抖阴社区

?????:????????????????????????

5.5K 217 2
                                    

#ភូមិគ្រិះរេនដូ

រ៉ឺងៗ.....សម្លេងចុចកណ្តឹង អ្នកបម្រើម្នាក់ក៏រត់មកបើកទាំងក្នុងដៃមានកាន់ធុងស្រោចផ្កាមួយផងដែរ។

«សានជី!?»

«បងនីន!!» សានជីស្រវ៉ាឱបកាយបងស្រីក្រៅផ្ទៃដោយក្តីនឹករឮក កាលពីមុនបងស្រីម្នាក់នេះហើយដែលតែងតែលួចបាយម្ហូបយកមកឲ្យនាងញ៉ាំពេលនាងត្រូវគេធ្វើបាប។

«៥ឆ្នាំមកនេះ ឯងបាត់ទៅណា?»

«ខ្ញុំទៅបារាំង ជាមួយអ្នកប្រុសតូច!! បងដឹងទេថាពេលនេះអ្នកប្រុសតូចមានក្មេងតូចពីរនាក់ហើយណា៎!!»

«បងដឹងតើ!!»

«ម៉េចក៏បងដឹង?» សានជីបើកភ្នែកធំៗ មិនយល់ថាហេតុអីក៏ដឹង? ឬមួយក៏នាយក្រាស់ជាអ្នកនាំមកទីនេះ?

«អ្នកប្រុសតូចត្រឡប់មកទីនេះវិញតាំងពីសប្តាហ៍មុនម៉្លេះ!!ពេលនេះអ្នកប្រុសនិងអ្នកនាងតូចទៅសាលាហើយ ឯងចូលក្នុងសិនមក!!»

«(ដូចការគិត!! គាត់ពិតជានាំថេយ៉ុងមកផ្ទះពិតមែន!! )» សានជីគិតក្នុងចិត្ត នាងដើរតាមបងស្រីក្រៅផ្ទៃដើរចូលទៅខាងក្នុង ក៏ប្រទះស្រីបារាំងកាត់កូរ៉េកំពុងនិយាយទូរស័ព្ទជាមួយអ្នកណាក៏មិនដឹង។

«នាងជាអ្នកណា?»

« ស្រីបារាំងកាត់កូរ៉េ តោងទាមចៅហ្វាយមកតាំងពីម្សិលមិញ ឥឡូវនៅមិនទាន់ទៅវិញទៀត!!»

« ហេតុអីក៏មុខដូចប្រហែលៗ!!»

«ឯងធ្លាប់ជួបហ្អេស?»នីនសួរ ពេលលឺសានជីឧទាន ប្រហែលជានាងធ្លាប់ជួបមែនព្រោះសានជីក៏ធ្លាប់នៅបារាំងដែរ។

«មិនច្បាស់ទេ ប្រហែលខ្ញុំច្រឡំហើយ!!»

«អឺម...មោះអង្គុយសិនទៅ យើងមានរឿងត្រូវនិយាយគ្នាច្រើនទៀត!!»

#ទីតៗ.... អ្នកទាំងពីរមិនទាន់អង្គុយស្រួលបួលផង ស្រាប់តែរថយន្តស៊ីផ្លេឡើង ធ្វើឲ្យនីនរហ័សរត់ចេញមកបើកទ្វាររបង ។

«ទីបំផុតចៅហ្វាយត្រឡប់មកវិញហើយ!!>>នីនឧទានឡើងពេលឃើញថាជាខ្សែរថយន្តរបស់ចៅហ្វាយនាយ ធ្វើឲ្យស្រីស្រស់ដែលកំពុងឈរនិយាយទូរស័ព្ទលឺយ៉ាងច្បាស់។

???????????????????????(THE END??)Where stories live. Discover now