抖阴社区

                                    

«អាប់ប៉ាញ៉ាំមួយមាត់ទៅ អូនថេជុងនឹងមិនសប្បាយចិត្តទេបើដឹងថាអាប់ប៉ាមិនញ៉ាំអីបែបនេះ!!» ថេហ្យុនរៀបរាប់យ៉ាងកម្សត់ព្រមទាំងហុចសាំងវិចមួយដុំទៅឲ្យអ្នកជាអាប់ប៉ា ថេយ៉ុងព្រមទទួលយក គេខាំនំមួយមាត់ទាំងទឹកភ្នែក មិននឹកស្មានថាកូនរបស់ខ្លួនចេះដល់ថ្នាក់នេះ គេពិតជាអរគុណទេវតាណាស់ដែលប្រទានកូនទាំងពីរនេះមកឲ្យគេ។ រយៈពេលកន្លះម៉ោងដែលពួកគេរងចាំ បន្ទិចក្រោយមកអ្នកគ្រូពេទ្យស្អាតដើរចេញមកជាមួយនឹងស្នាមញញឹម រាងតូចបុកពោះត្រេកអរ ដឹងច្បាស់ថាកូនត្រូវបានជួយសង្គ្រោះហើយ។

«អ្នកគ្រូពេទ្យ កូនខ្ញុំយ៉ាងម៉េចទៅហើយ?» ថេយ៉ុងសួរទៅកាន់អ្នកគ្រូពេទ្យស្អាតជាភាសាបារាំងព្រោះអ្នកគ្រូពេទ្យជាជនជាតិបារាំងអាចនិយាយនិងសន្ទនាបានយ៉ាងច្បាស់។

«កូនស្រីអ្នកប្រុសរួចផុតពីគ្រោះថ្នាក់ហើយ បន្ទិចទៀតអ្នកគ្រូពេទ្យនឹងប្តូរមកបន្ទប់ធម្មតាវិញ...!!» អ្នកគ្រូពេទ្យនិយាយទាំងគួរសម គ្រប់គ្នាក៏ធូរចិត្ត ទីបំផុតថេជុងរបស់ពួកគេរួចផុតពីគ្រោះថ្នាក់ហើយ។

«អរគុណណាស់អ្នកគ្រូពេទ្យ...!!» នាយតូចត្រេកអរឱនគោរពអ្នកគ្រូពេទ្យញាប់ស្មេញ អ្នកគ្រូពេទ្យញញឹម បន្ទិចក៏ស្រាប់តែប្តូរទឹកមុខមកជាស្ងួតវិញធ្វើឲ្យថេយ៉ុងខ្វល់ចិត្តជាខ្លាំង។

«មានរឿងអីមែនទេអ្នកគ្រូពេទ្យ?»

«ក្មួយស្រីមិនអាចញ៉ាំរបស់ត្រជាក់បានឡើយ 3ម៉ោងក្រោយពេលនាងញ៉ាំរបស់ត្រជាក់ នាងនឹងក្តៅខ្លួនខ្លាំងរហូតដល់សន្លប់!! បញ្ហាមួយនេះខាងយើងមិនអាចព្យាបាលបានទេព្រោះវាជាជំងឺតពូជ មានន័យថាស្វាមីអ្នកប្រុស ឬក៏អ្នកប្រុសកើតជំងឺមួយនេះ ហើយវាបន្តទៅឲ្យកូនរបស់អ្នកប្រុស!!»

«ជំងឺតពូជ?» ពេលនេះរាងតូចទើបតែដឹងថាជុងហ្គុកក៏មានជំងឺនេះដែរ ពេលនៅជាមួយគ្នាគេសង្គេតឃើញថានាយមិនដែលប៉ះពាល់របស់ត្រជាក់សូម្បីបន្ទិច គេមិនហ៊ានសួរនាំ គ្រាន់តែឆ្ងល់ទុកក្នុងចិត្ត ពេលនេះទើបគេដឹង នាយមិនត្រឹមតែកើតជំងឺនេះទេ ថែមទាំងចម្លងមកឲ្យកូនរបស់គេទៀត។ ថេយ៉ុងនិយាយលែងចេញ គេផ្អែកខ្នងនឹងជញ្ជាំង សម្ងំសម្រក់ទឹកភ្នែកអាណិតកូនៗ នាយធ្វើបាបគេអស់ចិត្តហើយនៅមកតាមធ្វើបាបកូនទៀត បើអាចគេសុំជាអ្នកកើតជំងឺនេះវិញ។

???????????????????????(THE END??)Where stories live. Discover now