抖阴社区

?????:?????? ??????????????

4.3K 196 2
                                    

   ...ប្រូស

«សុំទោសបងប្រុស...» ក្មេងប្រុសតូចល្អិតរហ័សសុំទោសនិងជួយគ្រារាងកាយថេហ្យុនឡើងដែលគេដើរបុកមុននេះឲ្យក្រោកឈរវិញ ចំណែកនាយកករាស់ឃើញបែបនេះចង់ចូលមករកកូនតែនាយតូចបដិសេដព្រោះជារឿងក្មេងទុកឲ្យពួកគេដោះស្រាយចុះ។

«មិនអីទេ មកពីបងដើរមិនមើលខ្លួនឯង!!»ជុងហ្គុកតបទាំងញញឹមមិនប្រកាន់ខឹងនឹងអាល្អិតព្រោះកំហុសមកពីកូននាយ គឺរវល់តែដើរមើលរូបផ្កាយស្អាតៗដែលបិទជាប់ជញ្ជាំងទើបមិនបានឃើញក្មេងតូចដែលដើរតាមផ្លូវត្រង់គេ។

«បងប្រុសមិនឈឺពិតមែនហេស៎ ? ឲ្យខ្ញុំពិនិត្យបន្ទិចទេ ខ្ញុំជាគ្រូពេទ្យណា៎!!» ក្មេងតូចរៀបរាប់ព្រមទាំងរ៉ូតកាបូបតូចគេបន្ទិចដកយកប្រដាប់ស្ទង់ចលនាបេះដូងមួយចេញមក។

« ថាម៉េច ឯងជាគ្រូពេទ្យ?» អាល្អិតចំហរមាត់សឹងមិនជឿ តាមមើលក្មេងម្នាក់នេះអាយុមិនដល់៤ឆ្នាំផង អាចជាគ្រូពេទ្យបានយ៉ាងម៉េច?

«ឆេវ៉ុនធ្វើអីនឹងកូន!!» ថេហ្យុនភ្ញាក់ខ្លួនព្រើតពេលលឺនាមក្មេងតូចម្នាក់នេះ មុខក៏ខ្ចូត ឈ្មោះក៏ពីរោះថែមទៀត។

«មិញនេះបងប្រុសដួលដោយសារអូន ទើបអូនចង់ព្យាបាលគាត់!!»

«ពុទ្ធោកូនម៉ាក់!!» អ្នកដែលជាម្តាយធ្វើទឹកមុខហួសចិត្តនឹងកូន វិនាទីបន្ទាប់ទើបងាកមកនិយាយជាមួយអាល្អិតថេហ្យុនម្តង។

«ក្មួយត្រូវរបួសត្រង់ណាដែរទេ?»

«អត់ទេ ខ្ញុំរឹងមាំណាស់!!»

«ហ៊ឹសៗ...ប៉ាម៉ាក់នៅឯណាចាំអ៊ំជូនទៅ!!» គាត់ធ្វើសម្លេងហ៊ឹសព្រោះខ្នាញ់នឹងកាយវិការក្មេងប្រុសនេះជាពន់ពេកចង់តែកក់ទុកធ្វើកូនប្រសារទេ!! ក្មេងអីឆ្លាតយ៉ាងនេះ តែដំបូងគាត់ត្រូវសួររកប៉ាម៉ាក់គេសិនចង់សុំទោសជំនួសកូនប្រុសផងដែរ។

«ប៉ាម៉ាក់ខ្ញុំនៅត្រង់នោះ!!»ថេហ្យុនចង្អុលទៅកាន់កន្លែងដែលប៉ាម៉ាក់គេកំពុងឈរចម្ងាយឃ្លាតគ្នាប្រហែល១០ម៉ែត្រ លុះគាត់មើលទៅក៏ឃើញជុងហ្គុកនិងថេយ៉ុងឈរញញឹមសម្លឹងពីចម្ងាយមកកាន់ពួកគេជាស្រេច ទើបគាត់ដើរទៅរាក់ទាក់បន្ទិច។

???????????????????????(THE END??)Where stories live. Discover now