«ថេជុងកុំរត់កូនប្រយ័ត្នដួល!!»«កូនមិនដួលទេអាប់ប៉ា...ប្រូស!!» និយាយមិនទាន់ផុតពីមាត់ផង នាងតូចក៏ជំពប់ជើងដួលប្រូសផ្កាប់មុខទៅលើស្មៅ នាយក្រាស់សើចកក្អឹកមិនខ្ចីទៅលើក ចំណែករាងតូចងាកសម្លក់ស្វាមីបន្ទិចទើបរត់មកលើកកូន...
«ថេជុងយ៉ាងម៉េចហើយកូន មានត្រូវរបួសត្រង់ណាទេ?» នាងតូចងើបអង្គុយទាំងម៉ីងមាំង ជួនជាក្រលេកទៅឃើញបងប្រុសនាងកំពុងសើច អារម្មណ៍ខឹងក្រោធក៏ផ្ទុះឡើងភ្លាម...
«បងប្រុសសើចអូនមែនទេ?»
«បងសើចកំប្រុកព្រៃឯនោះទេ ចាប់ចំណីមិនបានក៏ដួលផ្កាប់មុខខ្លួនឯង!!»
«ហ៊ឹកៗ...បងប្រុសសើចអូន បងប្រុសធ្វើបាបអូន ហ៊ឹកៗ...!!»
«បានហើយឈប់យំទៅ បងប្រុសមិនបានសើចកូនឯណា !!»
«មោះៗ កូនកំប្រុកតូច ចាំប៉ាវាយបងប្រុសឲ្យ!!» ដោយឃើញកូនយំមិនបាត់ ទើបនាយចូលមកលើកកូនពរព្រមទាំងលួងលោមមិនឲ្យយំតទៀត មើលចុះ គ្រប់គ្នាដែលមកបោះតង់ដែរសម្លឹងមើលមកមិនឈប់សោះ...។
«ហ៊ឹកៗ...»
«បងសុំទោស បងនាំប្អូនទៅចាប់មេអំបៅល្អដែរទេ?»
«
ឈប់ខឹងក៏បានដែរ តោះទៅ!!» ត្រូវរ៉ូវគ្នាហើយ ពួកគេក៏ដឹកដៃគ្នាទៅចាប់មេអំបៅនៅក្បែរនោះធ្វើព្រងើយ ចំណែកជុងហ្គុកនិងថេយ៉ុងសម្លឹងមុខគ្នារួចក៏សើចកក្អឹក ខំលួងសឹងស្លាប់មិនបាត់យំ បងប្រុសគេលួងបន្ទិចសោះក៏ត្រូវគ្នាវិញ ពិតជាលឿនបស់គេមែន....។«ចរិកដូចអូនបេះបិទ!!»
«រអ៊ូអី?»
«បងនិយាយថា អូនគួរឲ្យស្រលាញ់!!»
«... » រាងតូចលែងតប សម្តីនាុធ្វើឲ្យថ្ពាល់ទាំងគូររបស់គេឡើងក្រហមដូចម្ទេសទុំ នាយដឹងថាគេអៀនទើបសរសៀរចូលមកឱបចង្កេះតូចពីក្រោយថ្នមៗ...
«ចង់ធ្វើអី ឆាប់ទៅតម្លើងតង់ទៅ!!»រាងតូវមិនផ្តល់ឱកាសឲ្យនាយ គេធ្វើជាដើរទៅកាន់តង់ដែលមិនទាន់បានតម្លើងព្រមទាំងប្រាប់ឲ្យនាយមកជួយ នាយក្រាស់ឈរស្ងៀមធ្វើមុខជូរ យូរបន្ទិចទើបនាយចូលទៅជួយ ចំណែកកូនៗក៏នៅដេញចាប់មេអំបៅក្បែរនោះឯង...។
