«....» ថេយ៉ុងលែងនិយាយ ដៃចាប់ផ្តើមញ័រតិចៗ ភ្នែកសម្លឹងជញ្ជាំងជុំវិញខ្លួន ក្រែងមានតុកកែដូចនាយនិយាយ តែអ្វីៗទទេរចែស ឬមួយតុកកែចេញនៅពេញយប់? នាយក្រាស់អង្គុយមើលមុខគេតែម្យ៉ាង ចង់តែស្រែកថាមានតុកកែក្បែរជើងគេ តែខ្លាចគេភ័យរត់បាត់ពិបាកតាមរកទៀតទើបបន្តនៅស្ងៀមសិនចាំបន្លាចពេលយប់ក៏បាន។
« បងជុង លោកពុកអូនមកឲ្យតាមបង គាត់មានរឿងសំខាន់!!» ភាពស្ងប់ស្ងាត់បានកាត់ផ្តាច់ខណៈស្រីស្រស់អាយ៉ុនបានចូលមក។ជុងហ្គុកងាកសម្លឹងមុខនាយតូចបន្ទិចចង់ដឹងថាគេនឹងធ្វើយ៉ាងម៉េចពេលមានស្រីហៅនាយស្និទ្ធស្នាលបែបនេះ តែថេយ៉ុងនៅស្ងៀមមិននិយាយអី ក្នុងទ្រូងនាយចាប់ផ្តើមក្តៅងំភ្លាម!!
«ថ្ងៃនេះអាយ៉ុនស្រស់ស្អាតម្ល៉េះ?!» នាយមិនត្រឹមតែនិយាយនៅដើរទៅឱបរឹតរាងកាយនាងថែមទៀតផង ចំណែករាងតូចឱនមុខចុះខាំមាត់សម្រក់ទឹកភ្នែកតែក៏ទ្រាំមិននិយាយអី!!
«បងជុងពូកែបញ្ជោណាស់!!»
«ស្អាតមែន!! ស្អាតជាងអ្នកនៅក្បែរនេះឆ្ងាយណាស់!!» ជុងហ្គុកលួចមើលមុខនាយតូច ឃើញថាគេនៅឱនមុខមិនសូម្បីសម្លឹងមើលនាយសូម្បីបន្ទិច!!
«បងជុងកុំរវល់តែសរសើរអូនអី លោកពុកចាំយូរហើយណា៎!!»
«អញ្ចឹងក៏ឆាប់ទៅ!!»នាយក្រាស់ឱបក្រសោបរាងកាយអាយ៉ុនដើរចេញទៅ!! គ្រាន់តែពួកគេចាកចេញទៅបាត់ រាងតូចត្រហោរយំតែម្តង ចំណែករាងក្រាស់ដើរផុតពីភ្នែកគេភ្លាម នាយក៏រហ័សលែងដៃពីអាយ៉ុនដើរធ្វើព្រងើយ ទុកឲ្យនាងឈរឆ្ងល់តែម្នាក់ឯង ។
#ចំការទំពាំងបាយជូរ«មានរឿងអី?»នាយក្រាស់ដើរមករកហ្វូងមនុស្សដែលកំពុងប្រជុំគ្នាកណ្តាលចំការទំពាំងបាយជូរ។ ទឹកមុខម្នាក់ៗមើលទៅដូចជាមិនស្រួល ដឹងច្បាស់ថាពិតជាមានរឿងអីមួយកើតឡើងជាមិនខាន។
«មានបញ្ហាហើយចៅហ្វាយ!!» អ៊ំជុនរហ័សវែកហ្វូងមនុស្សដើរមករកនាយក្រាស់ដែលឈរមិនឆ្ងាយពីទីនោះ។
«កើតអី?»
«គឺទំពាំងបាយជូរមានបញ្ហាហើយ!!» អ៊ំជុននិយាយព្រមទាំងលើកចង្កោមទំពាំងបាយជូរបង្ហាញនាយ។ ជុងហ្គុករហ័សយកមកមើល ឃើញថាទំពាំងបាយជូរប្រែជាស្អុយរលួយអស់!! កាលពីព្រឹកនៅល្អសោះ ត្រឹមប៉ុន្មានម៉ោងសោះខូចជាងពាក់កណ្តាលទៅហើយ។

?????:??????????????????????!!
Start from the beginning