបើក្រាស់អាប់ប៉ាគេ។

ទីបំផុត ក្មេងៗអស់កម្លាំង ដេយ៉ុនក៏រួចខ្លួនបានសម្រាកតែនាយត្រូវជូនគ្រួសារតូចមួយនេះត្រឡប់ទៅផ្ទះវិញសិន។ កន្លែងក្មេងលេងនិងខន់ដូរបស់រាងតូចមិនឆ្ងាយពីគ្នាប៉ុន្មានទេ បើកឡានមួយភ្លែតក៏ដល់បើដើរវិញតែ10នាទី ទេ។ ថេយ៉ុងប្រកែកមិនឲ្យជូនឡើយតែនាយដេយ៉ុនមិនព្រមដោយយកលេសថាមានការងារត្រូវទៅហាងក្បែរនោះផងទើបគេលែងបដិសេដ។

#Condo PFD

«ដល់ផ្ទះហើយទេវតាតូចរបស់ដេតឌី...» ដេយ៉ុនចតឡានរួចងាកមកប្រាប់អ្នកនៅខាងក្រោយដែលកំពុងគេងលក់យ៉ាងស្គប់ស្កល់ រាងតូចធ្វើសញ្ញាកុំឲ្យនាយលឺមាត់ ចង់ឲ្យគេងយកកម្លាំងបន្ទិច តែសម្លេងនាយមុននេះលឺមិនធម្មតាទេក្មេងទាំងពីរភ្ញាក់ទាល់តែបាន។

«ដេតឌីពរ....» គ្រាន់តែងើបភ្លាមទាំងពីរនាក់ទាមទារឲ្យនាយពរពួកគេតែម្តង ចំណែកដេយ៉ុនធ្វើមុខជូរព្រោះមុននេះនាយពរក្មេងទាំងពីរនេះដើរលេងឡើងចង់វៀចចង្កេះទៅហើយ នាយតូចឃើញបែបនេះក៏ជួយដោះសារជំនួស...

«ដេតឌីហត់ហើយ ឲ្យដេតឌីសម្រាកសិនទៅណាកូន...!!»

«ដេតឌីឈឺមែនទេ ចាំថេជុងសាព្យាបាលឲ្យ!!» និយាយរួចនាងល្អិតថេជុងឱនទៅថើបថ្ពាល់នាយមួយខ្សឺត ដេយ៉ុនភ្ញាក់ខ្លួនព្រើត ស្លឹកត្រចៀកឡើងក្រហមកុំថានាយអៀនក្មេងឲ្យសោះណា។

«ថេជុង...»ថេយ៉ុងហួសចិត្តនឹងកូនកំហូចនេះយ៉ាងខ្លាំង គេសើចបន្ទិចពេលឃើញត្រចៀកដេយ៉ុនឡើងក្រហម ។

« ដេតឌីជានៅ?»

«ថេយ៉ុងឡើងទៅម្នាក់ឯងកើតទេ ខ្ញុំរវល់មិនអាចជូនដល់បន្ទប់ទេ...!!» នាយមិនតបជាមួយនាងល្អិតទេបែរជាងាកមកនិយាយជាមួយរាងតូចវិញ ។

«បានតាស ទៅចុះប្រយ័ត្នយឺតពេល...» និយាយរួចក៏នាំកូនៗចុះពីឡាន ដឹកដៃម្ខាងម្នាក់ ថេយ៉ុននិងថេជុងក៏ស្រួលមិនធ្វើឲ្យគេពិបាកណាស់ណាទេ ដេយ៉ុនឱនមុខចុះនឹងចង្កូតឡាន ព្យាយាមសម្រួលអារម្មណ៍បន្ទិចទើបចាប់បើកឡានចេញទៅ...។

???????????????????????(THE END??)Where stories live. Discover now