៥៦
«ពួកឯងចាត់ការវាទៅ!!» បានគ្រប់យ៉ាងភ្លាម លោកចាំងក៏បក់ដៃឲ្យកូនចៅចាត់ការរាងក្រាស់ភ្លាម គាត់ចង់សម្លាប់នាយតែម្តង មិនមែនត្រឹមក្រុមហ៊ុន តែចង់បានដល់ជីវិត...
«ម៉េចក៏លោកធ្វើបែបនេះ? »
«មកពីយើងស្អប់ឯង យើងចង់បានភាគហ៊ុនរបស់ឯងហើយក៏ចង់ឲ្យឯងងាប់ដែរ!!»
«ទោះបីខ្ញុំស្លាប់ ក៏លោកមិនអាចរស់ស្រួលដែរ!!»
«យើងរស់យ៉ាងម៉េចជារឿងរបស់យើង សំខាន់ឯងងាប់ផុតពីមុខយើង!! ជីវិតយើងវេទនាដល់រាល់ថ្ងៃនេះព្រោះតែឯង បើឯងមិនបដិសេដទំពាំងបាយជូររបស់យើងទេ យើងក៏មិនតាមបំផ្លាញឯងដល់សព្វថ្ងៃនេះដែរ!!»
«បន្ទោសខ្ញុំមិនបានទេ ទំពាំងបាយជូរលោកយ៉ាងម៉េចលោកដឹងច្បាស់ណាស់ បើលោកមិនលេងផ្លូវកាត់ លោកនឹងមិនត្រូវគេបដិសេដដល់រាល់ថ្ងៃនេះទេ!!»
«ឌឹប...បិទមាត់!!»
«អ៊ូយ!!»
«លោករេនដូ!!» រាងកាយក្រាស់ត្រូវដេកដួលទៅលើដីដោយសារកម្លាំងមួយដៃរបស់លោកចាំង គ្រប់គ្នាដឹងច្បាស់ថាគាត់ជាអ្នកលេងកណ្តាប់ដៃធ្ងន់ ត្រឹមមួយដៃរបស់គាត់ក៏អាចឲ្យមនុស្សម្នាក់សន្លប់បានដែរ នេះនាយក្រាស់មាំហើយដែលអាចទ្រាំបាន....
«ពួកឯងចាត់ការវាទៅ!!»
«បាទ!!» ទទួលបញ្ជាភ្លាមកូនចៅ៥នាក់ក៏ដើរតម្រង់មកជុងហ្គុកភ្លាម ចំណែកអ្នកផ្សេងឈរមើលធម្មតាព្រោះគិតថាត្រឹម៥នាក់ក៏ចាត់ការនាយបានទៅហើយ....
«ថេអូននាំកូនៗចេញទៅមុនទៅឆាប់ឡើង!!»
«អូនមិនទៅចោលបងទេ!!ហ៊ឹកៗ...»
«ឆាប់ទៅ បងម្នាក់ឯងអាចយករួចខ្លួនបាន បើអូននៅទីនេះបងមិនអាចការពារបាននោះទេ!!»
«តែ...»
«ឆាប់ទៅ!!...»លឺស្វាមីបង្ខំហើយថេយ៉ុងក៏ព្រម តែថយមិនទាន់បាន២ជំហានផងស្រាប់តែលេចវត្តមានវ៉ុនយ៉ុងចេញមក នាងទ្រាំឲ្យរាងក្រាស់ខឹងស្អប់ តែនាងដាច់ខាតមិនទុករាងតូចនិងកូនៗរបស់គេនោះទេ...
«វ៉ុនយ៉ុង? ហេតុអីក៏ឯងនៅទីនេះ?»
«យើងមកបំផ្លាញ់ឯងនឹងហើយ!!»
