抖阴社区

????:???????????????? ?????????????!!!!

Start from the beginning
                                    

« ស្វាគមន៍លោកអគ្គនាយក....» គ្រាន់តែជុងហ្គុកចុះពីលើឡានភ្លាម បុគ្គលិកទាំងអស់ឈរតម្រៀបគ្នានៅខាងក្រៅរួចជាស្រេចក្នុងការរងចាំទទួលចៅហ្វាយនាយរបស់ពួកគេ។

«....» នាយក្រាស់មិននិយាយអី នាយដើរចូលខាងក្នុងដោយទឹកមុខមាំធុញថប់បំផុត បម្រុងដើរចូលទៅក្នុងអូហ្វីសជួនជាក្រលេកឃើញរូបថតមួយផ្ទាំងដែលជាម៉ូតសម្លៀកបំពាក់ថ្មីរបស់ពួកគេ ក្នុងរូបជាក្មេងប្រុសស្រីភ្លោះមួយគូអាយុប្រហែលប្រាំឆ្នាំមានមុខមាត់ស្អាតបាត គ្មានទាស់ សំខាន់ក្មេងប្រុសម្នាក់នេះឯងដែលនាយបានជួបកាលពីព្រឹកមិញ អញ្ចឹងមានន័យថាសានជីមានកូនភ្លោះពីរនាក់មែនទេ?

« លោកអគ្គនាយកក៏ពេញចិត្តដែរមែនទេ? » ដោយឃើញរាងក្រាស់សម្លឹងរូបនោះមិនឈប់ អ្នកគ្រប់គ្រងនៅទីនោះប្រញាប់សួរបញ្ជាក់ព្រោះអ្នកណាក៏ដោយក៏លង់នឹងក្មេងពីរនាក់នេះដែរ គ្រប់សម្លៀកបំពាក់ដែលពួកគេថតគឺសុទ្ធតែអស់ពីស្តុកជានិច្ច។

« ដកពួកគេចេញទៅ!! »

« ថាម៉េច? » អ្នកគ្រប់គ្រងគាំងខួរក្បាលលែងដំណើរការ ខណៈក្មេងទាំងពីរនេះរកចំណូលឲ្យក្រុមហ៊ុនគេមិនចេះតិចសមតែដំឡើងប្រាក់ឈ្នួលហេតុអីក៏ត្រូវដកចេញទៅវិញ? គេមិនយល់ទេ។

« យើងឲ្យដកក៏ដកទៅ!! » នាយបញ្ជាក់ជាលើកទីពីរថានាយពិតជាចង់ដកក្មេងទាំងពីរនេះចេញមែន មិនខ្វល់ថារកចំណូលឲ្យក្រុមហ៊ុនបានប៉ុណ្ណានោះទេ សំខាន់នាយមិនចូលចិត្ត នាយចង់ដកចេញ គ្មានអ្នកណាអាចហាមនាយបានឡើយ។

« តែថា....បាទ!!» អ្នកគ្រប់គ្រង់ចង់តវ៉ាឲ្យទុកពួកគេតែក្រលេកឃើញទឹកមុខនាយក្រាស់ដូចជាមិនស្រួលទើបសម្រេចចិត្តលេបទុកក្នុងពោះវិញ ស្រួលមិនស្រួលដកទាំងគេទៀតក៏ថាបាន។

« ប្រាប់បុគ្គលិកទាំងអស់ថា5នាទីទៀតប្រជុំ...»

«បាទលោកអគ្គនាយក...» អ្នកគ្រប់គ្រងតបទាំងសោកស្តាយ គេស្តាយក្មេងតូចទាំងពីររបស់គេណាស់ ជាកំហុសគេ គេមិនគួរយករូបមកដាក់នៅទីនេះទេ បើចៅហ្វាយគេមិនឃើញក៏គ្មានរឿងនេះកើតឡើងដែរ។

    @បន្ទប់ប្រជុំ

    5នាទីក្រោយមកបុគ្គលិកទាំងអស់មកជួបជុំគ្នារួចរាល់ ម្នាក់ៗចូលអង្គុយកៅអីរៀងៗខ្លួន មិនហ៊ានមាត់សូម្បីមួយម៉ាត់ព្រោះឃើញទឹកមុខចៅហ្វាយនាយដូចជាមិនស្រួលដូចជិតផ្ទុះយ៉ាងម៉េចមិនដឹង បើហ៊ានតែហើបមាត់បន្ទិចដឹងតែផ្ទុះចេញមកជាមិនខាន។

???????????????????????(THE END??)Where stories live. Discover now