«ថេហ្យុន ថេជុង ចេញមកញ៉ាំបាយកូន...»
«អាប់ប៉ា អូថេជុងមិនស្រួលហើយ...»អាល្អិតថេហ្យុន
រត់ចេញពីក្នុងបន្ទប់ស្រែកទាំងភិតភ័យ ។«ថេជុង ថេជុង លឺអាប់ប៉ាហៅទេ ? កូនកុំកើតអីឲ្យសោះណា...!!»ថេយ៉ុងអង្រួនកាយកូនដែលកំពុងសន្លប់ ទឹកភ្នែកក៏ហូរស្រក់ដូចទឹកបាក់ទំនប់ ក្នុងនាមជាអាប់ប៉ាឃើញកូនបែបនេះពិតជាពិបាកធ្វើចិត្តណាស់។
«ថេយ៉ុងឆាប់យកកូនទៅមន្ទីរពេទ្យទៅ ឆាប់ឡើង!!»
«មែនហើយ ទ្រាំបន្ទិចណា ប៉ានាំកូនទៅមន្ទីរពេទ្យ!!» រាងតូចប្រញាប់បីកូនចេញទៅ សំដៅមន្ទីរពេទ្យក្បែរនេះ ចំណែកថេហ្យុននិងសានជីក៏រត់តាមពីក្រោយពួកគេ។
#មន្ទីរពេទ្យ GPB(ចេះតែដាក់ទេណា)
មកដល់មន្ទីពេទ្យភ្លាមថេជុងត្រូវបានបញ្ជូនទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅខាងក្រៅ ថេយ៉ុងអន្ទះសារអង្គុយក៏មិនសុខ គេដើរទៅដើរមក ក្នុងចិត្តបារម្ភពីកូនស្ទើរក្ស័យកូនគេមិនដែលបែបនេះ នាងជាក្មេងល្អណាស់ មិនងាយឈឺផ្តេសផ្តាសឡើយ ខែរងារក៏មិនផ្តាសាយ តាំងពីកើតមកនាងមិនដែលឈឺចូលពេទ្យសូម្បីតែម្ដងតែលើកនេះ...។
«អាប់ប៉ាអូនថេជុងកើតអីដែរទេ?» ថេហ្យុនសួរទាំងបារម្ភ មុននេះគេឃើញប្អូនសន្លប់នៅនឹងមុខ រូបភាពនេះគេពិតជាខឹងនឹងខ្លួនឯងណាស់ដែលមិនអាចធ្វើអីបានក្រៅពីរត់រកជំនួយ ។
«ថេហ្យុនហ៎ា ប្អូននឹងមិនអីនោះទេណា... ល្អណាស់ដែលកូនមកប្រាប់អាប់ប៉ាបានលឿន បើយឺតជាងនេះមុខជាយ៉ាប់មិនខាន!!»រាងតូចញញឹម ក្តោបមុខកូនប្រុស លួងលោមកូនមិនឲ្យពិបាកចិត្ត គេដឹងថាថេហ្យុនបន្ទោសខ្លួនឯង ព្រោះរាល់ដងគេជាហេរ៉ូការពារប្អូនជានិច្ច រាល់ពេលដែលថេជុងមានរឿង
ថេហ្យុននេះឯងដែលចាំជួយ។«ឯងអង្គុយចុះហើយញ៉ាំអីសិនទៅ ពោះឯងទទេរតាំងពីព្រឹកមកម៉្លេះប្រយ័ត្នឈឺក្រពះទៅ!!» សានជីស្រាយថង់នំដែលនាងចុះទៅទិញមុននេះព្រោះឃើញថានាយតូចពោះទទេរមិនទាន់បានញ៉ាំអី បើឈឺម្នាក់ទៀតទៅយ៉ាប់មិនខាន។
«គ្នាមិនឃ្លានទេ ឯងញ៉ាំចុះ ឯងក៏មិនបានញ៉ាំអីដែរ!!» ថេយ៉ុងប្រកែក!! មិនមែនគេមិនឃ្លាននោះទេតែពេលនេះគេលេបមិនចូលពិតមែន កូនមួយទាំងមូលមិនដឹងស្លាប់រស់យ៉ាងម៉េចផងឲ្យគេលេបចូលបានយ៉ាងម៉េច?

????:??????????
Start from the beginning