#ក្រុមហ៊ុនរេនដូគ្រុប
« ច្បាស់ណាស់ចៅហ្វាយ ត្រានេះជាត្រារបស់ក្រុមហ៊ុនយើងពិតមែន!!»ហ្យុនជីនហុចក្រដាស់មួយសន្លឹកដែលមានវាយត្រារួចជាស្រេចនៅលើនោះ។ ក្រដាស់មួយសន្លឹកនេះគឺជាកិច្ចសន្យាលក់រូបមន្តស្រាទំពាំងបាយជូរឲ្យទៅក្រុមហ៊ុនដទៃ។
«តែយើងមិនបានលក់ទេ!!>>ជុងហ្គុកទទួលយកមកមើល ឃើញថាពិតមែន តែនាយមិនបានធ្វើ ច្បាស់ជាមាននរណាម្នាក់បន្លំត្រារបស់នាយហើយ!!
«គ្មានអ្នកណាជឿទេចៅហ្វាយ បើច្បាស់យ៉ាងនេះទៅហើយ គ្រប់គ្នាច្បាស់ជាគិតថាចៅហ្វាយលក់រូបមន្តមិនខាន!!»
«ឯងក៏មិនទុកចិត្តយើងដែរ?»នាយក្រាស់សម្លឹងមុខចំណិតដោយការអន់ចិត្ត ត្បិតជាកូនចៅស្និទ្ធស្នាលបំផុតក៏មិនទុកចិត្តនាហដែរ អញ្ចឹងឲ្យនាយរំពឹងអីទៅ។
«ខ្ញុំមិនដែលសង្ស័យចៅហ្វាយទេ តែអ្វីដែលសំខាន់គឺត្រូវរកភស្តុតាងឲ្យបានសិន!!»
«អឺម...!!»នាយងក់ក្បាលស្របតាម តែភ្នែកនៅសម្លឹងក្រដាស់មួយនោះមិនឈប់ កុំឲ្យដូចអ្វីដែលនាយសង្ស័យឲ្យសោះ ក្នុងនាមជាម្ចាស់ភាគហ៊ុន៥០ភាគរយ ម៉េចនឹងអាចអាត្មានិយមលក់ឆ្នាំងបាយខ្លួនឯងនោះ ច្បាស់ជាមានអ្នកចង់ធ្វើបាបនាយជាមិនខាន។
«ចៅហ្វាយសង្ស័យអ្នកណាដែរ!?»
«មានអ្នកណាចូលបន្ទប់ធ្វើការយើងដែរទេ?»
«កាលពីយប់មិញដូចជាឃើញអ្នកនាងវ៉ុនយ៉ុងឈររេរាមុខបន្ទប់ចៅហ្វាយ តែនាងប្រាប់ថាគ្រាន់តែមករកចៅហ្វាយប៉ុណ្ណោះ ក្រៅពីនេះដូចជាគ្មានទេ!!»
«វ៉ុនយ៉ុងមិនអាចទេ!! នាងមិនអាចបញ្ជូនទៅលឿនដល់ថ្នាក់នេះឡើយ ក្រដាស់មួយសន្លឹកនេះយ៉ាងហោចណាស់ក៏ធ្វើឡើងតាំងពីសប្តាហ៍មុនដែរ!!»
«បើមិនមែនអ្នកនាងវ៉ុនយ៉ុង អញ្ចឹងតើជាអ្នកណា?»
«ប្រាប់ម្ចាស់ភាគហ៊ុនទាំងអស់ឲ្យចូលរួមការប្រជុំភ្លាម!!» ជុងហ្គុកយកដៃញីក្បាលបន្ទិចដោយទាល់តម្រឹះគិតមិនឃើញ នាយដឹងច្បាស់ណាស់ថាមានអ្នកលួចត្រារបស់នាយតែមិនអាចដៅបានថាជាអ្នកណាសោះ!!
