抖阴社区

?????:??????????????????????!!

Start from the beginning
                                    

«ម៉េចក៏ទៅជាបែបនេះ?»

«មានអ្នកចង់ធ្វើបាបពួកយើងហើយចៅហ្វាយ!!»

«ប្រហែលហើយ កុំវាយស្មៅបង្អើលពស់ ទុករឿងនេះយើងជាអ្នកចាត់ការ!!»ជុងហ្គុកឱនខ្សឹបអ៊ំជុនបំណងមិនចង់ឲ្យអ្នកផ្សេងលឺ នាយគិតថាក្នុងចំណោមនេះអាចមានជនបន្លំខ្លួនក៏ថាបាន!!

«បាទចៅហ្វាយ!!»

«បំបែកគ្នាត្រឹមនឹងចុះ!!» ថារួចនាយក្រាស់ក៏ត្រឡប់ទៅផ្ទះវិញ នាយបារម្ភពីនាយតូចមិនចង់ទុកគេឲ្យនៅតែម្នាក់ឯង ចំណែកអាយ៉ុនមិនព្រមទៅណានៅតោងដៃនាយស្អិត ។

«ពួកឯងបំបែកគ្នាបានហើយ!!» អ៊ំជុនស្រែកបញ្ជាឲ្យបំបែកគ្នាធ្វើការ ព្រមទាំងគាត់ផងដែរ ដែលត្រូវធ្វើការដូចគ្នា ពោលគឺមើលការខុសត្រូវលើទំពាំងបាយជូរទាំងអស់ដែលបេះបានគ្រប់ចំនួនឬក៏អត់។

     #Night
 
   ក្រោយពីកម្មករទាំងអស់សម្រាកពីការងារ ថេយ៉ុងឆ្លៀតមកលេងពួកគេបន្ទិច ជាពិសេសក្រុមមនុស្សស្រីដែលបេះទំពាំងបាយជូរជាមួយគេកាលពីព្រឹក។ គេចង់មកអរគុណដែលជួយគេកាលនោះ បើគ្មានពួកគាត់ទេ សង្ស័យគេត្រូវមាត់ជាមិនខាន។ រាងតូចដើរលបៗព្រោះមិនចង់ឲ្យនាយក្រាស់ដឹង ចំណែកជុងហ្គុកនៅក្នុងបន្ទប់ទឹកមិនបានដឹងសោះថាមនុស្សរបស់នាយលួចចេញទៅដើរលេង។ ចម្ងាយពីកន្លែងគេស្នាក់ទៅកន្លែងកម្មករមិនសូវជាជិតនោះទេ មុនទៅដល់រាងតូចត្រូវដើរកាត់ជួរទំពាំងបាយជូរ ទើបផុតបានមកដល់កន្លែងកម្មករសម្រាក។ ថ្មើរនេះម៉ោងទើបតែ6តែដោយសារជាតំបន់ព្រៃទើបឃើញដូចយប់ម៉ោង8អញ្ចឹង!! ថេយ៉ុងដើរទាំងព្រឺសម្បុរតិចៗ ក្នុងដៃមានទូរស័ព្ទមួយទុកបញ្ចាំងពិលតែដោយសារគេខ្លាចតុកកែទើបបិទវិញស៊ូដើររាវដូចមនុស្សមើលមិនឃើញ។

«ងងឹតណាស់!!» រាងតូចដើរបណ្តើររអ៊ូបណ្តើរ វិនាទីបន្ទាប់ក៏លឺសម្លេងចម្លែកដែលនៅមិនឆ្ងាយពីគេប៉ុន្មាន។ គេប្រុងនឹងរត់តែដោយសារវាជាសម្លេងមនុស្សទើបគេលែងភ័យវិញ ព្រោះមនុស្សនៅទីនេះសុទ្ធតែជាកូនចៅនាយក្រាស់ទាំងអស់គ្មាននរណាចិត្តអាក្រក់ឡើយ។

«ធ្វើឲ្យលឿនបន្ទិចទៅប្រយ័ត្នគេមកឃើញ!!»

«ពួកគេធ្វើអីនឹង?»ថេយ៉ុងប្រញាប់ដើរទៅជិតបន្ទិច ទោះបីងងឹតបន្ទិចតែគេមើលឃើញច្បាស់ព្រោះនៅជិតបង្កើយមិនដល់១០ជំហានពីគ្នា។ មានបុរសពីរនាក់ ក្នុងដៃមានកាន់ធុងថ្នាំគីមី កំពុងបាញ់ទៅលើទំពាំងបាយជូរដែលកំពុងទំយ៉ាងស្រស់។ ពួកគេបិទមុខជិតឈឹងមិនអាចឲ្យរាងតូចចំណាំបាន តែគេសម្គាល់ឃើញថាពួកនាយមានមាឌធំៗ ព្រមទាំងសក់វែងលប់ស្លឹកត្រចៀក ដែលអាចចំណាំបានខ្លះដែរ។

ក្រឹបៗ.....

«ស៊យហើយ!!»

សូមរងចាំភាគបន្ត_______

Good night all love អេតមីនទើបមកពីចាក់ថ្នាំ រាងងងុយដេកហើយ😞

???????????????????????(THE END??)Where stories live. Discover now