@ព្រឹកឡើង
«ថេហ្យុនធ្ងន់ណាស់កុំសង្កត់លើអាប់ប៉ា!!»
«កូនមិនបានសង្កត់លើអាប់ប៉ាទេ!!» សម្លេងអាល្អិតធ្វើឲ្យរាងតូចស្វាងចែស គេរហ័សបើកភ្នែកឡើងក៏ឃើញនាយក្រាស់កំពុងគេងឱបគេយ៉ាងណែនមិនដឹងតាំងពីពេលណា សំខាន់ឱបរឹតគេជាប់រកតែរើខ្លួនមិនរួច....
«លោក!!»
«អឺម...កុំរំខាន !!»
«ខិខិ...» រាងតូចប្រែជាមុខក្រហមពេលឃើញកូនទាំងពីររបស់គេអង្គុយម្ខាងសម្លឹងមកព្រមទាំងសើចតិចៗ...
«ថេហ្យុនថេជុងឆាប់មកជួយគ្នាដាស់ដេតឌីទៅឆាប់ឡើង!!»
«ដេតឌីភ្ញាក់ឡើង គេឈូសព្រៃអស់ឥឡូវហើយ!!» គ្រាន់តែលឺអាប់ប៉ាបញ្ជាភ្លាម នាងតូចក៏ចូលមកអង្រួតដេតឌីភ្លាម នាងអង្រួនខ្លាំងៗព្រមទាំងស្រែកមួយអស់សម្លេង លឺដល់ខាងក្រៅ...។
«ថេជុងកុំរំខានដេតឌី!!»
«ដេតឌីកុំទ្រមក់ពេក ថ្ងៃរះកម្ពស់ចុងស្រល់ហើយ!!»ថេហ្យុនឱបដៃស្រែកដៀលពីចម្ងាយមិនខ្ចីចូលជិត នាយក្រាស់លឺហើយស្វាងងងុយតែម្តង ត្រូវកូនដៀលចំៗហើយទ្រាំគេងតទៀតមិនបានឡើយ....។
រាងក្រាស់ស្ទុះក្រោកភ្លែត រាងតូចក៏ក្រោកតាមនាយដែរ គេរហ័សលើកវែកសក់ចេញបន្ទិចកុំឲ្យរញ៉េរញ៉ៃ ព្រមទាំងសម្រួលសម្លៀកបំពាក់រួចក៏ងើបចេញទៅខាងក្រៅគិតថានឹងទៅធ្វើអាហារពេលព្រឹក រីឯនាងតូចក៏តាមគេដែរ ...ទុកឲ្យប៉ាកូនគេនៅសម្លក់គ្នាតែពីរនាក់...។
«ជើងល្អណាស់អាល្អិត ហ៊ានរំខានក្តីសុខដេតឌីផង!!»
«មកពីដេតឌីលេងខូចខ្លួនឯងទេ!!»
«ដេតឌីលេងខូចត្រង់ណា?»
«យប់មិញថេហ្យុនគេងឱបអាប់ប៉ាច្បាស់ណាស់ ម៉េចក៏ព្រឹកឡើងថេហ្យុនមកគេងកៀនជញ្ជាំងទៅវិញ?»អាល្អិតធ្វើមុខខឹង ទម្រាំគេបានគេងឱបប៉ាប់ប៉ាគេវាមិនងាយទេ កាលនៅបារាំងពួកគេគេងបន្ទប់ផ្សេងគ្នា លុះមកនៅកូរ៉េក៏គេងផ្សេងគ្នាទៀត គេតែងតែចង់គេងឱបអាប់ប៉ា ពេលមានឱកាសក៏ត្រូវដេតឌីកំហូចដណ្តើមគេថែមទៀត អ្នកណាមិនខឹង...។
