#ក្នុងបន្ទប់
«សានជី?» រាងតូចភ្ញាក់ផ្អើលក្រោយពេលបើកទ្វារមកឃើញសានជីអង្គុយមើលទូរទស្សន៍ក្នុងបន្ទប់ធ្វើព្រងើយ ទាំងដែលមុននេះនាងនៅនិយាយគ្នាក្នុងសួនកុមារនៅឡើយ មកដល់តាំងពីពេលណា?
«សំណព្វចិត្តកុំខឹងនឹងយើងអីណា ....» គ្រាន់តែឃើញថេយ៉ុងភ្លាមនាងរត់មកឱបរឹតកាយស្ដើងដូចក្មេងអាយុ5ឆ្នាំ ថែមចរិកញិញ៉ក់តិចៗផងដែរ។
«ខឹងស្អីឯង? អូហូ ឬមួយក៏ឯងជាអ្នកប្រាប់ដេយ៉ុនថាយើងនៅទីនោះ?»
«អឺមៗ...»
«ឯងនេះពិតជាខូចពិតមែន...» ថារួចក៏សើចបន្ទិច
បញ្ជាក់ឲ្យឃើញថាគេមិនបានប្រកាន់ខឹងនឹងនាងឡើយ។«ទេវតាតូច តោះទៅលេងជាមួយមីង...» ពេលឃើញនាយតូចលែងខឹងទើបសានជីងាកមកនិយាយជាមួយក្មេងៗវិញ ចំណែកថេយ៉ុងក៏ចូលទៅផ្ទះបាយរៀបចំធ្វើម្ហូប។
«មីងសានជីលេងឈឺណាស់ខ្ញុំទៅអានសៀវភៅវិញ...» ថារួចថេជុងក៏រត់វឹងសំដៅបន្ទប់គេង ពេលនេះនៅសល់តែថេហ្យុនដែលជាបងប៉ុណ្ណោះ...
«លេងជាមួយថេហ្យុនក៏បាន...»
«សុំទោសអ្នកមីង ខ្ញុំរវល់ធ្វើកិច្ចការសាលាហើយ...» និយាយរួចអាល្អិតថេហ្យុនក៏រត់សំដៅបន្ទប់គេងដែរបាត់ទុកឲ្យសានជីនាងឈរគាំងម្នាក់ឯង។
«យើងប្រាប់ឯងហើយថាកុំឲ្យលេងឈឺៗពេក ឥឡូវឃើញទេ ពេលនេះលេងម្នាក់ឯងទៅ ..!!»
«ពុទ្ធោ ក្មួយសម្លាញ់មីង មីងខុសហើយ...»
« និយាយអញ្ចឹងហាងយ៉ាងម៉េចហើយ?»
«ភ្ញៀវចូលពេញៗនឹងឯង ម៉ោង10មិនទាន់ទេអស់ម្ហូបរលីង...» សានជីដើរមកឈរជិតរាងតូចជួយដួសបាយដាក់លើតុបណ្តើរនិយាយរអ៊ូបណ្តើរ។
«មានអ្នកណាញ៉ែឯងខ្លះទេ?»
«កុំនិយាយរឿងស្នេហាជាមួយយើង យើងនឹងនៅស៊ីងហ្កលបែបនេះទាល់តែចាស់...!!»
«ហ៊ឹសៗ ធ្វើម៉ែដោះកូនយើងទៅអញ្ចឹង!!»
«រាល់ថ្ងៃនេះលើសពីម៉ែដោះទៅទៀត..!!»
«ហាសហាសហា.....» រាងតូចសើចកក្អឹក និយាយលេងបណ្តើរធ្វើការបណ្តើរបែបនេះមិនហត់សូម្បីបន្ទិច ពេលនេះម្ហូបក៏រៀបចំរួចរាល់ គេក្រលេកមើលនាឡិកាក៏ឃើញថាម៉ោង12:00ថ្ងៃត្រង់ ដល់ម៉ោងញ៉ាំបាយល្មម។

????:??????????
Start from the beginning