抖阴社区

????:???????????????????????????????!!

7.7K 295 5
                                    

«ត្រឡប់ទៅកូរ៉េវិញជាមួយយើង!!» ជុងហ្គុកបញ្ជាក់ច្បាស់ៗនូវអ្វីដែលនាយចង់បាន នាយមិនត្រឹមតែធ្វើបែបនេះនាយនឹងធ្វើលើសពីនេះទៀតឲ្យតែនាយចង់ គេគ្មានផ្លូវរួចផុតពីក្រញ៉ាំរបស់នាយឡើយ។ ថេយ៉ុងលែងស្តី ជង្គង់គេទន់ទប់លំនឹងខ្លួនលែងបានដួសគ្រឹបដល់ដី ហេតុអីនាយធ្វើបែបនេះដាក់គេ? នាយមិនចង់ឲ្យគេរស់នៅដោយមានក្តីសុខខ្លះទេឬ? នាយជាសត្រូវកាលពីជាតិមុនរបស់គេឬទើបតាមសងកម្មគេគ្រប់កន្លែងបែបនេះ?

«បើមិនចង់យើងក៏មិនបង្ខំដែរព្រោះឯងមិនសំខាន់សម្រាប់យើងស្រាប់ហើយ!!»

«ចាំបន្ទិច ខ្ញុំនឹងទៅ!!» រាងតូចមិនចង់ស៊ូញសាញច្រើន គេបារម្ភពីកូនតែមួយមុខគត់ ណាមួយប្រទេសកូរ៉េជាប្រទេសកំណើតរបស់គេ ត្រឡប់ទៅវិញក៏មិនខុសទាស់អីដែរ ចំណែកថេហ្យុនទុកឲ្យសានជីមើលថែជំនួសគេមួយរយៈសិនចុះ។

«ខ្ញុំសុំទៅយករបស់សិន!!»

«ចូលឡាន!!» នាយក្រាស់មិនអនុញ្ញាត នាយបើកទ្វារឡានបញ្ជានាយតូចឲ្យចូល ថេយ៉ុងក៏មិនស្ទាក់ស្ទើររហ័សចូលទៅឱបកូនយ៉ាងណែន ។
   
  #នៅតាមផ្លូវទៅព្រលានយន្តហោះ

«ថេជុងមិនស្រួលត្រង់ណាទេកូន?»

«អាប់ប៉ា ថេជុងខ្លាច!! ហ៊ឹកៗ...ថេជុងចង់ត្រឡប់ទៅវិញ ថេជុងចង់ឱបដេតឌី!!»

«ប៉ានៅទីនេះហើយ ទៅរកប៉ាឯណាទៀត!!» នាយទើសចិត្តយ៉ាងខ្លាំងខណៈនាយជាប៉ានៅនឹងមុខបែរជាយំរកអ្នកដទៃទៅវិញ។

«ឈប់យំទៅ ដេតឌីរវល់ហើយ យើងទៅលេងលោកយាយលោកតាណា ឬក៏កូនមិនចង់ជួបលោកយាយលោកតាទេ?»

«ថេជុងចង់ជួបលោកយាយលោកតា ហ៊ឹកៗ តែថេជុងមិនចង់នៅក្បែរគាត់ទេ!!ហ៊ឹកៗ...»

«ថេជុង!!» ជុងហ្គុកស្រែកគំហក ថេជុងកាន់តែខ្លាច នាងខ្លាចនាយឡើងញ័រខ្លួនហើយ រាងតូចមិនយល់សោះថានាយអាងខ្លួនជាប៉ាបានយ៉ាងម៉េចបើទង្វើចេញមកមិនសមជាប៉ាផងនោះ។

«ជុងហ្គុក លោកស្ងាត់មាត់បានទេ?»

«មកពីឯង ឯងបង្រៀនកូនឲ្យស្អប់យើងមែនទេ?» នាយក្រាស់មួរម៉ៅដែលកូនមិននិយាយរកហើយថែមទាំងមិនចង់ក្បែរថែមទៀត គំនិតស្មោគរោគក៏លោតចេញពេញខួរក្បាលនាយតែម្តង។

???????????????????????(THE END??)Where stories live. Discover now