«អ្នកនាងវ៉ុនយ៉ុងចង់នាំអ្នកប្រុសតូចទៅណាមែនទេ?» ហ្យុងហូដែលពេលនេះត្រូវបាននាយក្រាស់បិទសេរីភាពមិនឲ្យចេញទៅណាក្រៅពីការពារសុវត្តិភាពអ្នកនៅផ្ទះបានចេញមកសួរនាំស្រីស្រស់ព្រមទាំងឃាំងទ្វារជាប់មិនព្រមឲ្យចេញព្រោះនេះជាបញ្ជាចៅហ្វាយ នាយផ្តាំមកច្បាស់ៗថាបើចាហ្វាយតូចចង់ចេញទៅណាត្រូវខលប្រាប់នាយសិន។
«ខ្ញុំបបួលបងថេទៅដើរលេងខាងក្រៅ ថយចេញទៅ!!»
«មិនបានទេ ទាល់តែចៅហ្វាយអនុញ្ញាតសិន!!» ហ្យុងហូបំរុងនឹងដកទូរស័ព្ទខលទៅចៅហ្វាយតែរាងតូចឃាត់ព្រោះមិនចង់វែងឆ្ងាយ ណាមួយនាយកំពុងពិបាកចិត្តរឿងក្រុមហ៊ុនផង ត្រឹមដើរលេងជិតនេះមិនមានបញ្ហាអីទេ។
«មិនអីទេ ខ្ញុំទៅជិតនេះតាស៎!!»
«តែអ្នកប្រុស...»
«កុំបារម្ភអី ចាំខ្ញុំជាអ្នកខលទៅប្រាប់គេក៏បានដែរ!!»
«បាទ...!!»ហ្យុងហូព្រមទាំងមិនចង់ តែក៏គោរពតាមការសម្រេចចិត្តរបស់ចៅហ្វាយតូចខ្លួន នាងក្រមុំញញឹមរួចទាញដៃស្រឡូនដើរចេញទៅផុតរបង ហ្យុងហូតាមមើលរហូតពួកគេដើរផុតរបងបត់ទៅម្ខាងផ្លូវ ក្នុងចិត្តនាយចង់តាមទៅការពារសុវត្តិភាពចៅហ្វាយតូចណាស់តែទៅមិនបានព្រោះចៅហ្វាយប្រុសហាមមិនឲ្យនាយចេញក្រៅដាច់ខាត។
ថេយ៉ុងនិងស្រីស្រស់បណ្តើរគ្នាសើចសប្បាយតាំងពីផ្ទះរហូតមកដល់ហាងកាហ្វេមួយដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មាន តែដោយសារតំបន់នេះស្ងាត់ទើបហាងកាហ្វេមួយនេះមិនសូវមានមនុស្ស ជួនកាលស្ងាត់ជ្រាបគ្មានសូម្បីម្នាក់ក៏មានដែរ។ព្រឹកនេះរៀងស្ងាត់បន្ទិច ហាងកាហ្វេគ្មានភ្ញៀវផ្សេងឡើយក្រៅពីនាយតូចនិងនាងក្រមុំ ថេយ៉ុងចង់បបួលនាងទៅកន្លែងផ្សេងតែនាងមិនព្រម ដោយយកលេសថាកាហ្វេទីនេះឆ្ងាយហើយក៏ជាចំណូលចិត្តរបស់នាងផងដែរទើបគេព្រមនៅបន្ត។
«ត្រូវការកម្មង់អីដែរបាទ!!»
«កាហ្វេក្តៅពីរកែវមក!!»ស្រីស្រស់ជាអ្នកកម្មង់ ចំណែករាងតូចអង្គុយសម្លឹងបរិយាកាសនៅទីនេះតែម្យ៉ាង គេហាក់មានអារម្មណ៍ថាប្លែកៗយ៉ាងម៉េចមិនដឹង។
