សានជីដើរតាមពីក្រោយហ្វាសៃ មិនប៉ុន្មានម៉ោងទៀតទេនាងនឹងក្លាយទៅជាដូនជីម្នាក់ជាមិនខាន នាងបានឈប់ប្រើទូរស័ព្ទ ដោយចាប់កាន់សៀវភៅជំនួសវិញ ដូច្នេះហើយទើបបានជាដេយ៉ុនទាក់ទងនាងមិនបានព្រោះនាងឈប់ប្រើមួយរយៈហើយ។
@សាលព្រះវិហារ«នាងមកហើយអ្នកម៉ែ!!»ហ្វាសៃនាំសានជីចូលមករកអ្នកម៉ែដែលកំពុងសូត្រធម៌យ៉ាងពីរោះ អ្នកម៉ែងើបមុខឡើងញញឹមស្មោះសដាក់សានជីបន្ទិចមុននឹងក្រោកដើរមករកនាងដែលឈរមិនឆ្ងាយពីគាត់...
«សម្រេចចិត្តច្បាស់ហើយហេស៎ថាចង់បួស?» អ្នកម៉ែដើរមកអង្អែលក្បាលសានជីតិចៗសួរបញ្ជាក់ គាត់មិនចង់ឲ្យនាងខូចអនាគតទេ បើបួសហើយក៏មិនអាចត្រឡប់ក្រោយវិញដែរ គឺត្រូវនៅបែបនេះជារៀងរហូត តែបើមិនច្បាស់អាច
សម្រេចចិត្តនៅពេលនេះបានមិនទាន់ហួសពេលទេ....«ចាសអ្នកម៉ែ!!»
«មិនមែនគេចពីស្នេហាទេមែនទេ?»
«គឺ...!!» សានជីស្ទាក់ស្ទើរពេលអ្នកម៉ែសួរចំចំណុច តាមពិតនាងគេចពីស្នេហាពិតមែន នាងមិនចង់ខុសចំពោះមិត្តទើបនាងស៊ូឈឺម្នាក់ឯងឲ្យតែមិត្តសប្បាយចិត្ត...
«ក្មេងៗភាគច្រើនរត់មកបួសនៅទីនេះព្រោះឈឺចាប់រឿងស្នេហា តែខ្ញុំមិនអាចបួសឲ្យបានព្រោះមិនយូរក៏ត្រូវគ្នាវិញ!! បើកូនបែបនឹងដែរ កូនកុំបារម្ភអី កូនអាចនៅទីនេះយូរតាមតែចិត្តចង់ តែកុំបួសអី កូននៅក្មេងណាស់ អនាគតនៅវែងឆ្ងាយយើងមើលមិនឃើញនោះទេ!!»
«តែស្នេហានេះមិនអាចទៅរួចទេអ្នកម៉ែ គេមិនបានស្រលាញ់កូន កូនក៏មិនអាចបំបែកគេចេញពីមនុស្សដែលគេស្រលាញ់ដែរ កូនសុខចិត្តបួសជាជាងបំផ្លាញក្តីសុខពួកគេ!!»
«អឺម.. បើកូនចង់បួស ខ្ញុំក៏បួសឲ្យបាន!!»
«អរគុណអ្នកម៉ែណាស់!!»
«ឆាប់រៀបចំពិធីទៅហ្វាសៃ!!» ក្រោយពីស្រុះស្រួលគ្នារួច អ្នកម៉ែក៏ងាកមកបញ្ជាឲ្យហ្វាសៃរៀបចំពិធីបំបួស គឺត្រៀមកន្ត្រៃនិងសម្លៀកបំពាក់មួយឈុតសម្រាប់ប្តូរ....
«ត្រៀមហើយណា?» អ្នកម៉ែសួរម្តងទៀត នេះជាលើកចុងក្រោយហើយបើនៅតែចង់បួសគឺគ្មានថ្ងៃអាចបកក្រោយបានទេ...
