@មន្ទីរពេទ្យ
«បងឈិនញ៉ាំទឹកបន្ទិចទៅ!!»
«បាទ...» នាយទទួលទឹកពីនាងក្រមុំទាំងទឹកមុខញញឹម នាយផឹកទឹកក្អឹកៗទើបហុចកែវទឹកឲ្យនាងទុកដោយឡែកវិញ...
«បងពិតជាមិនចាំគេពិតមែនហេស៎?»
«មិនចាំទេ គេជាអ្នកណា?» នាយក្រាស់ឆ្លើយខ្លីៗរួចក៏សួរនាងវិញ នាយចង់ដឹងណាស់ថាក្មេងម្នាក់នោះជាអ្នកណា ហេតុអីក៏តាមនាយស្អិតយ៉ាងនេះ បើជាក្មេងដណ្តើមប្តីគេនោះ នាយមិនយកភ្នែកមើលដាច់ខាត...
«អូននឹងពន្យល់ប្រាប់បងគ្រប់យ៉ាង តែអូនសុំម្យ៉ាង ពេលបងដឹងការពិតហើយកុំធ្វើបាបគេអីគេធ្វើគ្រប់យ៉ាងព្រោះតែស្រលាញ់បងប៉ុណ្ណោះ!!» ស្រីស្រស់រៀបរាប់ដោយសម្តីទន់ភ្លន់ នាងត្រូវតែទន់ភ្លន់ទើបនាយអាចជឿជាក់នាងបាន ចំណែកជុងហ្គុកក៏ងើបមុខសម្លឹងនាងបន្ទិចទើបឆ្លើយយល់ព្រម ទោះនាយស្អប់ក្មេងម្នាក់នោះយ៉ាងណាក៏នាយព្រមស្របតាមនាងដែរ ព្រោះនាងជាមនុស្សស្រីដែលនាយស្រលាញ់...
«បាន បងសន្យា!!»
«គេ...គេគឺជាអ្នកដែលបានបាញ់បងនៅថ្ងៃនោះ!! តាមពិតអ្នកដែលគួរតែគេងលើគ្រែមួយនេះសមតែជាអូន បើបងមករងគ្រាប់ជំនួសអូនទេ អូនច្បាស់ជាមិនអាចឃើញពន្លឺថ្ងៃដល់ពេលនេះឡើយ...!!» ស្តាប់ដឹងរឿងភ្លាម ជុងហ្គុកបុកទ្រូងឌឹបៗតែម្តង នាយមិននឹកស្មានថាក្មេងមុខស្មឿកៗដូចជារាងតូចបែរជាឃាតករមានគម្រោងចង់សម្លាប់មនុស្សស្រីរបស់នាយសោះ ...នាយរហ័សទាញរាងកាយនាងក្រមុំមកឱបលួងលោម នាងក៏សម្រក់ទឹកភ្នែកយំយែកភ្លាម ...
«រៀបការជាមួយបងទៅវ៉ុនយ៉ុង!»
«មិនបានទេចៅហ្វាយ!!»នាងក្រមុំមិនទាន់ឆ្លើយថាព្រមផង ភ្លាមនោះហ្យុនជីនក៏ចូលមកជំទាល់ភ្លាម នាយទ្រាំស្តាប់យូរមកហើយ នាយសែនជ្រេញចំពោះប្រយោគនីមួយៗរបស់នាងណាស់ ទោះនាយមិនបាននៅកន្លែងកើតហេតុពិតមែន តែនាយអាចដៅបានច្បាស់ណាស់ថាអ្នកប្រុសតូចរបស់នាយគ្មានថ្ងៃធ្វើរឿងបែបនោះឡើយ គ្រាន់តែថានាយគ្មានភស្តុតាងតែប៉ុណ្ណោះ....
«ឯងមានសិទ្ធអីមកឃាត់យើង?»
«ព្រោះចៅហ្វាយមានប្រពន្ធកូនហើយ ចៅហ្វាយរៀបការជាមួយអ្នកនាងវ៉ុនយ៉ុងទៀតមិនបានទេ!!»
